ពេលអានអត្ថបទនេះ ខ្ញុំពិតជាមានការសោកស្តាយ និង ក្រៀមក្រំយ៉ាងខ្លាំងចំពោះការការបាត់បង់អាយុជីវិតរបស់ទារកតូចនេះ។
ពេលខ្លះ យើងអាចបន្ទោសម្តាយ ឬអ្នកមើលថែក្មេង ហេតុម្តេចបានជាមិននាំទារកនេះ មកមន្ទីរពេទ្យរដ្ឋ។
យើងអាចដាក់ការសន្និដ្ឋានច្រើន អំពីមូលហេតុ។ វាអាចជាភាពឆោតល្ងង់ កង្វះចំណេះដឹង ឬ កំហឹងរបស់ប្តីប្រពន្ធ ជាដើម។
ភាពក្រីក្រ គឺពិតជាឬសគល់ ដ៏គួរអោយស្មុគស្មាញ។ ខ្ញុំធ្លាប់ហែល ច្រើនហើយ ដូច្នេះខ្ញុំយល់ស្ថានភាព និង អារម្មណ៍នៃទុកលំបាក ដោយសារភាពក្រីក្រ។
បើទោះបីជា បងប្អូនមានផ្ទះសំបែង ត្រឹមត្រូវ មានយាន្តជំនិះ និង លុយកាក់សមរម្យក្នុងសង្គមក៏ដោយ ពេលខ្លះ ស្ថានភាពបន្ទាន់មួយចំនួន ប្រហែលជាបងប្អូនក៏ពិបាកនិងដោះស្រាយដែរ។
ខ្ញុំជឿថា បងប្អូនមួយចំនួន ប្រហែលមិនមានបទពិសោធន៍ឧស្សាហ៍ចូលពេទ្យតូច ពេទ្យធំច្រើន នោះទេ។
ឧទាហរណ៍ ពេលមានសមាជិកក្នុងគ្រួសារណាម្នាក់ឈឺ បន្ទាន់កណ្តាលយប់ តើបងប្អូននឹងនាំគាត់ទៅទទួលការព្យាបាលនៅទីណា?
បញ្ជាក់: ការសម្រេចចិត្តរបស់អ្នក អាចកំណត់ជោគវាសនាអាយុជីវិតរបស់អ្នកជំងឺ បាន។ ដូច្នេះត្រូវចងចាំថា ទ្រនិចនាឡិកា គឺកំពុងវិលលើដៃរបស់អ្នកហើយ។
បើឯកបកទៅកាន់រឿងស្លាប់របស់ទារកនេះ វិញ ប្រហែលសេវាមន្ទីរពេទ្យ គេមិនគិតថ្លៃសម្រាប់អ្នកក្រីក្រនោះទេ ប៉ុន្តែសម្រាប់ បងប្អូនមួយចំនួនប្រហែល ដល់ថ្នាក់នឹងគ្មានលទ្ធភាពធ្វើដំណើរមកកាន់មន្ទីរពេទ្យទៀត។ ជឿខ្ញុំចុះ ខ្ញុំដឹង ហើយខ្ញុំក៏មានបទពិសោធន៍ដែរ។
ពាក្យថា “ក្រ” ត្រូវបានគេបែងចែកជា ២ ទៅ ៣ ប្រភេទ។ ឧទាហរណ៍ “ក្រធៀប” ក្រប្រភេទនេះគេ សំដៅទៅលទ្ធភាពលើស តម្រូវការមូលដ្ឋានបន្តិច។ គាត់មានបាយហូប មានកន្លែងស្នាក់នៅ មានមធ្យោបាយធ្វើដំណើរ មានសំលៀកបំពាក់គ្របបាំងខ្លួន តែបើធៀបជាមួយអ្នកដ៏ទៃ គាត់មិនមានច្រើនដូចគេ ឬ មិនសូវមានគុណភាពខ្ពស់ ឬ ស្តង់ដារខ្ពស់ដូចគេ។ ឧទាហរណ៍ គាត់មានទូរស័ព្ទ អាចទំនាក់ទំនងនឹងគេដែរ តែគាត់មានត្រឹមតែ ដែលគេនិយមហៅថា N ចុចពិល ។ គាត់មានអាហារបរិភោគតែ មិនមែន អាហារក្នុង ភោជនីយដ្ឋានល្បីៗ ធំៗ នោះទេ។
ចំណែក “ក្រ” មួយប្រភេទទៀត គេហៅថា ក្រ តោកយ៉ាក ខ្ញុំគិតថាភាសាអង់គ្លេស គេហៅថា absolute poverty ។ ក្រ កម្រិតនេះ គឺសំដៅទៅលើ ការគ្មានលទ្ធភាព បំពេញតម្រូវការមូលដ្ឋានបាន ដូចជា គ្មានបាយបរិភោគគ្រប់គ្រាន់ គ្មានកន្លែងរស់នៅសមរម្យ ….។ល។ ក្រ ប្រភេទនេះ ពេលខ្លះ គេ ហៅថា ក្រ ខ្វះអង្ករច្រកឆ្នាំង។ ជឿខ្ញុំចុះ ខ្ញុំស្គាល់ អ្នកប្រភេទនេះ និង ធ្លាប់ឆ្លងកាត់ខ្លួនឯង ខ្លះៗដែរ។
