រឿងប្រុញ-ប្រាជ្ញ៖ បញ្ហាអាក្រក់លើពិភពលោក

ប្រុញ ៖ ប្រាជ្ញ, តើឯងដឹងទេថា មួយរយៈនេះ មានរឿងអាក្រក់ៗជាច្រើន នៅក្នុងសង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទារក ស្លាប់ដាច់ដៃដាច់ជើង បាញ់ប្រហារជីវិតដូចសត្វធាតុ។ ប្រាជ្ញ៖ សម្លាញ់ នៅក្នុងសង្គមមនុស្ស តាមរយៈបណ្តាញប្រព័ន្ធព័ត៍មានសង្គម ឯងគ្រាន់តែឃើញត្រឹមមួយច្បិចតែប៉ុណ្ណោះ។ វានៅមានរឿងសាហាវៗ ជាច្រើនទៀតដែលបានកើតឡើងក្នុងទីងងឹត ដែលមនុស្សលោកប្រពឹត្តិ ដែលឯងមិនដឹង ។ តទៅមុខទៀត យល់ល្អឯងគួររៀនបិទភ្នែក បិទត្រចៀក បិទការគិតខ្លះ ពេលឃើញរឿងរ៉ាវអាក្រក់ផ្សេងៗ នៅលើហ្វេសប៊ុក ដើម្បីបញ្ជៀសភាពភ័យខ្លាច និង តក់ស្លុតផ្សេងៗ។…

“ឆ្នែតហើយ ទើបគេមកច្រៀង មិនមែនច្រៀងហើយបានឆ្អែតទេ”

កាលពី ៥ ឆ្នាំមុន ខ្ញុំបានទទួលអាហាររូបករណ៍ ទៅសិក្សាផ្លាស់ប្តូរបទពិសោធន៍ វិជ្ជាជីវៈការងារ និង រៀនសូត្រភាពជាអ្នកដឹកនាំនៅសហរដ្ឋអាមេរិក។ ឬហៅជាភាសាខ្មែរថា កម្មវិធីជំនួបប្រកបវិជ្ចាជីវះ របស់អ្នកដឹកនាំវ័យក្មេងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីនេះផ្តល់ឱកាសដល់យុវជនដ៏មានសក្តានុពល មកពីក្នុងតំបន់ អាស៊ាន ដែលមកពីស្ថានប័ន អង្គការ ស្ថានប័នក្រុមហ៊ុនឯកជន ឬ បុគ្គលិករដ្ឋាភិបាល មកសិក្សាស្វែងយល់ ពង្រឹង និង ពង្រីកទំនាក់ទំនង ជម្រុញអោយមានការយល់ដឹងពីគ្នាទៅវិញទៅមក រវាងអាស៊ាន និង សហរដ្ឋអាមេរិក ជាប្រយោជន៍ដើម្បីអោយអ្នកដឹកនាំជំនាន់ក្រោយរៀនចេះពីការសហការគ្នាជាដៃគូ ចេះធ្វើការងារជាក្រុម ឲ្យទទួលបានផលផ្លែជានិរន្ត៍។ …

ឧកញ្ញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ​៖ គួរផ្តល់តម្លៃ ភាពថ្លៃថ្នូរដល់និសិ្សតខ្មែរកំពុងធ្វើការ

ថ្ងៃនេះខ្មែរបុត្ថាណាការ ទទួលបានសំណេរមួយ ដែលជាសម្រង់ប្រសាសន៍របស់លោកឧកញ្ញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី។ លោកបានលើកឡើងពីស្ថានភាព សិស្សនិស្សិតដែលកំពុងស្ថិតក្នុងឆ្នាំមូលដ្ឋានជាពិសេសដែលកំពុងធ្វើការងារដើម្បីសន្សំប្រាក់សម្រាប់ឆ្នាំសិក្សារបស់ខ្លួន។ និស្សិតខ្លះដែលកំពុងធ្វើការងារក្នុងភោជនីយដ្ឋាន ម្ហូបអាហារ ភេសជ្ជៈ នានា ត្រូវបានគេមើលឃើញថាទទួលបានប្រាក់បៀវត្សទាបជាងអតិផរណា។ នេះបើតាមអ្វីដែលលោកបណ្ឌិតបានមានប្រសាសន៍។  លោកបណ្ឌិតក៏បានសំណូមពរ ឲ្យយើងគ្រប់គ្នាផ្លាស់ប្តូរផ្នត់គំនិតចង្អៀតចង្អល់ ហើយឯកមកឲ្យតម្លៃនិង កម្លាំងចិត្តដល់យុវជននិងយុវនារីដែលជាសិស្សនិស្សិតកំពុងខិតខំធ្វើការងាររកប្រាក់សន្សំសម្រាប់បង់ថ្លៃសាកលវិទ្យាល័យរបស់ពួកគេ។  សូមអានសំណេរផ្ទាល់របស់ឧកញ្ញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ខាងក្រោមនេះ៖ […] និស្សិតខ្មែរយើងខ្លះហាក់អភ័ព្ទ ព្រោះដើម្បីបន្តរៀនសូត្រឱ្យដល់កម្រិតឧត្តមសិក្សា គេត្រូវបង្ខំចិត្តធ្វើការគ្រប់បែបយ៉ាង បំណងរកលុយបង់ថ្លៃសាលា។ ដូចយើងឃើញនឹងភ្នែកស្រាប់ហើយ បុគ្គលិកបម្រើសេវាម្ហូបអាហារ ភេសជ្ជៈតាមភោជនីយដ្ឋាន និងអាហារដ្ឋាននានា…

