តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

កាលពីម្សិលមិញនេះ ពិភពលោកមានភាពចលាចលមួយបានកើតឡើងបន្ទាប់ពីមានការកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងសាកល។ ក្នុងនោះមានការផ្អាកជើងហោះហោះរជុំវិញពិភពលោក វិស័យសេវាធនាគារ និងសេវាថែទាំសុខភាពផ្សេងៗក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។

ក្រុមហ៊ុនអាកាសចរហោះហើរត្រូវបានផ្អាកដោយសារតែបញ្ហា IT ដែលជាកំហុសមួយដែលធ្វើឱ្យកុំព្យូទ័រជាច្រើនបង្ហាញអេក្រង់កំហុសពណ៌ខៀវ។ ចំណែកឯនៅខាងកម្ពុជាយើងវិញ កាលពីម្សិលមិញមានការរអ៊ាក់រអ៊ួល សេវាធនាគារ ABA ផងដែរ តែទោះជាយ៉ាងណាក៏ដោយ ពុំទាន់មានការអះអាងឬបញ្ជាក់ណាមួយថា មានបញ្ហាបច្ចេកវិទ្យានៅកម្ពុជាមានការប៉ះពាល់ជាមួយបញ្ហា ប្រព័ន្ធទំនាក់ទំនងសាកលនោះទេ។ 

បើយោងតាមសារព័ត៍មានបរទេស គេសង្កេតឃើញមានអ្នកដំណើរតាមយន្តហោះប្រទេសផ្សេងៗត្រូវតម្រង់ជួរវែងៗ ដោយសារការពន្យារពេល និងការលុបចោលជើងហោះហើរនៅអាកាសយានដ្ឋានជុំវិញពិភពលោក ព្រោះតែការចុះឈ្មោះត្រូវធ្វើឡើងដោយដៃ។

តើអ្វីទៅដែលជាបញ្ហាបង្ករអោយមានភាពចលាចលសាកលនេះ?

ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត ឬ Cybersecurity ឈ្មោះថា Crowdstrike បានទទួលស្គាល់ថាបញ្ហាគឺបណ្តាលមកពីការអាប់ដេត (Updates) របស់កម្មវិធីកំចាត់មេរោគរបស់ខ្លួន ដែលត្រូវបានរចនាឡើងដើម្បីការពារប្រព័ន្ធប្រត្តិបត្តិការរបស់ Microsoft Windows ពីការវាយប្រហារពីពួក Hackers (ចោរបច្ចេកវិទ្យាតាមអ៊ីនធើណេត)។

3 tips to be Successful

កម្មវិធី Crowdstrike ត្រូវបានគេស្គាល់ថាសម្រាប់ផលិតកម្មវិធីកំចាត់មេរោគមួយ ដែលមានបំណងការពារពួក Hacker ពីការរំខានប្រភេទនេះ នេះបើយោងតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់។

ប្រធានក្រុមហ៊ុន Crowdstrike លោក George Kurtz បានបញ្ជាក់ថា បញ្ហាគឺប៉ះពាល់តែ Windows PCs និងមិនមានប៉ះពាល់លើប្រព័ន្ធប្រតិបត្តិការផ្សេងទៀត (Operating Systems)នោះទេ ហើយ ឬសគល់នៃបញ្ហានេះគឺកើតឡើងដោយសារតែមានការអាប់ដេត (Updates)ថ្មីៗតែប៉ុណ្ណោះ។

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Microsoft ថា ការរំខានដ៏ធំនេះ គឺមិនមានការប៉ះពាល់ដល់ ឧបករណ៍ប្រើប្រាស់ជាលក្ខណះបុគ្គលនោះទេ។ វាប៉ះពាល់តែ ឧបករណ៍អាជីវកម្មរបស់ជំនួញតែប៉ុណ្ណោះ តែទោះជាយ៉ាងណា ក្រុមហ៊ុន Microsoft កំពុងណែនាំអតិថិជនឱ្យសាកល្បងវិធីសាស្ត្រសាមញ្ញមួយ ដើម្បីធ្វើឱ្យអ្វីៗដំណើរការវិញ គឺត្រូវ – បិទ និងបើកម្តងទៀត – ក្នុងករណីខ្លះរហូតដល់ 15 ដងឯណោះ។ 

