អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

សារព័ត៍មាន BBC បានរាយការណ៍ថា អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស បាញ់ទៅកាន់គោលដៅយោធាសំខាន់ៗនៅក្នុងប្រទេសរុស្ស៊ីជាលើកដំបូង។ ប្រទេសអ៊ុយក្រែនត្រូវបានដាក់កម្រិតក្នុងការប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយក្នុងព្រំដែនរបស់ខ្លួន។សេចក្តីរាយការណ៍អំពីការវាយប្រហារកើតឡើងបន្ទាប់ពីអ៊ុយក្រែនត្រូវបានផ្តល់ការអនុញ្ញាតពីទីក្រុងវ៉ាស៊ីនតោនក្នុងការបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅទឹកដីរុស្ស៊ី។ រដ្ឋាភិបាលបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះ ប៉ុន្តែមន្ត្រីបានបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិ John Healey បាននិយាយទៅកាន់សមភាគីអ៊ុយក្រែនរបស់គាត់កាលពីយប់ថ្ងៃអង្គារនេះ។ ការឆ្លើយតបរបស់រដ្ឋមន្រ្តីទំនងជាត្រូវអនុវត្តការប្រុងប្រយ័ត្នចំពោះរបាយការណ៍នេះ ដោយសារតែមានការព្រួយបារម្ភលើ ទំនាក់ទំនងជាមួយនិងប្រទេសរុស្ស៊ី ក៏ដូចជាដើម្បីធានាថាការបាញ់នេះ គឺមិនមែនដឹកនាំដោយចក្រភពអង់គ្លេសនោះទេ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov ក៏បានបដិសេធក្នុងការបញ្ជាក់ថា ប្រទេសរបស់លោកបានប្រើប្រាស់មីស៊ីល Storm Shadow នៅក្នុងទឹកដីរុស្ស៊ី ប៉ុន្តែបាននិយាយថា ខ្លួនកំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារប្រទេសជាតិខ្លួនប៉ុណ្ណោះ

Read More »

ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

(BBC) ប្រទេសម៉ាឡេស៊ីកំពុងតែតាមដាន កាប៉ាល់មួយគ្រឿងដែលបានរត់គេចខ្លួនបន្ទាប់ពីកប៉ាល់ដឹកដឹកប្រេងដ៏ធំមួយនេះបានបុកជាមួយកប៉ាល់មួយទៀត មុនពេលរត់ចេញពីកន្លែងកើតហេតុ និងបិទប្រព័ន្ធតាមដានរបស់វាចេញពីសន្តិសុខសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

សន្តិសុខជាតិឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានអោយដឹងថា ខ្លួនបានកំណត់ទីតាំង និងបានឃាត់ខ្លួនកាប៉ាល់មួយឈ្មោះថា ស៊ើរ៉េ វ័ន្ត ( Ceres I )ដែលមានលើកទង់ជាតិ São Tomé និង Príncipe នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ី។

Read More »

តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

កាលពីម្សិលមិញនេះ ពិភពលោកមានភាពចលាចលមួយបានកើតឡើងបន្ទាប់ពីមានការកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងសាកល។ ក្នុងនោះមានការផ្អាកជើងហោះហោះរជុំវិញពិភពលោក វិស័យសេវាធនាគារ និងសេវាថែទាំសុខភាពផ្សេងៗក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ ក្រុមហ៊ុនអាកាសចរហោះហើរត្រូវបានផ្អាកដោយសារតែបញ្ហា IT ដែលជាកំហុសមួយដែលធ្វើឱ្យកុំព្យូទ័រជាច្រើនបង្ហាញអេក្រង់កំហុសពណ៌ខៀវ។ ចំណែកឯនៅខាងកម្ពុជាយើងវិញ កាលពីម្សិលមិញមានការរអ៊ាក់រអ៊ួល សេវាធនាគារ ABA ផងដែរ តែទោះជាយ៉ាងណាក៏ដោយ ពុំទាន់មានការអះអាងឬបញ្ជាក់ណាមួយថា មានបញ្ហាបច្ចេកវិទ្យានៅកម្ពុជាមានការប៉ះពាល់ជាមួយបញ្ហា ប្រព័ន្ធទំនាក់ទំនងសាកលនោះទេ។  បើយោងតាមសារព័ត៍មានបរទេស គេសង្កេតឃើញមានអ្នកដំណើរតាមយន្តហោះប្រទេសផ្សេងៗត្រូវតម្រង់ជួរវែងៗ ដោយសារការពន្យារពេល និងការលុបចោលជើងហោះហើរនៅអាកាសយានដ្ឋានជុំវិញពិភពលោក ព្រោះតែការចុះឈ្មោះត្រូវធ្វើឡើងដោយដៃ។ តើអ្វីទៅដែលជាបញ្ហាបង្ករអោយមានភាពចលាចលសាកលនេះ? ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត ឬ Cybersecurity ឈ្មោះថា Crowdstrike បានទទួលស្គាល់ថាបញ្ហាគឺបណ្តាលមកពីការអាប់ដេត (Updates)

Read More »

Snipers ការពារលោកអតីតប្រធានាធិបតី បានបាញ់សម្លាប់ខ្មាន់កាំភ្លើង ទាន់ពេល!

ក្រុមអង្គរក្សសម្ងាត់(Snipers) របស់លោក ដូណាល់ត្រាំ បានបាញ់សម្លាប់ខ្មាន់កាំភ្លើងភ្លាមៗបន្ទាប់ពីខ្មាន់កាំភ្លើងរូបនោះបានធ្វើការបាញ់សំដៅមកលើបេក្ខជនប្រធានាធិបតី ដូណាល់ត្រាំ ខណៈពេលដែលលោកកំពុងតែថ្លែងសារនយោបាយមួយក្នុងរដ្ឋ ផេនហ្សាវ៉េញ្ញា (Pennsylvania)។ បើតាមប្រភពបានអោយដឹងថាខ្មាន់កាំភ្លើងគឺស្ថិតលើដំបូលអាគារមួយ ចម្ងាយប្រមាណ ១២០-១៥០ ម៉ែត្រ ពីឆាករបស់លោកអតីតប្រធានាធិបតី ដូណាល់ត្រាំ។  តាមរបាយការណ៍ បានឲ្យដឹងថា មានការស្រែកថា មានមនុស្សនៅលើដំបូល – រំពេចនោះ ប្រហែលខ្មាន់កាំភ្លើងចាប់ផ្តើមដឹងថាបែកការ ក៏សម្រុកបាញ់តម្រង់ទៅតែម្តង។ ដោយសំណាងល្អ គ្រាប់មិនបានបាញ់ចំគោលដៅនោះទេ គ្រាន់តែចំស្លឹកត្រចៀក ដែលបង្កឲ្យលោក ដូណាល់ត្រាំមានការរងរបួស។ ការបាញ់ប៉ងធ្វើឃាតនេះ ក៏ផ្លាតត្រូវចំអ្នកចូលម្នាក់បណ្តាលឲ្យស្លាប់តែម្តង។យុវជនដែលជាខ្មាន់កាំភ្លើងនោះ មានឈ្មោះថា Thomas

Read More »

You Missed

ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ
អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង
Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft
តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?
ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា
តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?