“ក្រ” ប្រភេទទី ២ នេះហើយដែល សង្គមយើង រាងរើសអើង។ សូមទោស សម្រាប់ការប្រើប្រាស់អត្ថន័យបែបនេះ ខ្ញុំគ្មានគោលបំណងនិយាយត្រង់ នោះទេ។
សរុបមក ខ្ញុំគ្រាន់តែចង់លើកទឹកចិត្តបងប្អូន អោយចេះខ្នះខ្នែង ប្រឹងប្រែង តស៊ូ ខិតខំអោយចាកចេញពី ប្រភេទក្រ ទី ២ នេះ ។ ហើយបើទោះជា បងប្អូន មាន ឬ ស្គាល់អ្នកណា កំពុង ឆ្លងកាត់ ប្រភេទទី ២ នេះ សូមមេត្តា កុំរើសអើង ស្អប់ខ្ពើម ត្បិតលោកក៏មានឈាមជ័រជាខ្មែរដូចតែយើងដែរ។
សូមបន្តសាបព្រោះ វប្បធម៌នៃការចែករំលែក ដោយក្តីស្រឡាញ់ ចេញពីចិត្តស្មោះ
រឿងប្រុញ-ប្រាជ្ញ៖ បញ្ហាអាក្រក់លើពិភពលោក
ប្រុញ ៖ ប្រាជ្ញ, តើឯងដឹងទេថា មួយរយៈនេះ មានរឿងអាក្រក់ៗជាច្រើន នៅក្នុងសង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទារក ស្លាប់ដាច់ដៃដាច់ជើង បាញ់ប្រហារជីវិតដូចសត្វធាតុ។ ប្រាជ្ញ៖ សម្លាញ់ នៅក្នុងសង្គមមនុស្ស តាមរយៈបណ្តាញប្រព័ន្ធព័ត៍មានសង្គម ឯងគ្រាន់តែឃើញត្រឹមមួយច្បិចតែប៉ុណ្ណោះ។ វានៅមានរឿងសាហាវៗ ជាច្រើនទៀតដែលបានកើតឡើងក្នុងទីងងឹត ដែលមនុស្សលោកប្រពឹត្តិ ដែលឯងមិនដឹង ។ តទៅមុខទៀត យល់ល្អឯងគួររៀនបិទភ្នែក បិទត្រចៀក បិទការគិតខ្លះ ពេលឃើញរឿងរ៉ាវអាក្រក់ផ្សេងៗ នៅលើហ្វេសប៊ុក ដើម្បីបញ្ជៀសភាពភ័យខ្លាច និង តក់ស្លុតផ្សេងៗ។…
Attractive section of content. I just stumbled upon your web site and in accession capital to assert that I get
in fact enjoyed account your blog posts. Any way I
will be subscribing to your feeds and even I achievement you
access consistently quickly.
It’s truly very complicated in this active life to listen news on Television, so I
only use internet for that reason, and obtain the latest information.
I just could not go away your web site prior to suggesting that
I extremely loved the usual information an individual supply to
your visitors? Is gonna be again incessantly in order to check out new posts
1ck30d
t2ixe9
I ued to bee able too find good adviice from your content.