មហាអំណាចកម្មុយនីស្តរុស្សីបោះជំហានលើវិថីពិបាកថយក្រោយ

មុនសង្រ្គាមឈ្លានពានអ៊ុយក្រែន ចារកម្មលោកខាងលិចបានទម្លាយផែនការរបស់ ប្រទេសរុស្សី ។ បើយោងតាមកាសែត CNN ចុះផ្សាយថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០២២ ក្រោមចំណងជើងថា  “រុស្សីចោទលោកខាងលិចថាផ្សព្វផ្សាយព័ត៍មានមិនពិតអំពីផែនការឈ្លានពានអ៊ុយក្រែន”។ ពេលវេលាកាន់តែគៀកតាមផែនការគ្រោងរបស់លោកប្រធានាធិបតីរុស្សី ពូទីន ក៏ប្រកាសប្រាប់ពិភពលោកនូវផែនការមួយដ៏គួរឲ្យភ្ញាក់ផ្អើល គឺជាប្រតិបត្តិការយោធាពិសេស រំដោះប្រជាជនដែលរងការគាបសង្កត់ នៅតំបន់ Kyiv ភាគខាងកើតអ៊ុយក្រែន ហើយបើតាមផែនការរបស់រុស្សី ខ្លួនអះអាងថាប្រតិបត្តិការនេះនឹងប្រើ រយៈពេលត្រឹម តែ៧២ ម៉ោងប៉ុណ្ណោះ។ លើសពីនេះទៀត មហាអំណាចកុម្មុយនីស្តរុស្សីក៏ចោទប្រកាន់ថា អ៊ុយក្រែន…

ស្ថានភាព និងការពង្រឹងទំនាក់ទំនងរវាង អាមេរិក និង កម្ពុជា

បើសិនយើង ក្រលេកទៅមើលកំណត់ត្រាប្រវត្តិសាស្រ្ត បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពេញបរិបូណ៌ពីអាណានិគមនិយមបារាំង អាមេរិកបានចាប់ផ្តើមស្ថានទូតរបស់ខ្លួននៅកម្ពុជាដំបូងបង្អស់ នៅថ្ងៃទី ២៩ មិថុនា ឆ្នាំ១៩៥០ ក្រោមការតែងតាំងលោក ដូណាល់ ហៀត (Donald R. Heath)ជាឯកអគ្គរដ្ឋទូតអាមេរិចកាំងប្រចាំទីក្រុងភ្នំពេញ ( គោលនយោបាយ នឹង ប្រវត្តិសាស្រ្ត -គេហទំព័រស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ) រហូតមកដល់ពេលនេះ ទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និង ព្រះរាជាណាចក្រកម្ពុជា បានប្រមាណជាងកន្លះ សតវត្សមកហើយ។ តើកម្ពុជា មានទំនាក់ទំនងនយោបាយ នឹង សេដ្ឋកិច្ច…

រីករាយទិវាដឹងគុណអ្នកម្តាយ

ភាសាខ្មែរ English ពាក្យថាម្តាយ ————- តើអ្នកម្តាយមានគុណ នឹង ផ្តល់អ្វីខ្លះមកយើងគ្រប់ៗគ្នា ទឹកដោះ អ្នកម្តាយគ្រប់គ្នាតែងតែអាហារចិញ្ចឹមរូបរាងកាយរបស់យើង ចាប់តាំងពីយើងនៅតូច ឬ តាំងពីយើងស្ថិតនៅក្នុងផ្ទៃមកម្លេះ អាហារមួយដែលសំខាន់បំផុតចេញពីកាយម្តាយយើងផ្ទាល់នោះគឺជាំ ទឹកដោះ ដែលទឹកដោះធម្មតាមិនអាចប្រៀបផ្ទឹមបាន ដួងចិត្តទូលាយ (ចិត្តល្អ) អ្នកម្តាយមានចិត្តស្រលាញ់ ចិត្តអោយ នឹងផ្តល់អ្វីដែលយើងត្រូវការ។ ភាគច្រើន កូនៗតែងមករកអ្នកម្តាយនៅពេលដែលគេត្រូវការអ្វីមួយ។ ម្តាយតែងតែសន្សំទុក នឹង ត្រៀមចាំអោយកូនអ្វីដែលគេចាំបាច់ ដូចជា កញ្ចប់អាហារ កញ្ចប់លុយ នឹង របសរបរប្រើប្រាស់ផ្សេងទៀត។​…

តើអ្នកដោះស្រាយ ភាពតប់ប្រមល់ និង ធុនថប់ឯកកោយ៉ាងដូចម្តេច?

