អ៊ុយក្រែនបាញ់មីស៊ីល Storm Shadow ចក្រភពអង់គ្លេសទៅរុស្ស៊ីជាលើកដំបូង
សារព័ត៍មាន BBC បានរាយការណ៍ថា អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស បាញ់ទៅកាន់គោលដៅយោធាសំខាន់ៗនៅក្នុងប្រទេសរុស្ស៊ីជាលើកដំបូង។ ប្រទេសអ៊ុយក្រែនត្រូវបានដាក់កម្រិតក្នុងការប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយក្នុងព្រំដែនរបស់ខ្លួន។សេចក្តីរាយការណ៍អំពីការវាយប្រហារកើតឡើងបន្ទាប់ពីអ៊ុយក្រែនត្រូវបានផ្តល់ការអនុញ្ញាតពីទីក្រុងវ៉ាស៊ីនតោនក្នុងការបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅទឹកដីរុស្ស៊ី។ រដ្ឋាភិបាលបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះ ប៉ុន្តែមន្ត្រីបានបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិ John Healey បាននិយាយទៅកាន់សមភាគីអ៊ុយក្រែនរបស់គាត់កាលពីយប់ថ្ងៃអង្គារនេះ។ ការឆ្លើយតបរបស់រដ្ឋមន្រ្តីទំនងជាត្រូវអនុវត្តការប្រុងប្រយ័ត្នចំពោះរបាយការណ៍នេះ ដោយសារតែមានការព្រួយបារម្ភលើ ទំនាក់ទំនងជាមួយនិងប្រទេសរុស្ស៊ី ក៏ដូចជាដើម្បីធានាថាការបាញ់នេះ គឺមិនមែនដឹកនាំដោយចក្រភពអង់គ្លេសនោះទេ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov ក៏បានបដិសេធក្នុងការបញ្ជាក់ថា ប្រទេសរបស់លោកបានប្រើប្រាស់មីស៊ីល Storm Shadow នៅក្នុងទឹកដីរុស្ស៊ី ប៉ុន្តែបាននិយាយថា ខ្លួនកំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារប្រទេសជាតិខ្លួនប៉ុណ្ណោះ…
ម៉ាឡេស៊ីកំពុងតាមដានកាប៉ាល់ដឹកប្រេងមួយដែលរត់គេចខ្លួន ក្រោយបុកគ្នា
(BBC) ប្រទេសម៉ាឡេស៊ីកំពុងតែតាមដាន កាប៉ាល់មួយគ្រឿងដែលបានរត់គេចខ្លួនបន្ទាប់ពីកប៉ាល់ដឹកដឹកប្រេងដ៏ធំមួយនេះបានបុកជាមួយកប៉ាល់មួយទៀត មុនពេលរត់ចេញពីកន្លែងកើតហេតុ និងបិទប្រព័ន្ធតាមដានរបស់វាចេញពីសន្តិសុខសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។
សន្តិសុខជាតិឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានអោយដឹងថា ខ្លួនបានកំណត់ទីតាំង និងបានឃាត់ខ្លួនកាប៉ាល់មួយឈ្មោះថា ស៊ើរ៉េ វ័ន្ត ( Ceres I )ដែលមានលើកទង់ជាតិ São Tomé និង Príncipe នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ី។
តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?
