ចាប់បានខ្មាន់កាំភ្លើងបាញ់សម្លាប់ថៅកែ​​ នៅបុរីប៉េង ហួត បឹងស្នោរ

ភ្នំពេញ៖ មានករណីបាញ់ប្រហារជីវិតមនុស្សយ៉ាងព្រៃផ្សៃមួយ ពីសំណាក់ជនដៃដល់ ដែលមានងារជាឧកញ៉ា ដកកាំភ្លើងបាញ់ប្រហារមនុស្សឱ្យស្លាប់និងរងរបួស នៅក្នុងបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ នេះ។ 

បើយោងតាម ការឆ្លើយសារភាពរបស់ខ្មាន់កាំភ្លើង ដែលត្រូវគេស្គាល់ថាមានងារជាឧកញ៉ា ឈ្មោះថា ស្រី ស៊ីណា បានអោយដឹងថា ខ្លួនគឺជាម្ចាស់ផ្ទះមួយល្វែងនៅក្នុងបុរីប៉េងហ៊ួត បឹងស្នោរ ហើយអ្នកជួលផ្ទះរបស់ខ្លួនបានទូរស័ព្ទទៅប្រាប់ថា អ្នកជិតខាង(ជនរងគ្រោះ-ស្លាប់) តែងមានទំនាស់រករឿងទាក់ទងនឹង ស្នួលហាល ខោអាវ។ ហើយអ្នកជួលបន្តថា ខ្លួនពិបាកទ្រាំរស់នៅក្បែអ្នកជិតខាងណាស់ ព្រោះពិបាករឿង ដើមឈើផង និង រឿងហាល ខោអាវផង។ លឺដូច្នោះ ម្ចាស់ផ្ទះ លោក ស្រី ស៊ីណា ក៏មកជួយអន្តរាគមន៍ សួរនាំរកហេតុផល។

នៅក្នុងខ្សែរអាត់សម្លេងមួយបានអោយដឹងថា បុគ្គលិករបស់ជនរងគ្រោះ(លោក លី សុង-ស្លាប់) បានឃើញ បុរសម្នាក់ដើរចូលមកក្នុងផ្ទះ ហើយចាប់ផ្តើមមានទំនាស់ពាក្យសម្តីជាមួយថៅកែរបស់ខ្លួន។ រំពេចនោះ ខ្លួនក៏ឃើញថា បុរសម្នាក់នោះមានកាំភ្លើងសៀតនៅជាប់ចង្កេះ។ បុគ្គលិកម្នាក់នោះក៏បាន ឃើញ បុរសម្នាក់នោះបានដកកំាភ្លើង បាញ់ទៅលើ ថៅកែប្រុស (លីសុង-ស្លាប់)ជាច្រើនគ្រាប់ ហើយពេល គូដណ្តឹងថៅកែប្រុសរត់មកអោបអនាគតស្វាមីខ្លួនដែលរងរបួស ក៏ត្រូវគ្រាប់របស់ខ្មាន់កាំភ្លើងតែម្តង។ នារីរងគ្រោះត្រូវបានដឹកបញ្ជូនមកកាន់មន្ទីពេទ្យ ខណៈពេលដែលគូរដណ្តឹងរបស់នាងត្រូវបានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងសោគសង្វែង។

នៅក្នុងចម្លើយសារភាពរបស់ ខ្មាន់កាំភ្លើង លោកឧកញ៉ា ស្រី ស៊ីណា បានប្រាប់ថា ខ្លួនបានបាញ់មកលើ ជនរងគ្រោះព្រោះ តែកំហឹងថា ជនរងគ្រោះបានប្រើសម្តីគំរោះគំរើយ មិនគោរពខ្លួន ដោយប្រើពាក្យ អារមឹង និង បានជេរ ហើយបានបណ្តេញខ្លួនចេញក្រៅផង។ ដោយទប់កំហឹងមិនបានខ្លួនក៏បានដកកាំភ្លើងបាញ់ទៅលើជនរងគ្រោះតែម្តង។ 

សូមស្តាប់ចម្លើយសារភាពផ្ទាល់របស់លោក ស្រី ស៊ីណា

ខ្មាន់កាំភ្លើង ឧកញ៉ា ស្រី ស៊ីណា ត្រូវបានចាប់ខ្លួននៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅវេលាម៉ោងប្រមាណ ៦ល្ងាចនេះ ដោយកងកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ របស់យក្រសួងមហាផ្ទៃ។

These skills can save life

សូមចូលទៅកាន់ Channel YouTube របស់ខ្ញុំ ដើម្បីចុច Like និង subscribe សម្រាប់ មាតិល្អៗ សម្រាប់ប្រយោជន៍ ដល់យុវជនកម្ពុជាយើងក្នុងការរីកចម្រើន។

3 tips to be Successful

សូមចូលទៅកាន់ Channel YouTube របស់ខ្ញុំ ដើម្បីចុច Like និង subscribe សម្រាប់ មាតិល្អៗ សម្រាប់ប្រយោជន៍ ដល់យុវជនកម្ពុជាយើងក្នុងការរីកចម្រើន។

Facebook
Telegram
WhatsApp
  • VATANAK2011

    Related Posts

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    (BBC) ប្រទេសម៉ាឡេស៊ីកំពុងតែតាមដាន កាប៉ាល់មួយគ្រឿងដែលបានរត់គេចខ្លួនបន្ទាប់ពីកប៉ាល់ដឹកដឹកប្រេងដ៏ធំមួយនេះបានបុកជាមួយកប៉ាល់មួយទៀត មុនពេលរត់ចេញពីកន្លែងកើតហេតុ និងបិទប្រព័ន្ធតាមដានរបស់វាចេញពីសន្តិសុខសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

    សន្តិសុខជាតិឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានអោយដឹងថា ខ្លួនបានកំណត់ទីតាំង និងបានឃាត់ខ្លួនកាប៉ាល់មួយឈ្មោះថា ស៊ើរ៉េ វ័ន្ត ( Ceres I )ដែលមានលើកទង់ជាតិ São Tomé និង Príncipe នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ី។

    You Missed

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់