គួរបញ្ជាក់ផងដែរ ថាកាលពីម្សិលមិញនេះ ក៏មានមតិមួយចំនួនលើកឡើងថា វាជាការវាយប្រហារសន្តិសុខបច្ចេកវិទ្យាសាកល តែមិនទាន់ហ៊ានអាចសន្និដ្ឋានបានថាវាជាការប៉ុនប៉ងអីអោយពិតប្រាកដនោះទេ។ 

នាយកដ្ឋាន Homeland Security របស់សហរដ្ឋអាមេរិក បានជួបជាមួយ ក្រុមហ៊ុន Crowdstrike ដើម្បីត្រួតពិនិត្យសុវត្ថិភាពផ្សេងៗសម្រាប់ការពារ ប្រយោជន៍រាល់អ្នកប្រើប្រាស់ទាំងអស់។ 

Facebook
Telegram
WhatsApp
  • VATANAK2011

    Related Posts

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    សារព័ត៍មាន BBC បានរាយការណ៍ថា អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស បាញ់ទៅកាន់គោលដៅយោធាសំខាន់ៗនៅក្នុងប្រទេសរុស្ស៊ីជាលើកដំបូង។ ប្រទេសអ៊ុយក្រែនត្រូវបានដាក់កម្រិតក្នុងការប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយក្នុងព្រំដែនរបស់ខ្លួន។សេចក្តីរាយការណ៍អំពីការវាយប្រហារកើតឡើងបន្ទាប់ពីអ៊ុយក្រែនត្រូវបានផ្តល់ការអនុញ្ញាតពីទីក្រុងវ៉ាស៊ីនតោនក្នុងការបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅទឹកដីរុស្ស៊ី។ រដ្ឋាភិបាលបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះ ប៉ុន្តែមន្ត្រីបានបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិ John Healey បាននិយាយទៅកាន់សមភាគីអ៊ុយក្រែនរបស់គាត់កាលពីយប់ថ្ងៃអង្គារនេះ។ ការឆ្លើយតបរបស់រដ្ឋមន្រ្តីទំនងជាត្រូវអនុវត្តការប្រុងប្រយ័ត្នចំពោះរបាយការណ៍នេះ ដោយសារតែមានការព្រួយបារម្ភលើ ទំនាក់ទំនងជាមួយនិងប្រទេសរុស្ស៊ី ក៏ដូចជាដើម្បីធានាថាការបាញ់នេះ គឺមិនមែនដឹកនាំដោយចក្រភពអង់គ្លេសនោះទេ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov ក៏បានបដិសេធក្នុងការបញ្ជាក់ថា ប្រទេសរបស់លោកបានប្រើប្រាស់មីស៊ីល Storm Shadow នៅក្នុងទឹកដីរុស្ស៊ី ប៉ុន្តែបាននិយាយថា ខ្លួនកំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារប្រទេសជាតិខ្លួនប៉ុណ្ណោះ…

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    (BBC) ប្រទេសម៉ាឡេស៊ីកំពុងតែតាមដាន កាប៉ាល់មួយគ្រឿងដែលបានរត់គេចខ្លួនបន្ទាប់ពីកប៉ាល់ដឹកដឹកប្រេងដ៏ធំមួយនេះបានបុកជាមួយកប៉ាល់មួយទៀត មុនពេលរត់ចេញពីកន្លែងកើតហេតុ និងបិទប្រព័ន្ធតាមដានរបស់វាចេញពីសន្តិសុខសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

    សន្តិសុខជាតិឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានអោយដឹងថា ខ្លួនបានកំណត់ទីតាំង និងបានឃាត់ខ្លួនកាប៉ាល់មួយឈ្មោះថា ស៊ើរ៉េ វ័ន្ត ( Ceres I )ដែលមានលើកទង់ជាតិ São Tomé និង Príncipe នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ី។

    You Missed

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?