កាលពីម្សិលមិញនេះ ពិភពលោកមានភាពចលាចលមួយបានកើតឡើងបន្ទាប់ពីមានការកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងសាកល។ ក្នុងនោះមានការផ្អាកជើងហោះហោះរជុំវិញពិភពលោក វិស័យសេវាធនាគារ និងសេវាថែទាំសុខភាពផ្សេងៗក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ ក្រុមហ៊ុនអាកាសចរហោះហើរត្រូវបានផ្អាកដោយសារតែបញ្ហា IT ដែលជាកំហុសមួយដែលធ្វើឱ្យកុំព្យូទ័រជាច្រើនបង្ហាញអេក្រង់កំហុសពណ៌ខៀវ។ ចំណែកឯនៅខាងកម្ពុជាយើងវិញ កាលពីម្សិលមិញមានការរអ៊ាក់រអ៊ួល សេវាធនាគារ ABA ផងដែរ តែទោះជាយ៉ាងណាក៏ដោយ ពុំទាន់មានការអះអាងឬបញ្ជាក់ណាមួយថា មានបញ្ហាបច្ចេកវិទ្យានៅកម្ពុជាមានការប៉ះពាល់ជាមួយបញ្ហា ប្រព័ន្ធទំនាក់ទំនងសាកលនោះទេ។ បើយោងតាមសារព័ត៍មានបរទេស គេសង្កេតឃើញមានអ្នកដំណើរតាមយន្តហោះប្រទេសផ្សេងៗត្រូវតម្រង់ជួរវែងៗ ដោយសារការពន្យារពេល និងការលុបចោលជើងហោះហើរនៅអាកាសយានដ្ឋានជុំវិញពិភពលោក ព្រោះតែការចុះឈ្មោះត្រូវធ្វើឡើងដោយដៃ។ តើអ្វីទៅដែលជាបញ្ហាបង្ករអោយមានភាពចលាចលសាកលនេះ? ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត ឬ Cybersecurity ឈ្មោះថា Crowdstrike បានទទួលស្គាល់ថាបញ្ហាគឺបណ្តាលមកពីការអាប់ដេត (Updates)…
ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់
ប្រភព CNN : ក្រុមហ៊ុនកម្ចាត់មេរោគកុំព្យូទ័រ ឈ្មោះថា Kaspersky របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះថាខ្លួននឹង “ផ្អាកជាបណ្តើរៗ”នូវប្រតិបត្តិការ ហើយក៏និងបញ្ឈប់បុគ្គលិករបស់ខ្លួន បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានប្រកាសពីការហាមឃាត់ក្រុមហ៊ុននេះលក់ផលិតផលរបស់ខ្លួននៅសហរដ្ឋអាមេរិក។ បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ការបិទប្រតិបត្តិការនៅទឹកដីសហរដ្ឋអាមេរិករបស់ Kaspersky Lab នឹងចាប់ផ្តើមនៅថ្ងៃទី 20 ខែកក្កដាខាងមុខនេះ។ គិតមកដល់ពេលនេះ ក្រុមបានដំណើរជិតពីរទសវត្សរ៍ហើយ។ Kaspersky បានបដិសេធយ៉ាងខ្លាំងចំពោះការលើកឡើង របស់មន្ត្រីអាមេរិកថា រដ្ឋាភិបាលរុស្ស៊ីអាចប្រើប្រាស់កម្មវិធីកម្ចាត់មេរោគដ៏ពេញនិយមរបស់ Kaspersky មួយនេះ ក្នុងគោលបំណងឃ្លាំមើលជនជាតិអាមេរិកតាមរយៈការលួចចូល ឬការប្រមូលទិន្នន័យផ្សេងៗ។ បើគិតពីចំនួនមនុស្សប្រើប្រាស់កម្មវិធីកម្ចាត់មេរោគនេះ គឺមានជាង 400 លាននាក់…
Snipers ការពារលោកអតីតប្រធានាធិបតី បានបាញ់សម្លាប់ខ្មាន់កាំភ្លើង ទាន់ពេល!
