តើលោកតាខ្ញុំស្លាប់ដោយរបៀបណា?
សរសេរឡើងវិញ ថ្ងៃ១១ ខែកក្កដា ឆ្នាំ ២០២៤ (ថ្ងៃទី 13 ខែតុលា ឆ្នាំ 2018 ជាសំណេរដំបូង) សរសេរដោយលោក វង សេរីវឌ្ឍនៈ តាំងពីកើតមក ខ្ញុំមិនបានឃើញមុខតារបស់ខ្ញុំទេ។ ខ្ញុំបានសាកសួរលោកយាយ និង ម្តាយរបស់ខ្ញុំដើម្បី រកមូលហេតុដែលតាខ្ញុំស្លាប់កាលសម័យប៉ុលពត។ លោកតារបស់ខ្ញុំបានស្លាប់ដោយសារគាត់ប្រថុយជីវិតទៅស្ទូចត្រី ចិញ្ចឹមលោកយាយខ្ញុំ និងកូនៗរបស់គាត់។ រឿងរ៉ាវដ៏អាក្រក់ត្រូវបានប្រាប់អំពីរបបខ្មែរក្រហមដ៏សែនឃោរឃៅ លោកយាយលោកតា អ៊ុំពូមីងដែលរស់រានមានជីវិតពីរបបនេះភាគច្រើនគឺមិនចង់រំលឹកវានោះទេ ព្រោះវាធ្វើឱ្យទឹកភ្នែកពួកគាត់ស្រក់ និងការឈឺចាប់អាចងើបឡើងវិញ។ របបខ្មែរក្រហមចាប់ផ្តើមឆ្នាំ១៩៧៥ ដល់