“ឆ្នែតហើយ ទើបគេមកច្រៀង មិនមែនច្រៀងហើយបានឆ្អែតទេ”

កាលពី ៥ ឆ្នាំមុន ខ្ញុំបានទទួលអាហាររូបករណ៍ ទៅសិក្សាផ្លាស់ប្តូរបទពិសោធន៍ វិជ្ជាជីវៈការងារ និង រៀនសូត្រភាពជាអ្នកដឹកនាំនៅសហរដ្ឋអាមេរិក។

ឬហៅជាភាសាខ្មែរថា កម្មវិធីជំនួបប្រកបវិជ្ចាជីវះ របស់អ្នកដឹកនាំវ័យក្មេងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

កម្មវិធីនេះផ្តល់ឱកាសដល់យុវជនដ៏មានសក្តានុពល មកពីក្នុងតំបន់ អាស៊ាន ដែលមកពីស្ថានប័ន អង្គការ ស្ថានប័នក្រុមហ៊ុនឯកជន ឬ បុគ្គលិករដ្ឋាភិបាល មកសិក្សាស្វែងយល់ ពង្រឹង និង ពង្រីកទំនាក់ទំនង ជម្រុញអោយមានការយល់ដឹងពីគ្នាទៅវិញទៅមក រវាងអាស៊ាន និង សហរដ្ឋអាមេរិក ជាប្រយោជន៍ដើម្បីអោយអ្នកដឹកនាំជំនាន់ក្រោយរៀនចេះពីការសហការគ្នាជាដៃគូ ចេះធ្វើការងារជាក្រុម ឲ្យទទួលបានផលផ្លែជានិរន្ត៍។ 

 

ខណៈពេលដែលខ្ញុំនៅទីនោះ ខ្ញុំបានជួបជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់មន្រ្តីទូតអាមេរិក និង យុវជនខ្លាំងៗជាច្រើនទៀតមកពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក។ ពួកយើងបានរៀនសូត្រពីគ្នា ហើយជាពិសេសជាងនេះទៀតនោះ យើងបានបង្កើតទំនាក់ទំនង និង បន្តសហការផ្តួចផ្តើមគម្រោងអភិវឌ្ឍ ក្នុងសហគមន៍ ប្រកបដោយភាពច្នៃប្រឌិតផ្សេងៗ។

នៅទីនោះខ្ញុំបានស្វែងយល់ថា នៅទឹកដីនេះ គឺស្វាគមន៍មនុស្សគ្រប់ជាតិសាសន៍ ដែលចង់មករស់នៅចង់ចាប់ក្តីស្រម៉ៃរបស់ពួកគេ ប្រើគំនិតឧត្តមប្រាជ្ញារបស់គេដើម្បីនាំអ្វីមួយពិសេសមកជាប្រយោជន៍ពិភពលោក។ មនុស្សហាក់ដូចជាមានសិទ្ឋិសេរីភាពក្នុងការសិក្សាស្រាវជ្រាវ តាមបំណងប្រាថ្នារបស់ផងគេ។

 

អ្វីមួយដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើល គឺថា ខ្ញុំបានអង្កេតឃើញថាទីនេះជាកន្លែងចាប់ផ្តើមនៃផលិតផលពិភពលោក ឧ. ក្រុមហ៊ុនពិភពលោក ស្ថាបត្យកម្មពិភពលោក បច្ចេកវិទ្យាពិភពលោក ……. ប្រហែលខ្ញុំមិនចាំបាច់លំអិតថាវាជាស្អីនោះទេ ព្រោះបងប្អូនកំពុងតែអានសំណេរនេះ នៅលើ ប្រព័ន្ធមួយដែលជារបស់ក្រុមហ៊ុន មេត្តា(Meta) ឬ Facebook។

ខ្ញុំធ្លាប់ឈនៅក្បែបណ្ណាល័យសាកលវិទ្យាល័យមួយ ហើយគេប្រាប់ខ្ញុំថា ដើម្បីអាចចូលទៅប្រើប្រាស់ធនធានក្នុងបណ្ណាល័យនេះបាន ខ្ញុំត្រូវតែមាននិន្ទេស A ឬ B (កម្រិតសិក្សាខ្ពស់)។ ខ្ញុំឆ្ងល់ថាម្តេចបានជារើសអើងដូចច្នេះ។ ខ្ញុំក៏បន្តដើរទៅមុខទៀត។ ពេលនោះ ឪពុកមើលថែខ្ញុំ(ជនជាតិអាមេរិចកាំង) គាត់ប្រាប់ខ្ញុំថា វឌ្ឍនៈ អ្នកកំពុងឈរនៅក្បែរកន្លែងមួយដែល ពួកអ្នកចេះដឹង បញ្ញាវន្ត និង អ្នកស្រាវជ្រាវ ហាក់ដូចជាមានការសោកស្តាយដែលពួកគេបានផលិតវាឡើង។ នោះគឺ ការបំបែកគីមីសាស្រ្តអាតូមប្រើប្រាស់ក្នុង គ្រាប់បែកបរិវាណូ ដែលប្រើសម្រាប់បញ្ចប់សង្រ្គាមលោកលើកទី ២។