ក្រុមអង្គរក្សសម្ងាត់(Snipers) របស់លោក ដូណាល់ត្រាំ បានបាញ់សម្លាប់ខ្មាន់កាំភ្លើងភ្លាមៗបន្ទាប់ពីខ្មាន់កាំភ្លើងរូបនោះបានធ្វើការបាញ់សំដៅមកលើបេក្ខជនប្រធានាធិបតី ដូណាល់ត្រាំ ខណៈពេលដែលលោកកំពុងតែថ្លែងសារនយោបាយមួយក្នុងរដ្ឋ ផេនហ្សាវ៉េញ្ញា (Pennsylvania)។ បើតាមប្រភពបានអោយដឹងថាខ្មាន់កាំភ្លើងគឺស្ថិតលើដំបូលអាគារមួយ ចម្ងាយប្រមាណ ១២០-១៥០ ម៉ែត្រ ពីឆាករបស់លោកអតីតប្រធានាធិបតី ដូណាល់ត្រាំ។ តាមរបាយការណ៍ បានឲ្យដឹងថា មានការស្រែកថា មានមនុស្សនៅលើដំបូល – រំពេចនោះ ប្រហែលខ្មាន់កាំភ្លើងចាប់ផ្តើមដឹងថាបែកការ ក៏សម្រុកបាញ់តម្រង់ទៅតែម្តង។ ដោយសំណាងល្អ គ្រាប់មិនបានបាញ់ចំគោលដៅនោះទេ គ្រាន់តែចំស្លឹកត្រចៀក ដែលបង្កឲ្យលោក ដូណាល់ត្រាំមានការរងរបួស។ ការបាញ់ប៉ងធ្វើឃាតនេះ ក៏ផ្លាតត្រូវចំអ្នកចូលម្នាក់បណ្តាលឲ្យស្លាប់តែម្តង។យុវជនដែលជាខ្មាន់កាំភ្លើងនោះ មានឈ្មោះថា Thomas…
ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការបច្ចេកវិទ្យាអ្វីខ្លះ?
វគ្គ Great Minds គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ធំបំផុតរបស់ពិភពលោក មានឈ្មោះថា The Consumer Electronics Show (CES) ដែលជាកម្មវិធីជជែកស្វែងយល់ពីតួនាទីរបស់បច្ចេកវិទ្យាក្នុងការដោះស្រាយវិបត្តិសកលលោកដូចជា — អាកាសធាតុ សន្តិសុខ និងការអភិវឌ្ឍន៍ នៅលើពិភពលោក។ តើបច្ចេកវិទ្យាវាអាចកាត់បន្ថយគម្លាតរវាងប្រទេសជឿនលឿន និងប្រទេសក្រីក្រ និងធានាបាននូវវឌ្ឍនភាពប្រកបដោយសមធម៌ដែរឬទេ? សមាជិកក្រុមដែលជាវាគ្មិនរួមមានលោក Stedman Graham ទីប្រឹក្សាធុរកិច្ច ប្រធាន និងនាយកប្រតិបត្តិរបស់ S. Graham and Associates; លោក…
របាយការណ៍៖ កុមារកម្ពុជា ជាង ៧០០ នាក់ កើតជម្ងឺទឹកនោមផ្អែម
បើយោងតាមសារព័ត៍មានក្នុងស្រុក បានអោយដឹងថា កុមារនៅកម្ពុជាអាយុចន្លោះពី៤ ដល់១៤ឆ្នាំ ជិត៧០០នាក់ កើតជំងឺទឹកនោមផ្អែម ប្រភេទ១ ក្នុងរយៈពេលជាង២០ឆ្នាំ ។ ការសិក្សានេះត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យភ្នំពេញ និងខេត្តសៀមរាប។ តែទោះជាយ៉ាងណា លោក សាស្ត្រាចារ្យ គី សន់ទី ដែលជា ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានមានប្រសាសន៍ថា ជំងឺទឹកនោមផ្អែកប្រភេទទី១ ដែលរកឃើញនៅក្នុងកុមារកម្ពុជាយើងនេះ មិនមែនទើបតែរកឃើញឥលូវនោះទេ គឺចាប់តាំងពីឆ្នាំ១៩៩៧ មកម្លេះ។ គន្លឹះទាំង ៣ ដើម្បី ការរីកចម្រើន https://www.youtube.com/watch?v=pVZMzZViJY4&t=163sលោកសាស្រ្តាចារ្យ ក៏បានបញ្ជាក់ផងដែរថា របាយការណ៍នៃការរកឃើញកុមារជាង ៧០០ នាក់នេះ…
