(ប្រភព BBC) នៅមុននេះបន្តិច ភាគីខាងអុីស្រាអ៊ែលបានអះអាងថាខ្លួននៅតែបន្តធ្វើការវាយប្រហាទៅលើក្រុម ហ៊ា មាស់ ខណៈពេលដែល កិច្ចព្រមព្រៀងផ្អាកបាញ់គ្នាបួនថ្ងៃ ត្រូវបានពន្យាពេល។ បើយោងតាមការកិច្ចព្រមព្រៀងក្នុងការផ្អាកបាញ់គ្នានេះ គឺត្រូវចាប់ផ្តើមនៅថ្ងៃព្រហស្បត៍នេះតែម្តង តែប្រភពពីខាងរដ្ឋាភិបាលអុីស្រាអ៊ែលប្រាប់ថា កិច្ចព្រមព្រៀងនេះត្រូវបានពន្យាេពល យ៉ងហោចណាស់ រហូតដល់ថ្ងៃសុក្រស្អែកនេះដែរ។
ប្រទេស កាតា (Qatar)ដែលជាអ្នកសម្របសម្រួលអោយមានកិច្ចព្រមព្រៀងផ្អាកបាញ់គ្នានេះ បានអោយដឹងថា ខ្លួននឹងប្រកាសពីការចាប់ផ្តើមកិច្ចព្រមព្រៀងនេះ នៅប៉ុន្មានម៉ោងខាងមុខនេះ។
បើយោងតាម ប្រភព BBC ថ្ងៃនេះ បានអោយដឹងថា កិច្ចព្រមព្រៀងក្នុងការផ្អាកប្រយុទ្ធនេះ គឺត្រូវបានធ្វើឡើងក្នុងការឯកភាពគ្នារវាងភាគីទាំងសងខាង។ ក្រុម ហាម៉ាស់ នឹងដោះលែង ចំណាប់ខ្មាំង ៥០ នាក់ ហើយ ភាគគីអុីស្រាអ៊ែលនឹងដោះលែង ជនជាតិប៉ាឡិស្ទីនដែលជាប់ឃុំឃាំងចំនួន ១៥០ នាក់។
មុនការចាប់ផ្តើមកិច្ចព្រមព្រៀងនេះ អុីស្រាអ៊ែលបានប្រកាសថ្ងៃនេះថា ខ្លួនបានបន្តវាយប្រហារទៅលើគោលដៅ ៣០០ ទីតាំងរបស់ក្រុម ហាម៉ាស់ ដែលគោលដៅទាំងនោះមាន រូងក្រោមដី និង ទីតាំងលាក់សព្ធាវុធមួយចំនួនទៀត។
Accredited 120-hour TESOL/TEFL course
Earn your qualification to start teaching overseas & online
ខណៈពេលជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីការបរទេសរបស់ប្រទេសអង់គ្លេស Lord Cameron បានមកដល់ តំបន់ ឃីប៉ូត ប៉េរី Kibbutz Be’eri ក្នុងទឹកដីអុីស្រាអ៊ែលដែលជាតំបន់ប្រជនស៊ីវិលត្រូវបានសម្លាប់យ៉ាងរង្គាលពីក្រុម ហ៊ាម៉ាស់ កាលពីថ្ងៃ ទី ០៧ ខែ តុលាកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ អុីស្រាអ៊ែលបានបន្តចូលវាយលុកចូល តំបន់ កាហ្សា (Gaza ) កម្ទេចរូងក្រោមដីរបស់ក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហារដ៏គួរអោយភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី ០៧ ខែតុលា ដែលបណ្តាលអោយខាងអុីស្រាអ៊ែល មានប្រជាជនប្រមាណ ១២០០ នាក់បានស្លាប់នឹង ២៤០ នាក់ជាងត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងតំបន់ កាហ្សា (Gaza)។ រីឯ ខាង ក្រុម ហាម៉ាស់វិញ បើយោងតាម របាយការណ៍ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុម ហាម៉ាស បានអោយដឹងថា មានមនុស្ស ១ ម៉ឺន ៤ ពាន់នាក់ត្រូវបានសម្លាប់នៅតំបន់ កាហ្សា (Gaza) រហូតមកដល់ពេលនេះ៕