ថ្ងៃនេះ ខ្មែរបុត្ថាណាកា បានធ្វើការសម្ភាសន៍ ក៏ដូចជាចែករំលែកនូវចំណេះដឹង បទពិសោធន៍ខ្លះៗសម្រាប់បងប្អូន ហើយសង្ឃឹមផងដែរថា យើងម្នាក់ៗនឹងចេះ រៀនគ្រប់គ្រងផ្លូវអារម្មណ៍ ផ្លូវចិត្ត និង ផ្លូវកាយអោយបានកាន់តែប្រសើរ

រឿង: អ្នកអប់រំអ្នកញៀនថ្នាំ

មានថ្ងៃមួយ អ្នកអប់រំម្នាក់ត្រូវបានគេអញ្ជើញទៅចែករំលែក ចំណេះដឹង និង អប់រំដល់ យុវជនញៀនថ្នាំ ក្នុងមណ្ឌលមួយ។ អ្នកអប់រំ: បងប្អូនទាំងអស់គ្នា ការញៀនអ្វីមួយ វាមិនមែនជារឿងល្អនោះទេ។ យើងជាប់ជាទាសកររបស់វា ។ វាអាចបំផ្លាញ ជីវិតរបស់យើង។ សេរីភាពរបស់យើង នឹងបាត់បង់ ដោយសារតែ ការញៀនរបស់យើង ។ យើងនឹងលែងទប់អារម្មណ៍ ខ្លួនឯង ឬ គ្រប់គ្រងខ្លួនឯងបាន។ យើងនឹង ខានបង់ បាត់បង់ អ្នកជាទីស្រលាញ់ និង អ្វីដែលមានតម្លៃ…

មតិយោបល់: ការស្លាប់ទារក ៦ ខែ

ពេលអានអត្ថបទនេះ ខ្ញុំពិតជាមានការសោកស្តាយ និង ក្រៀមក្រំយ៉ាងខ្លាំងចំពោះការការបាត់បង់អាយុជីវិតរបស់ទារកតូចនេះ។ ពេលខ្លះ យើងអាចបន្ទោសម្តាយ ឬអ្នកមើលថែក្មេង ហេតុម្តេចបានជាមិននាំទារកនេះ មកមន្ទីរពេទ្យរដ្ឋ។ យើងអាចដាក់ការសន្និដ្ឋានច្រើន អំពីមូលហេតុ។ វាអាចជាភាពឆោតល្ងង់ កង្វះចំណេះដឹង ឬ កំហឹងរបស់ប្តីប្រពន្ធ ជាដើម។ ភាពក្រីក្រ គឺពិតជាឬសគល់ ដ៏គួរអោយស្មុគស្មាញ។ ខ្ញុំធ្លាប់ហែល ច្រើនហើយ ដូច្នេះខ្ញុំយល់ស្ថានភាព និង អារម្មណ៍នៃទុកលំបាក ដោយសារភាពក្រីក្រ។ បើទោះបីជា បងប្អូនមានផ្ទះសំបែង ត្រឹមត្រូវ មានយាន្តជំនិះ និង…

ឥទ្ធិពល និង ការរៀនគ្រប់គ្រងកំហឹង

តើប៉ុន្មានអ្នក ក្នុងចំណោមយើងទាំងអស់គ្នា ឆ្លងការរឿងរ៉ាវផ្សេងៗ ក្នុងជីវិតដែលធ្វើឲ្យអារម្មណ៍របស់យើងចាប់ផ្ដើមម៉ួម៉ៅក្តៅក្រហាយ ហឹងច្រលោត ។ តើប៉ុន្មានអ្នក ធ្លាប់ខឹងអ្នកដ៏ទៃ រហូតបែជាធ្វើឲ្យខ្លួនឯងឈឺចាប់ ឬ ធ្វើអោយអ្នកដែលមិនដឹងរឿង ឬ មិនពាក់ព័ន្ធ បែជារងរបួស ឬ ការឈឺចាប់ដោយសារកំហឹងរបស់យើងទៅវិញ? មានពេលមួយ ខ្ញុំខឹងនិងគេ រហូតដល់ភ្លេចខ្លួនដល់ថ្នាក់យកកន្រ្តៃចាក់ម្រាមដៃ ខ្លួនឯង ចេញឈាមជាច្រើន។ មានរឿងរ៉ាវជាច្រើនទៀតក្នុងសង្គមដែលខ្ញុំធ្លាប់ឃើញ ដូចជាក្មេងស្ទាវដេញវាយគ្នាទៅវិញទៅមក ហើយនៅពេលដែលគូរកន របស់ខ្លួនគេចខ្លួនបាត់ បន្សល់ទុកនូវម៉ូតូ ក្រុមក្មេងស្ទាវទាំងនោះបានវាយកម្ទេច ម៉ូតូនោះដើម្បីរំសាយកំហឹងរបស់ខ្លួន។ ធ្លាប់មានរឿងប្តីប្រពន្ធឈ្លោះគ្នា រហូតឈានដល់…

You Missed

ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង
“ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន
​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤
លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប
ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ
អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង