សង្រ្គាមអូសបន្លាយ៖ សេដ្ឋកិច្ចរុស្សីប៉ះពាល់ខ្លាំង

បើតាមប្រភពកាសែតក្នុងស្រុកមួយ ដែលបានដកស្រង់ព័ត៍មានពីបរទេស បានអោយដឹងថា សង្រ្គាមរវាងប្រទេសរុស្សី និង ប្រទេសអ៊ុយក្រែនបានប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្សី។ 

វិស័យដែលបានប៉ះពាល់ខ្លាំងជាងគេនោះគឺមានដូចជា ម្ហូបអាហារ និង ប្រេងឥន្ធនៈ ជាពិសេស និង រួមមានរបស់ប្រើប្រាស់ជាច្រើនទៀត។  គិតមកត្រឹមខែកញ្ញានេះ អតិផលរិណា ឡើងមកដល់ ៦ ភាគរយ នេះបើយោងតាមប្រភពដ៏ដែល។ 

ឥទ្ធិពលសេដ្ឋកិច្ចនេះ បានរាលដាលរហូតធ្វើអោយបំណុលរបស់រដ្ឋាភិបាលរុស្សីជួបវិបត្តិតែម្តង ចំណែកខាងយោធារបស់រុស្សីវិញ នោះក៏កំពុងជួបបញ្ហាត្រាំត្រែង និង បញ្ហាមួយចំនួនទៀតដោយសារអាកាសធាតុមិនល្អ។

 

ដោយឡែកខាងលោកប្រធានាធិបតីអ៊ុយក្រែន វៀឡាឌីមៀហ្សាឡិនស្គី  ក៏បានបន្តអំពាវនាវសូមអោយរដ្ឋាភិបាលអាមេរិកបន្តជួយគាំទ្រខ្លួន ព្រោះសង្រ្គាមឈ្លានពាននេះគឺបង្កការប៉ះពាល់យ៉ាងខ្លាំង ខាងផ្នែកសេដ្ឋកិច្ច បូករួមនឹងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសន្ធឹក។ លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ ក៏ត្រូវបានអញ្ជើញមកទស្សនៈកិច្ចនៅក្នុងទីក្រុងគៀវផងដែរ ដើម្បីពិនិត្យមើលទិដ្ឋភាពជាក់ស្តែងពីទំហំដែលត្រូវបានខូចខាតដោយសារសង្រ្គាមឈ្លានពាននេះ។

នៅក្នុងកិច្ចសម្ភាសន៍មួយ លោកប្រធានាធិបតី ហ្សាឡិនស្គី បានព្រមានលោកខាងលិចថា បើសិនជារុស្សីអាចកម្ទេចអ៊ុយក្រែន ឬ លេបត្របាក់ប្រទេសដ៏តូចមួយនេះបាន រុស្សីក៏នឹងអាចទៅវាយប្រហារបណ្តាប្រទេសនៅបែកខាងអ៉ឺរ៉ុបតទៅទៀតបានដែរ។  ហើយ ជាលទ្ធផល ជំនាន់កូនចៅរបស់ពួកលោកខាងលិច និងត្រូវប្រលូកចូលទៅក្នុងសមរភូមិសង្រ្គាមបង្ហូរឈាមនេះ។

គន្លឹះ ៣ យ៉ាងដើម្បីរីកចម្រើនក្នុងជីវិត

គួរបញ្ជាក់ផងដែរថា នៅខាងសភាអាមេរិចកាំង ជំនួយថវិការត្រូវបានសម្រេច ដោយមួយផ្នែកធំត្រូវបានបញ្ជូនទៅជួយប្រទេសអ៊ីស្រាអ៊ែល និង មួយផ្នែកទៀតបញ្ជូនទៅកាន់អ៊ុយក្រែន ដោយពុំមានការបង្កើនឡើងដូចតាមការស្នើរសុំរបស់ប្រធានាធិបតី លោក ចូរ បាយឌិន នោះឡើយ។

ប្រសិនជាចោទជាសំណួរថា តើការបែកចែងនេះ អាចធ្វើអោយសហរដ្ឋអាមេរិច អាចធ្លាក់ក្នុងបញ្ហាសេដ្ឋកិច្ចដែរ ឬទេ ប្រសិនបើខ្លួនកំពុងព្យាយាម ជួយប្រទេស អ៊ុយក្រែនផង និង អ៊ីស្រាអ៊ែលផងក្នុងពេលតែមួយ?

នោះគឺជាអ្វីដែលពុំអាចសន្និដ្ឋានបានប្រាកដនោះទេ ត្បិត មហាអំណាចដ៏ធំមួយនេះ ហាក់ដូចមិនសូវបង្អង់ដៃលូកចូលក្នុងសង្រ្គាមនៅ បែកខាងអាស៊ីកណ្តាល ឬ តំបន់
មជ្ឈិមបូព៌ាទាល់តែសោះ។

Facebook
Twitter
LinkedIn
  • Related Posts

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីលរបស់ខ្លួន។ ក្រសួងការបរទេសបានហៅការដាក់ទណ្ឌកម្មនេះថាជា “ការរើសអើង” ដែលអាចប៉ះពាល់ដល់សន្តិសុខតំបន់ និងស្ថិរភាពអន្តរជាតិ

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្នើសុំយ៉ាងទាំងចិត្តដល់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឱ្យគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ លោក ហ្សេលេនស្គី បានសង្កត់ថា ការចរចារដោយផ្ទាល់ជាមួយលោក ត្រាំ គឺសំខាន់ ដើម្បីបង្ហាញឱ្យឃើញស្ថានភាពនៃសង្គ្រាម និងតួនាទីដ៏សំខាន់នៃការគាំទ្រពីសហរដ្ឋអាមេរិក។ ក្នុងនាមជាអ្នកស្វែងរកសន្តិភាព លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយត្រូវមានការធានាសន្តិសុខដ៏រឹងមាំ ដើម្បីទប់ស្កាត់ការខូចខាតនៅពេលអនាគត។”

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង