ស.ហ.អាមេរិកសម្រេចបើកការវាយប្រហារសងសឹកទៅលើមូលដ្ឋានទ័ពនៅស៊ីរុីនិង អុីរ៉ាក់
សហរដ្ឋអាមេរិក បានសម្រេចបញ្ចេញ គម្រោងវាយប្រហារ ទីតាំងយោធាពិសេសៗរបស់អីរ៉ង់ៗ ដែលកំពុងមានមូលដ្ឋានប្រតិបត្តិការយោធា នៅតំបន់ អ៊ីរ៉ាក់ និង ស៊ីរ៉ី។ នៅប៉ុន្មានថ្ងៃខាងមុខនេះ អាចរាប់ពីថ្ងៃនេះទៅ ថាសហរដ្ឋអាមេរិកនឹងបើកការវាយប្រហារ ទៅលើ កងយោធាពិសេសៗ ដែលក្រុមនេះ ទទួលការទំនុកបម្រុង ផ្គត់ផ្គង បណ្តុះបណ្តាលដោយ កងកម្លាំងឆ្មាំបដិវត្ត(RGF) របស់អីរ៉ង់។ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកពេលនេះ គឺកើតឡើងបន្ទាប់ពីមានការវាយប្រហារមូលដ្ឋានទ័ពអាមេរិក ដែលមានទីតាំងនៅ ព្រំដែនហ្ស៊កដង់ (Jordan) ជាប់នឹងប្រទេស ស៊ីរី(Syria)។ ការវាយប្រហារនេះបានសម្លាប់យោធាអាមេរិក ៣ រូប។…
អុីស្រាអ៊ែលបន្តវាយប្រហារ ខណៈកិច្ចព្រមព្រៀមផ្អាកបាញ់គ្នាត្រូវបានពន្យាពេល
(ប្រភព BBC) នៅមុននេះបន្តិច ភាគីខាងអុីស្រាអ៊ែលបានអះអាងថាខ្លួននៅតែបន្តធ្វើការវាយប្រហាទៅលើក្រុម ហ៊ា មាស់ ខណៈពេលដែល កិច្ចព្រមព្រៀងផ្អាកបាញ់គ្នាបួនថ្ងៃ ត្រូវបានពន្យាពេល។ បើយោងតាមការកិច្ចព្រមព្រៀងក្នុងការផ្អាកបាញ់គ្នានេះ គឺត្រូវចាប់ផ្តើមនៅថ្ងៃព្រហស្បត៍នេះតែម្តង តែប្រភពពីខាងរដ្ឋាភិបាលអុីស្រាអ៊ែលប្រាប់ថា កិច្ចព្រមព្រៀងនេះត្រូវបានពន្យាេពល យ៉ងហោចណាស់ រហូតដល់ថ្ងៃសុក្រស្អែកនេះដែរ។ តើអ្នកចង់ឲ្យអាជីពគ្រូបង្រៀនភាសាអង់គ្លេសរបស់អ្នកទទួលស្គាល់ដោយស្ថាប័ន អប់រំគ្រូបង្រៀនលំដាប់ពិភពលោកដែរឬទេ? ប្រទេស កាតា (Qatar)ដែលជាអ្នកសម្របសម្រួលអោយមានកិច្ចព្រមព្រៀងផ្អាកបាញ់គ្នានេះ បានអោយដឹងថា ខ្លួននឹងប្រកាសពីការចាប់ផ្តើមកិច្ចព្រមព្រៀងនេះ នៅប៉ុន្មានម៉ោងខាងមុខនេះ។ បើយោងតាម ប្រភព BBC ថ្ងៃនេះ បានអោយដឹងថា កិច្ចព្រមព្រៀងក្នុងការផ្អាកប្រយុទ្ធនេះ គឺត្រូវបានធ្វើឡើងក្នុងការឯកភាពគ្នារវាងភាគីទាំងសងខាង។…
