ឥទ្ធិពល និង ការរៀនគ្រប់គ្រងកំហឹង

តើប៉ុន្មានអ្នក ក្នុងចំណោមយើងទាំងអស់គ្នា ឆ្លងការរឿងរ៉ាវផ្សេងៗ ក្នុងជីវិតដែលធ្វើឲ្យអារម្មណ៍របស់យើងចាប់ផ្ដើមម៉ួម៉ៅក្តៅក្រហាយ ហឹងច្រលោត ។

តើប៉ុន្មានអ្នក ធ្លាប់ខឹងអ្នកដ៏ទៃ រហូតបែជាធ្វើឲ្យខ្លួនឯងឈឺចាប់ ឬ ធ្វើអោយអ្នកដែលមិនដឹងរឿង ឬ មិនពាក់ព័ន្ធ បែជារងរបួស ឬ ការឈឺចាប់ដោយសារកំហឹងរបស់យើងទៅវិញ?

មានពេលមួយ ខ្ញុំខឹងនិងគេ រហូតដល់ភ្លេចខ្លួនដល់ថ្នាក់យកកន្រ្តៃចាក់ម្រាមដៃ ខ្លួនឯង ចេញឈាមជាច្រើន។ មានរឿងរ៉ាវជាច្រើនទៀតក្នុងសង្គមដែលខ្ញុំធ្លាប់ឃើញ ដូចជាក្មេងស្ទាវដេញវាយគ្នាទៅវិញទៅមក ហើយនៅពេលដែលគូរកន របស់ខ្លួនគេចខ្លួនបាត់ បន្សល់ទុកនូវម៉ូតូ ក្រុមក្មេងស្ទាវទាំងនោះបានវាយកម្ទេច ម៉ូតូនោះដើម្បីរំសាយកំហឹងរបស់ខ្លួន។

ធ្លាប់មានរឿងប្តីប្រពន្ធឈ្លោះគ្នា រហូតឈានដល់ មានការដុតផ្ទះសម្បែងខ្ទេចខ្ទីអស់ ហើយមិនត្រឹមតែប៉ុណ្ណោះ អណ្តាតភ្លើងឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ខូចខាតយ៉ាងធ្ងន់ធ្ងរ។

មានមូលហេតុជាច្រើនដែលនាំអោយមនុស្ស មានកំហឹង។ មូលហេតុមួយដ៏ធំ គឺការមិនបានអ្វីដែលខ្លួនលោភលន់ ឬប្រាថ្នាចង់បានដោយខ្វះការអត់ធ្មត់។

ពេលខ្លះមនុស្សដឹងថាខ្លួនឯងខឹង ហើយពេលខ្លះទៀត មនុស្សមិនចង់ដឹង ឬ មិនចង់គ្រប់គ្រងកំហឹងដែលខ្លួនកំពុងតែមាននោះឡើយ។

អ្វីមួយដែលគេធ្វើ គឺធ្វើអ្វីៗ តាមតែអារម្មណ៍ដែលកំពុងសោយរាជ្យលើកំហឹងរបស់ខ្លួន។ គេគិតតែប្រាប់ខ្លួនឯងថា គេអភ័ព្វ រងភាពអយុត្តិធម៌ ការឈឺចាប់ ហើយគ្មាននរណាយល់ពីពួកគេឡើយ។ ក៏មានខ្លះគិតខ្លី ដល់ថ្នាក់សម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយសារភាពល្ងង់ខ្លៅ គេបែជាគិតថា ការស្លាប់គឺជាជម្រើសដ៏ប្រសើរបំផុត។

ហើយសម្រាប់អ្នកខ្វះសតិសម្បជញ្ញៈ ឬមិនមានមសិការត្រឹមត្រូវ ក៏អាចឈានដល់ការចងគំនុំ ឬ ចងអាឃាតព្យាបាទនិងគូកនរបស់ខ្លួន។

មកដល់ពេលនេះ ខ្ញុំឆ្លងកាត់បទពិសោធន៍រាងច្រើនដែរ ទាក់ទងទៅនឹងកំហឹង។ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងដូចជាមានឱកាសច្រើន រៀនពីមនុស្សជុំវិញខ្លួន ព្រោះភាគច្រើនមនុស្សដែលខ្ញុំស្គាល់មួយចំនួន សុទ្ធសឹងតែជាមនុស្សចូលចិត្តភាពឆេវឆាវ គ្មានហេតុផល ហើយនិយាយអោយចំគឺ ថា ពួកគេមានបញ្ហាជាមួយទំនាក់ទំនងជាមួយអ្នកដ៏ទៃខ្លាំងបំផុត។ សូម្បីតែខ្លួនខ្ញុំផ្ទាល់ ម្តងម្កាលក៏ត្រូវព្រួញភ្លើងនៃកំហឹងពីអ្នកដ៏ទៃ ផងដែរ។

អ្វីមួយដែលអាចជួយឲ្យអ្នកអាចជៀសវាង ហានិភ័យ ឬ ភាពហិនហោចដោយសារឥទ្ធិពលកំហឹង គឺការរៀនលត់ដំខ្លួនឯងអោយចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងពេលដឹងខ្លួនថា កំហឹងកំពុងសោយរាជ្យហើយ។

ការដកដង្ហើមវែងៗ មួយៗ រៀនបន្ថយ ល្បឿននៃកំហឹង ការចេះថ្លឹងថ្លែង គិតគូរវែងឆ្ងាយ រៀនស្គាល់ប្រភពនៃបញ្ហា បន្ទាបខ្លួន ដោយរៀនចេះមើលកំហុសខ្លួនឯង ជាជាងសំលឹងមើលតែកំហុសរបស់គេ។

