ប្រធានាធិបតីអាមេរិក៖ ក្រុមហាម៉ាស់ ពិតជាមានបន្ទាយសម្ងាត់នៅក្រោមអាគារមន្ទីពេទ្យពិតមែន!

នៅក្នុងសន្និសិទកាសែតមួយ ដកស្រង់ដោយសារព័ត៍មាន CBS News លោកប្រធានាធិបតីអាមេរិក លោកចូរបាយឌិន  បានថ្លែងប្រាប់ទៅក្រុមអ្នកកាសែតថា “ក្រុម ភេវរករ ហាម៉ាស់ ពិតជាមានទីតាំងទ័ពក្នុងរូងសម្ងាត់នៅខាងក្រោមអាគារមន្ទីពេទ្យ AI Shifa ដែលជាមន្ទីពេទ្យដ៏ធំជាងនៅគេមួយនៅតំបន់ភាគខាងជើងនៃ Gaza ពិតប្រាកដមែន។ 

អ៊ីស្រាអ៊ែលត្រូវបានទទួលការរិះគន់ពីសហគន៍អន្តរជាតិយ៉ាងខ្លាំង ដោយសារការវាយប្រយុទ្ធចូលទៅក្នុងទឹកដី Gaza ប្រមាណ ពី សប្តាហ៍កន្លងទៅនេះ។ រហូតមកដល់ពេលនេះ មានសេចក្តីរាយការណ៍មកថា ជនជាតិ ប៉ាឡីស្ទីន ជិត ១ ម៉ឺនអ្នកជាងត្រូវបានស្លាប់ដោយសារសង្រ្គាមដ៏ក្តៅគគុករវាង កងទ័ពអ៊ីស្រាអ៊ែល និង ក្រុមសកម្មជនប្រយុទ្ធ ហាម៉ាស់ ដែលជាក្រុមលោកខាងលិច ចាត់ទុកថា ជាក្រុមភេវរករ។ 

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៧ ខែតុលា កន្លងទៅនេះ ក្រុម ហាម៉ាស់បានបើកការវាយប្រហារដ៏គួរអោយភ្ញាក់ផ្អើលមួយ មកលើទឹកដីអ៊ីស្រាអ៊ែល សម្លាប់ជនស៊ីវិល មួយពាន់អ្នកជាង នឹងបានចាប់ ចំណាប់ខ្មាំងជិត ២០០ នាក់។ ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នោះ ក៏មាននិស្សិតកម្ពុជាមួយរូបផងដែរ។ 

បន្ទាប់ពីមានការវាយប្រហារនេះ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល ណានយ៉ាតាហូ (Benjamin Netanyahu) បានប្រកាសសង្រ្គាមជាមួយក្រុមសកម្មជន ហាម៉ាស់នេះតែម្តង។  នៅក្នុងបេសកម្មកម្ទេច និង បោសសម្អាតក្រុមហាម៉ាស់នេះ  អ៊ីស្រាអ៊ែលបានរកឃើញ រូងក្រោមដីដែលមានចម្ងាយជិត ៧០ គីឡូ លាតសន្ធឹងពីទិសខាងជើងមកខាងត្បូងនៃតំបន់ Gaza។ អ៊ីស្រាអ៊ែលជឿជាក់ថា ក្រុមហាម៉ាស់ បានប្រើប្រាស់ កន្លែងលាក់ខ្លួនសម្ងាត់នេះ ដើម្បីបើកការបាញ់ ម៉ីស៊ីលស្រោច ម្តងម្កាល មកលើទឹកដីអ៊ីស្រាអែល។

ជំហររបស់សហរដ្ឋអាមេរិក គឺហាក់មិន រាំងស្ទះ បេសកម្មយោធារបស់ទ័ពអ៊ីស្រាអ៊ែលដែលកំពុងបើកប្រតិបត្តិការ កម្ទេចក្រុមហាម៉ាស់នោះទេ។ 

នៅពេលដែលអ្នកកាសែតស្រីមួយរូបបានក្រោកឈរឡើងសួរថា តើសហរដ្ឋអាមេរិកស្កប់ចិត្តឬទេ ដែលឃើញ ជនជាតិប៉ាឡីស្ទីន រួមទាំងកុមារជាច្រើនកំពុងតែត្រូវបានសម្លាប់ដោយភាគីខាងអ៊ីស្រាអែល ហើយសួរថាតើ សហរដ្ឋអាមេរិកមានជំហរយ៉ាងណាក្នុងការបញ្ឈប់ទង្វើរដែល អ្នកការសែតចោទថា ជាអំពើរប្រល័យពូជសាសន៍។ 

លោកប្រធានាធិបតី ចូរ បាយឌិន ហាក់មានការស្ទាក់ស្ទើរក្នុងការឆ្លើយសំណួរដ៏លំបាកនេះ តែលោកក៏បានលើកឡើងថា ក្រុមហាម៉ាស់នេះ ពិតជាបានយក ជនស៊ីវិលធ្វើជាខែលការពារទ័ពរបស់ខ្លួន។ ហើយក្រុមនេះបានសម្ងំលាក់ខ្លួននៅខាងក្រោមអាគារមន្ទីពេទ្យដ៏ធំមួយនេះ។ 

តែទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី អាមេរិកបានបញ្ជាក់ថា សហរដ្ឋអាមេរិកគឺមិន គាំទ្រជាដាច់ខាត  ប្រសិន អ៊ីស្រាអ៊ែលពិតជាចង់ គ្របគ្រង់ក្តោបក្តាប់ ទឹកដី Gaza នោះ។ 

(ខាងក្រោមនេះជា វិដេអូ ដើមដែល លោកប្រធានាធិបតី អាមេរិក ចូរ បាយឌិន កំពុងឆ្លើយសំនួរនៅក្នុងសន្និសិទការសែត)

Facebook
Twitter
LinkedIn
  • VATANAK2011

    Related Posts

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    (BBC) ប្រទេសម៉ាឡេស៊ីកំពុងតែតាមដាន កាប៉ាល់មួយគ្រឿងដែលបានរត់គេចខ្លួនបន្ទាប់ពីកប៉ាល់ដឹកដឹកប្រេងដ៏ធំមួយនេះបានបុកជាមួយកប៉ាល់មួយទៀត មុនពេលរត់ចេញពីកន្លែងកើតហេតុ និងបិទប្រព័ន្ធតាមដានរបស់វាចេញពីសន្តិសុខសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

    សន្តិសុខជាតិឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានអោយដឹងថា ខ្លួនបានកំណត់ទីតាំង និងបានឃាត់ខ្លួនកាប៉ាល់មួយឈ្មោះថា ស៊ើរ៉េ វ័ន្ត ( Ceres I )ដែលមានលើកទង់ជាតិ São Tomé និង Príncipe នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ី។

    You Missed

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់