អុីស្រាអ៊ែលអនុញ្ញាតិឲ្យរថយន្តប្រេង២គ្រឿងក្នុងមួយថ្ងៃដឹកចូល Gaza
(ប្រភព BBC) – ដោយសារ ការរងសម្ពាធពី សហរដ្ឋអាមេរិក ដែលជា សម្ព័ន្ធមិត្តរបស់ខ្លួន អ៊ីស្រាអ៊ែលបានយល់ព្រមឲ្យ មានការដឹកប្រេង ២ គ្រឿង ក្នុងមួយថ្ងៃចូលទៅ តំបន់ Gaza។ បើតាមមន្រ្តីមកពី ស្ថាប័នរដ្ឋរបស់សហរដ្ឋអាមេរិក (States Department) បានឲ្យដឹងថា ចំណុះប្រេងដែលដឹកចូល មានប្រមាណ ១៤ ម៉ឺន លីត្រ ដែលត្រូវបានអនុញ្ញាតិឲ្យឆ្លងចូល ទៅតំបន់ Gaza ក្នុងចន្លោះ ២…
ប្រធានាធិបតីអាមេរិក៖ ក្រុមហាម៉ាស់ ពិតជាមានបន្ទាយសម្ងាត់នៅក្រោមអាគារមន្ទីពេទ្យពិតមែន!
នៅក្នុងសន្និសិទកាសែតមួយ ដកស្រង់ដោយសារព័ត៍មាន CBS News លោកប្រធានាធិបតីអាមេរិក លោកចូរបាយឌិន បានថ្លែងប្រាប់ទៅក្រុមអ្នកកាសែតថា “ក្រុម ភេវរករ ហាម៉ាស់ ពិតជាមានទីតាំងទ័ពក្នុងរូងសម្ងាត់នៅខាងក្រោមអាគារមន្ទីពេទ្យ AI Shifa ដែលជាមន្ទីពេទ្យដ៏ធំជាងនៅគេមួយនៅតំបន់ភាគខាងជើងនៃ Gaza ពិតប្រាកដមែន។ អ៊ីស្រាអ៊ែលត្រូវបានទទួលការរិះគន់ពីសហគន៍អន្តរជាតិយ៉ាងខ្លាំង ដោយសារការវាយប្រយុទ្ធចូលទៅក្នុងទឹកដី Gaza ប្រមាណ ពី សប្តាហ៍កន្លងទៅនេះ។ រហូតមកដល់ពេលនេះ មានសេចក្តីរាយការណ៍មកថា ជនជាតិ ប៉ាឡីស្ទីន ជិត ១ ម៉ឺនអ្នកជាងត្រូវបានស្លាប់ដោយសារសង្រ្គាមដ៏ក្តៅគគុករវាង កងទ័ពអ៊ីស្រាអ៊ែល…
ការវៈកាត់ប្តូរគ្រាប់ភ្នែកដំបូងគេនៅសហរដ្ឋអាមេរិក
(ប្រភពព័ត៍មាន VOA) យោងតាមប្រភពព័ត៍មាន VOA ចុះផ្សាយកាលពីថ្ងៃទី ១៣ ខែ វិច្ឆិការ ឆ្នាំ ២០២៣ ដែលមានចំណងជើង អត្ថបទថា “Man Receives World’s First Eye Transplant” ដែលប្រែថា បុរសម្នាក់ទទួលការវះកាត់ប្តូរភ្នែកដំបូងគេ។ នៅក្នុងអត្ថបទនេះផងដែរ ខ្មែរបុត្ថាណាការ (Khmerbotanaka) បានធ្វើការបកប្រែ សម្រួលមកជាភាសាខ្មែរ ដើម្បីអោយមានភាពងាយស្រួលដល់មិត្តអ្នកអានរបស់យើង។ ការវះកាត់ផ្លាស់ប្តូរភ្នែកដំបូងនេះ គឺធ្វើឡើងនៅក្នុងទីក្រុង ញ៉ូយ៉ក សហរដ្ឋអាមេរិក…