អ្នកសារព័ត៌មាន : ជម្រាបសួរលោក, តើក្នុងនាម លោកជាប្រជាពលរដ្ឋម្នាក់ តើលោកយល់ឃើញ យ៉ាងណាដែរ ចំពោះការឡើងចុះនៃសេដ្ឋកិច្ច ក្នុងស្ថានភាពបច្ចុប្បន្ន?
ប្រុញ: សម្រាប់ខ្ញុំ ពេលសេដ្ឋកិច្ចនៅមានលំនឹង ថេរ ៧ % ជីវភាពខ្ញុំក៏ ធម្មតា ហើយបើ សេដ្ឋកិច្ចឡើង ជាង ៧ % ក៏ជីវភាព ក៏នៅតែប៉ុណ្ណឹង។ តែអ្វី ដែលចាប់អារម្មណ៍នៅពេលមានវីរុស កូរូណាស្អីមកដល់ គេថា សេដ្ឋកិច្ចចុះ តែខ្ញុំមិនដឹងភាគរយ ភាគពាន់ស្អីទេ តែខ្ញុំដឹងតែម្យ៉ាងគឺសាំងចុះ ៥០% ។ ពេលចុះអញ្ចឹង ខ្ញុំដូចមានអារម្មណ៍ថា ជីវភាពខ្ញុំរាង ធូរស្រាល ជាងមុន។
អ្នកសារព័ត៌មាន: តើលោកមានកត់សម្គាល់ឃើញការធ្លាក់ចុះតម្លៃទំនិញអីទេបាទ?
ប្រុញ: កាលពីមុន មីង លក់ទឹកក្រឡុកថា តម្លៃទឹកក្រឡុកឡើងថ្លៃ ដោយសារសាំង ឡើងថ្លៃ ។ ល្ងាចមិញ ពេលសួរគាត់ថា មិចបានទឹកក្រឡុក មិនចុះ តម្លៃ តាមតម្លៃសាំង, អ្នកលក់បែជាថា បើខ្ញុំចង់ខ្លាំង គាត់ដេញអោយខ្ញុំទៅផឹកសាំងទៅ ?
អ្នកសារព័ត៌មាន: (លួចសើច)
រឿងប្រុញ-ប្រាជ្ញ៖ បញ្ហាអាក្រក់លើពិភពលោក
ប្រុញ ៖ ប្រាជ្ញ, តើឯងដឹងទេថា មួយរយៈនេះ មានរឿងអាក្រក់ៗជាច្រើន នៅក្នុងសង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទារក ស្លាប់ដាច់ដៃដាច់ជើង បាញ់ប្រហារជីវិតដូចសត្វធាតុ។ ប្រាជ្ញ៖ សម្លាញ់ នៅក្នុងសង្គមមនុស្ស តាមរយៈបណ្តាញប្រព័ន្ធព័ត៍មានសង្គម ឯងគ្រាន់តែឃើញត្រឹមមួយច្បិចតែប៉ុណ្ណោះ។ វានៅមានរឿងសាហាវៗ ជាច្រើនទៀតដែលបានកើតឡើងក្នុងទីងងឹត ដែលមនុស្សលោកប្រពឹត្តិ ដែលឯងមិនដឹង ។ តទៅមុខទៀត យល់ល្អឯងគួររៀនបិទភ្នែក បិទត្រចៀក បិទការគិតខ្លះ ពេលឃើញរឿងរ៉ាវអាក្រក់ផ្សេងៗ នៅលើហ្វេសប៊ុក ដើម្បីបញ្ជៀសភាពភ័យខ្លាច និង តក់ស្លុតផ្សេងៗ។…
Your point of view caught my eye and was very interesting. Thanks. I have a question for you.
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://www.binance.info/it/join?ref=S5H7X3LP
8ezl2x