ពេលខ្ញុំព្យាយាមស្វែងយល់ថាតើ មនុស្សនៅទីនេះគេ គិតតែពីរឿងអាក្រក់ៗ សាហាវៗ មែនដែរ ឬ ទេ បានជានាំគ្នាផលិតអ្វីដែលសាហាវ អាក្រក់។ ក្រោយមកទើបខ្ញុំយល់ឃើញថា មានមនុស្សពូកែៗជាច្រើនដែលពួកលោកមិនត្រូវបានស្វាគមន៍ក្នុងប្រទេសខ្លួន ដោយហេតុផលនយោបាយ។ ម្លោះហើយទើបពួកគេ ពុះពារមកដល់ទឹកដីនេះ ដើម្បីបន្តក្តីស្រម៉ៃ ប្រើប្រាស់សិទ្ធិសេរីភាពខួរក្បាល កម្លាំងចំណេះប្រាជ្ញារបស់ពួកគេដើម្បីបញ្ចេញអ្វីមួយដែលពិភពលោកមិនដែរមាន។

 

សូមជឿខ្ញូំចុះថា មនុស្សឆ្អែតហើយទើបគេច្រៀង មិនមែន ច្រៀងហើយបានគេឆ្អែតនោះទេ។ ក្នុងន័យនេះគឺមានន័យថា មនុស្សត្រូវបំពេញតម្រូវការក្រពះគេសិន ឆ្អែតសិន ទើបគេមានកម្លាំងចំណេះប្រាជ្ញា ខិតខំបង្ហាញសមត្ថភាពដ៏អស្ចារ្យ មកកាន់ពិភពលោកបាន។

បណ្តាប្រទេសក្រីក្រ ឬ យើងហៅថាប្រទេសកំពុងអភិវឌ្ឍ (ភាសាពិរោះ) មនុស្សហាក់ដូចជាខ្វាយខ្វល់ខ្លាំងរឿង មិនបានឆ្អែត មិនទាន់ឆ្អែត និង មិនដែលឆ្អែត ។ ជាសរុបរួមមក មនុស្សគិតខ្លាំងជាងគេ គឺបញ្ហាក្រពះ។ ម្លោះហើយ បានជាកម្លាំងចំណេះប្រាជ្ញាត្រូវបាន រាំងស្ទះ បូករួមនិង កត្តានយោបាយរិតត្បិតថែមទៀត។ នេះហើយជាកត្តាដែលនាំអោយសង្គមមានការពិបាកក្នុងការបោះជំហានទៅរកភាពរីកចម្រើន។

Facebook
Telegram
Twitter
LinkedIn
  • VATANAK2011

    Related Posts

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    Snipers ការពារលោកអតីតប្រធានាធិបតី បានបាញ់សម្លាប់ខ្មាន់កាំភ្លើង ទាន់ពេល!

    ក្រុមអង្គរក្សសម្ងាត់(Snipers) របស់លោក ដូណាល់ត្រាំ បានបាញ់សម្លាប់ខ្មាន់កាំភ្លើងភ្លាមៗបន្ទាប់ពីខ្មាន់កាំភ្លើងរូបនោះបានធ្វើការបាញ់សំដៅមកលើបេក្ខជនប្រធានាធិបតី ដូណាល់ត្រាំ ខណៈពេលដែលលោកកំពុងតែថ្លែងសារនយោបាយមួយក្នុងរដ្ឋ ផេនហ្សាវ៉េញ្ញា (Pennsylvania)។ បើតាមប្រភពបានអោយដឹងថាខ្មាន់កាំភ្លើងគឺស្ថិតលើដំបូលអាគារមួយ ចម្ងាយប្រមាណ ១២០-១៥០ ម៉ែត្រ ពីឆាករបស់លោកអតីតប្រធានាធិបតី ដូណាល់ត្រាំ។  តាមរបាយការណ៍ បានឲ្យដឹងថា មានការស្រែកថា មានមនុស្សនៅលើដំបូល – រំពេចនោះ ប្រហែលខ្មាន់កាំភ្លើងចាប់ផ្តើមដឹងថាបែកការ ក៏សម្រុកបាញ់តម្រង់ទៅតែម្តង។ ដោយសំណាងល្អ គ្រាប់មិនបានបាញ់ចំគោលដៅនោះទេ គ្រាន់តែចំស្លឹកត្រចៀក ដែលបង្កឲ្យលោក ដូណាល់ត្រាំមានការរងរបួស។ ការបាញ់ប៉ងធ្វើឃាតនេះ ក៏ផ្លាតត្រូវចំអ្នកចូលម្នាក់បណ្តាលឲ្យស្លាប់តែម្តង។យុវជនដែលជាខ្មាន់កាំភ្លើងនោះ មានឈ្មោះថា Thomas…

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់