ចាប់បានខ្មាន់កាំភ្លើងបាញ់សម្លាប់ថៅកែ នៅបុរីប៉េង ហួត បឹងស្នោរ
លោកឧកញ្ញ៉ា ស្រី ស៊ីណា បានសារភាពថាខ្លួនបានបាញ់សម្លាប់ លោក លីសុង និងគូដណ្តឹង។
អុីស្រាអ៊ែលបន្តវាយប្រហារ ខណៈកិច្ចព្រមព្រៀមផ្អាកបាញ់គ្នាត្រូវបានពន្យាពេល
(ប្រភព BBC) នៅមុននេះបន្តិច ភាគីខាងអុីស្រាអ៊ែលបានអះអាងថាខ្លួននៅតែបន្តធ្វើការវាយប្រហាទៅលើក្រុម ហ៊ា មាស់ ខណៈពេលដែល កិច្ចព្រមព្រៀងផ្អាកបាញ់គ្នាបួនថ្ងៃ ត្រូវបានពន្យាពេល។ បើយោងតាមការកិច្ចព្រមព្រៀងក្នុងការផ្អាកបាញ់គ្នានេះ គឺត្រូវចាប់ផ្តើមនៅថ្ងៃព្រហស្បត៍នេះតែម្តង តែប្រភពពីខាងរដ្ឋាភិបាលអុីស្រាអ៊ែលប្រាប់ថា កិច្ចព្រមព្រៀងនេះត្រូវបានពន្យាេពល យ៉ងហោចណាស់ រហូតដល់ថ្ងៃសុក្រស្អែកនេះដែរ។ តើអ្នកចង់ឲ្យអាជីពគ្រូបង្រៀនភាសាអង់គ្លេសរបស់អ្នកទទួលស្គាល់ដោយស្ថាប័ន អប់រំគ្រូបង្រៀនលំដាប់ពិភពលោកដែរឬទេ? ប្រទេស កាតា (Qatar)ដែលជាអ្នកសម្របសម្រួលអោយមានកិច្ចព្រមព្រៀងផ្អាកបាញ់គ្នានេះ បានអោយដឹងថា ខ្លួននឹងប្រកាសពីការចាប់ផ្តើមកិច្ចព្រមព្រៀងនេះ នៅប៉ុន្មានម៉ោងខាងមុខនេះ។ បើយោងតាម ប្រភព BBC ថ្ងៃនេះ បានអោយដឹងថា កិច្ចព្រមព្រៀងក្នុងការផ្អាកប្រយុទ្ធនេះ គឺត្រូវបានធ្វើឡើងក្នុងការឯកភាពគ្នារវាងភាគីទាំងសងខាង។…
ប្រធានាធិបតីអាមេរិក៖ ក្រុមហាម៉ាស់ ពិតជាមានបន្ទាយសម្ងាត់នៅក្រោមអាគារមន្ទីពេទ្យពិតមែន!
នៅក្នុងសន្និសិទកាសែតមួយ ដកស្រង់ដោយសារព័ត៍មាន CBS News លោកប្រធានាធិបតីអាមេរិក លោកចូរបាយឌិន បានថ្លែងប្រាប់ទៅក្រុមអ្នកកាសែតថា “ក្រុម ភេវរករ ហាម៉ាស់ ពិតជាមានទីតាំងទ័ពក្នុងរូងសម្ងាត់នៅខាងក្រោមអាគារមន្ទីពេទ្យ AI Shifa ដែលជាមន្ទីពេទ្យដ៏ធំជាងនៅគេមួយនៅតំបន់ភាគខាងជើងនៃ Gaza ពិតប្រាកដមែន។ អ៊ីស្រាអ៊ែលត្រូវបានទទួលការរិះគន់ពីសហគន៍អន្តរជាតិយ៉ាងខ្លាំង ដោយសារការវាយប្រយុទ្ធចូលទៅក្នុងទឹកដី Gaza ប្រមាណ ពី សប្តាហ៍កន្លងទៅនេះ។ រហូតមកដល់ពេលនេះ មានសេចក្តីរាយការណ៍មកថា ជនជាតិ ប៉ាឡីស្ទីន ជិត ១ ម៉ឺនអ្នកជាងត្រូវបានស្លាប់ដោយសារសង្រ្គាមដ៏ក្តៅគគុករវាង កងទ័ពអ៊ីស្រាអ៊ែល…