ពេលមួយអ្នកកំពុងជិះសេះយ៉ាងស្ទាត់ជំនាញ។ ពេលសេះរត់កាន់តែលឿន ភ្នែករបស់អ្នកក៏ក្រលេកឃើញមនុស្សជាច្រើនកំពុងសំលឹងមកកាន់អ្នក។ ក្នុងនោះមានមនុស្ស ២ ក្រុម។
ក្រុមទី១ ស្រែកឡើងថា ÷ គាត់នេះពូកែខ្លាំងណាស់ ឡូយណាស់ និង អស្ចារ្យណាស់់ ។
ក្រុមទី២ ស្រែកថា÷ គាត់នេះជា មនុស្សអឺ ជាមនុស្សអួត និង ជាមនុស្សជោរ គ្មានលេខដាក់។
បើសិនជាអ្នកមិនស្គាល់ខ្លួនឯងច្បាស់ និង មិនដឹងពីសមត្ថភាពដែលខ្លួនមាន ភាពខ្លាំងដែលខ្លួនមាន ឬ ភាពខ្សោយដែលខ្លួនមាន ប្រហែលជាអ្នកផ្តោតលើសម្រែករបស់ក្រុមមនុស្សទីមួយច្រើនជាង។ ហើយប្រសិនបើអ្នក ផ្តោតជ្រុលពេក អ្នកអាចភ្លេចខ្លួន ដោយរំភើបខ្លាំងពេក ហើយអាចធ្លាក់ពីលើខ្នងសេះក៏ថាបាន។
ប្រសិនបើអ្នកជាមនុស្សដែលមានគោលបំណង និង ទិសដៅច្បាស់លាស់ សម្រែករបស់ក្រុមមនុស្សទី២ បើទោះជាលឺខ្លាំងយ៉ាងណា ក៏វាមិនសូវមានឥទ្ធិពលលើអ្នកខ្លាំងនោះទេ។ អ្នកគ្រាន់តែផ្តោតលើទិសដៅដែលអ្នកចង់ទៅ និង ប្រុងប្រយ័ត្ន តោងសេះអោយជាប់ ប្រយ័ត្នធ្លាក់ ហើយខ្មាស់គេ។ សំខាន់ទៅអោយដល់គោលដៅសិន។
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?
bjr8uf
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://accounts.binance.com/en-IN/register?ref=UM6SMJM3