តាមប្រភពកាសែត Wall Street Journal បានចុះផ្សាយកាលពីថ្ងៃនេះថា បណ្តាប្រទេសក្រីក្រជាច្រើនកំពុងប្រឈមការគ្រោះថ្នាក់ដោយសារតែកង្វះវ៉ាក់សំាងសម្រាប់ចាក់អោយប្រជាជនរបស់ខ្លួន។ កម្មវិធី Covax នេះមានទិសដៅក្នុងការផ្តល់ជំនួយថ្នាំចាក់វ៉ាក់សំាង អោយបានយ៉ាងតិច ២០% នៃប្រជាជនមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ កម្មវិធី Covax គឺជាយុទ្ធនាការដ៏សំខាន់របស់ពិភពលោកក្នុងការចូលរួមចំណែកផ្តល់វ៉ាក់សំាងប្រឆំាងជម្ងឺ កូវីដ-១៩ ទៅដល់បណ្តាប្រទេសក្រីក្រជំុវិញពិភពលោក។ កម្មវីធីនេះបានចាប់ផ្តើមឡើងដោយអង្គការ សហប្រជាជាតិ សហការតាមរយៈស្ថាប័នអង្គការពីទៀត មានដូចជា Gavi សម័ន្ធមិត្តវ៉ាក់សំាង និង សម័ន្ធនវានុវត្តន៍ត្រៀមទប់ទល់ជម្ងឺរាតត្បាតសាកល (Coalition for Epidemic Preparedness Innovations) ដែលធ្វើការទៅលើការបញ្ជូនវ៉ាក់សាំងទៅកាន់បណ្តាប្រទេសក្រីក្រ ដោយសារតែប្រទេសទំាងនោះជួបឧបសគ្គក្នុងការទទួលបាន វ៉ាក់សំាងការពារ។
Covax ជាអតិជនដូចបណ្តាប្រទេសជឿនលឿនដែរ គឺបានព្រមព្រៀងទិញជាមួយក្រុមហ៊ុនផលិតវ៉ាក់សំាង មុនវ៉ាក់សំាងត្រូវបានសាកល្បង និង ត្រូវបានអនុម័តដោយអ្នកច្បាប់ឱសថសាកល។ ថវិការទិញវ៉ាក់សំាងរបស់ Covax ត្រូវបានឧបត្ថមភាគច្រើនដោយរដ្ឋាភិបាលលោកខាងលិច និង ស្ថាប័នមនុស្សធម៍ផ្សេងៗមានដូចជា អង្គការមូលដ្ឋាន របស់លោក BillGate និង ភរិយារបស់លោកគឺអ្នកស្រី Melinda ។
Covax មានគោលដៅផ្តល់ វ៉ាក់សំាងកូវីដ 19 ដោយឥតគិតថ្លៃ ទៅដល់ យ៉ាងហោចណាស់អោយបាន ២០ % នៃចំនួនប្រជាជនក្នុងប្រទេសក្រីក្រ អោយបានមុនចុងឆ្នំា ២០២១។ មានប្រទេសដ៏ទៃទៀតជាង ៥០ រួមមាន កាណាដា នឹងប្រទេសដែលមានប្រាក់ចំណូលមធ្យម ដូចជា អាព្រិចខាងត្បូង និង មិចស៊ីកូ បានបញ្ជាទិញវ៉ាក់សំាងទំាងនោះដែរ តែ ពួកគេត្រូវតែបង់ថ្លៃទៅតាមចំនួន ដូសដែលខ្លួនទិញ។
តើCovax បានបញ្ជាទិញវ៉ាក់សំាងកូវីដពីក្រុមហ៊ុនណាខ្លះ?
Covax បានព្រមព្រៀងជាមួយក្រុមហ៊ុនផលិត វ៉ាក់សំាងធំៗជាច្រើន ដែលមានដូចជា ក្រុមហ៊ុន Pfizer Inc., Johnson & Johnson និង Novavax Inc។ ក៏ប៉ុន្តេនៅក្នុងអំឡុងពេល ពាក់កណ្តាលឆ្នំា ២០២១ វ៉ាក់សំាង ភាគច្រើនត្រូវបានទទួលការផ្គត់ផ្គង់ដោយ AstraZeneca PLC និង សាកលវិទ្យាល័យ Oxford។ វ៉ាក់សាំង Astra Zeneca (អាស្រ្តា ហ្សេណាហ្គា) ត្រូវបានគេព្យាករណ៍ថា នឹងត្រូវបានដាក់អោយប្រើប្រាស់ក្នុងរយៈពេលពេញ មួយឆ្នំា ចំណែកឯវ៉ាក់សាំងកូវីដ១៩ ដ៏ទៃទៀតមានដូចជា J&J and Novavax ក៏ត្រូវបានគេរំពឹងថានឹងទទួលបានការអនុម័តអោយប្រើប្រាស់ដោយ ស្ថាប័នឱសថសាកលផងដែរ។
eZDLbXNwuyv
tBPbHulKkoFIRn
voxydhaw