ការចេះដឹងយល់អារម្មណ៍ពីអ្នកដ៏ទៃ និងការរៀនចេះអត់ធ្មត់ អត់អោនទោស អធ្យាស្រ័យ និង យោគយល់ គ្នាទៅវិញទៅមក។

ពេលដែលយើងចេះយកឈ្នះបន្តិចម្តងៗលើកំហឹង នោះភាពចាស់ទុំ សមត្ថភាពនៃចិត្តធ្ងន់របស់អ្នក នឹងលេចឡើង ហើយអ្នកដ៏ទៃគេនឹងឃើញ ព្រមទាំងកោតស្ញប់ស្ញែង ចំពោះលក្ខណៈពិសេសមួយនេះ។ អ្នកផងទាំងពួងនិងគោរពអ្នក ហើយអ្នកនឹងខ្លាចជាម្លប់សម្រាប់ជួយមនុស្សជាច្រើនទៀតដែលពុំទាន់អាចយកឈ្នះលើការចេះគ្រប់គ្រងអារម្មណ៍កំហឹងនេះបាន។

សូមព្រះជាម្ចាស់ប្រទានពរ និង ជួយអ្នកឱ្យរីកចម្រើនមួយកម្រិតទៀត។

  • Related Posts

    ផ្នត់គំនិតសួនច្បារ មិនមែនសួនសំរាមទេ

    គំនិតរបស់យើងគឺដូចជាសួនច្បារដែលមានដីដុះល្អ។ អ្វីដែលយើងដាំ—ដូចជាដំណាំល្អឬអាក្រក់—នឹងលូតលាស់ហើយបង្កើតទេសភាពល្អៗសម្រាប់ជីវិតរបស់យើងប្រចាំថ្ងៃ។ សួនច្បារដែលត្រូវបានថែទាំយ៉ាងល្អនឹងរីកចម្រើនដោយផ្កាស្រស់ស្អាតដែលគួរអោយទាក់ទាញ វាធ្វើអោយយើងគ្រប់គ្នាចង់គយគន់។ ផ្ទុយទៅវិញ សួនច្បារណាដែលមិនបានថែទាំនឹងត្រូវគ្របដណ្តប់ដោយស្មៅពុល សំរាម អ្វីដែលភ្នែកយើងពុំចង់សម្លឹង។ វាដូចគ្នាទៅនឹងគំនិតរបស់យើង គំនិតដែលយើងអនុញ្ញាតឱ្យចូលក្នុងចិត្តរបស់យើងកំណត់គុណភាពនៃពិភពខាងក្នុងចិត្តរបស់យើង។  អំណាចនៃគំនិត គំនិតគឺមានអំណាច។ វាបង្កើតការជឿជាក់ ផលប៉ះពាល់ដល់អារម្មណ៍របស់យើង ហើយដឹកនាំសកម្មភាពរបស់យើងផងដែរ។ គំនិតវិជ្ជមានគឺដូចជាគ្រាប់ពូជនៃការលើកទឹកចិត្ត ក្តីសង្ឃឹម និងភាពច្នៃប្រឌិត ខណៈពេលដែលគំនិតអវិជ្ជមាន—ដូចជាការសង្ស័យខ្លួនឯង ក្តីខ្លាច និងក្តីអៀន—ជាស្មៅពុលដែលរាំងស្ទះសក្តានុពលរបស់យើង។ សួនច្បារដែលពោរពេញដោយស្មៅពុលមិនអាចរីកចម្រើនបាននោះទេ។ ពេលដែលយើងយកគំនិតរបស់យើងក្លាយជាទូរដាក់សំរាម យើងអនុញ្ញាតឱ្យការព្រួយបារម្ភ អំណោយទាន ឬឥទ្ធិពលអាក្រក់ចូលក្នុងចិត្តយើង។ ការប្រមូលផ្ដុំនេះធ្វើឱ្យយើងច្របូកច្របល់ វាស្រូបទាញថាមពលរបស់យើង ហើយវានិងបំផ្លាញទីកន្លែងសម្រាប់ការលូតលាស់។ ផ្ទុយទៅវិញ…

    រឿងប្រុញ-ប្រាជ្ញ៖ បញ្ហាអាក្រក់លើពិភពលោក

    ប្រុញ ៖ ប្រាជ្ញ, តើឯងដឹងទេថា មួយរយៈនេះ មានរឿងអាក្រក់ៗជាច្រើន នៅក្នុងសង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទារក ស្លាប់ដាច់ដៃដាច់ជើង បាញ់ប្រហារជីវិតដូចសត្វធាតុ។ ប្រាជ្ញ៖ សម្លាញ់ នៅក្នុងសង្គមមនុស្ស តាមរយៈបណ្តាញប្រព័ន្ធព័ត៍មានសង្គម ឯងគ្រាន់តែឃើញត្រឹមមួយច្បិចតែប៉ុណ្ណោះ។ វានៅមានរឿងសាហាវៗ ជាច្រើនទៀតដែលបានកើតឡើងក្នុងទីងងឹត ដែលមនុស្សលោកប្រពឹត្តិ ដែលឯងមិនដឹង ។ តទៅមុខទៀត យល់ល្អឯងគួររៀនបិទភ្នែក បិទត្រចៀក បិទការគិតខ្លះ ពេលឃើញរឿងរ៉ាវអាក្រក់ផ្សេងៗ នៅលើហ្វេសប៊ុក ដើម្បីបញ្ជៀសភាពភ័យខ្លាច និង តក់ស្លុតផ្សេងៗ។…

    One thought on “ឥទ្ធិពល និង ការរៀនគ្រប់គ្រងកំហឹង

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    ផ្នត់គំនិតសួនច្បារ មិនមែនសួនសំរាមទេ

    ផ្នត់គំនិតសួនច្បារ មិនមែនសួនសំរាមទេ

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