អត្ថបទវិភាគ៖ តើទីផ្សារសាកលកំពុងតែរួមតូចមែនឬ?

ចាប់តំាងពីលោក ដូ ណាល់ត្រំាឡើងមកជាប្រធានាធិបតីសហរដ្ឋអាមេរិកមក ច្រកទ្វាសេដ្ឋកិច្ចទីផ្សារសេរីពិភពលោកហាក់បីដូចជាកំពុងរំកិលរួមតូចទៅៗ នេះបើយោងតាមការយល់ឃើញរបស់មតិមួយចំនួន។ 

នៅពេលដែលរដ្ឋបាលលោកត្រំា បានចេញគោលនយោបាយ សហរដ្ឋអាមេរិកជាអាទិភាព ( America First)  ពិភពលោកចាប់ផ្តើមមានការភ្ញាក់ផ្អើលនៅពេលដែលមើលឃើញ ជំហានសហរដ្ឋអាមេរិកបានដើរចេញពី សន្ឋិសញ្ញាសម័្ពន និង បានដកខ្លួនចេញពីការចំណាយជាច្រើនទៀតចេញពីស្ថាប័នសាកលមួយចំនួនដែលលោកត្រាំចាត់ទុកថា មិនចំាបាច់ ឬ មិនមានប្រយោជន៍។

ប្រមាណជា ២ ទៅ ៣ ខែបន្ទាប់ពីលោកបានឡើងកាន់ដំណែងជាប្រធានាធិបតី រដ្ឋបាលលោកត្រំា បានសម្រេចដកខ្លួនចេញពី សន្ឋិសញ្ញាទីក្រុងប៉ារីសស្តីពីបំរែបំរួលអាកាសធាតុពិភពលោក (https://en.wikipedia.org/wiki/Presidency_of_Donald_Trump) ។ លោកត្រំាក៏ចោទថា បញ្ហាកម្តៅនៃភពផែនដី បរិស្ថានគឺបណ្តាលមកពីមនុស្សខ្លួនឯង។ សម្រាប់ការឧបត្ថមចំណាយផ្សេងៗទៅកាន់ស្ថាប័នសាកល មួយចំនួនដែលមានដូចជា អង្គការសហប្រជាជាតិ លោកត្រំាក៏បានកាត់បន្ថយ ​និង មានគម្រោងកាត់បន្ថយជំនួយជាច្រើនផ្សេងទៀត។​

ខាងក្រោមនេះជាមែកធាងដែលសហរដ្ឋអាមេរិកបានផ្តល់ថវិការជួយ។

ជាទូទៅ គោលការណ៍របស់អ្នកជំនួញ រកស៊ី ដើម្បីបង្កើនប្រាក់ចំណេញ ខ្លួនត្រូវរិះរកវិធីកាត់បន្ថយ ការចំណាយ ហើយត្រូវរកបន្ថែមប្រភពប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន ឬ ស្ថាប័នរបស់ខ្លួន។  ចំពោះលោកប្រធានាធិបតីអាមេរិក លោកបានមើលឃើញថា ការចំណាយរបស់ប្រទេសរបស់ខ្លួន គឺចាយទៅលើអ្វីដែលមិនចំាបាច់ ខ្ជះខ្ជាយ ហើយថ្នាក់ដឹកនាំរបស់លោកក៏បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើ ថ្នាក់ដឹកនាំអាណត្តិមុនៗ ដែលមកពីគណះបក្សប្រជាធិបតេយ្យ។ 

កាលពីឆ្នាំទៅនេះ រដ្ឋបាលលោកប្រធានាធិបតីសម្រេចយល់ស្របជាមួយសភាអាមេរិក ក្នុងការឧបត្ថមចំណាយទៅលើកម្មវិធីសំខាន់ៗមួយចំនួន ក៏ប៉ុន្តែ រដ្ឋបាលលោកក៏នៅតែរៀបផែនការកាត់បន្ថយថវិការចំណាយ ជាង ២៥ លានដុល្លា ទៅកម្មវិធីសិទ្ឋិមនុស្សនៅក្នុងអង្គការសហប្រជាជាតិ។ 

និយាយជារួមមក ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំមកពីគណះបក្សសាធាណរដ្ឋ ដែលរូបលោកត្រំាផ្ទាល់មិនមែនជាអ្នកមានបទពិសោធន៍ខ្លាំងខាងផ្នែកការទូត តែពោរពេញដោយបទពិសោធន៍ក្នុងការរកស៊ី លោកហាក់បីដូចជាអនុវត្តផែនការមេខ្លំាងទៅលើគោលនយោបាយ អាទិភាពអាមេរិកំាងមុន (America First ) ។ លោកក៏បានរិះគន់ ស្ថាប័នសាកលមួយចំនួន ជាពិសេសគឺ អង្គការពាណិជ្ជកម្មពិភពលោក ដែលអនុញាតិអោយប្រទេសចិន អនុវត្តការរកស៊ីតាមរបៀបដែលលោកចោទថា លេងខ្សែលើ។ ម្លោះហើយបានជា ប្រទេសអាមេរិកក៏ចាប់ផ្តើមលែងទុកចិត្តស្ថាប័នសាកលមួយនេះក្នុងការគ្រប់គ្រងលើការរកស៊ីក្នុងបណ្តាប្រទេសដ៏ទៃទៀតនៅលើសាកលលោក។ 

មិនយូរប៉ុន្មាន សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង ចិនបានផ្ទុះឡើង ហើយបានប៉ះពាល់ទៅដល់ស្ថេរភាពសេដ្ឋកិច្ចពិភពលោកទាំងមូល។ 

សម្រាប់អ្នកវិភាគសេដ្ឋកិច្ចមួយចំនួនយល់ឃើញថា មហាអំណាចហាក់បីដូចជាចាប់ផ្តើមរឹតរួម នូវច្រកទីផ្សារសេរីរបស់ខ្លួនតាមគោលនយោបាយ ឬ យុទ្ឋសាស្រ្តអភិវឌ្ឍន៍ជាតិសាស្រ្តរៀងៗខ្លួន ។ សម្រាប់ប្រទេស រុស្សីវិញ លោកពូទីន ធ្លាប់បានលើកឡើងថា ខ្លឹមសារនៃ ទីផ្សារសេរី ឬ ច្រកទីផ្សារសេរីសាកល ហាក់បីដូចជាចាស់កំរិលទៅហើយ។ ក្នុងន័យនេះ ប្រហែលជាលោកមើលឃើញថា ច្រកសេដ្ឋកិច្ចទីផ្សារសេរីសាកលពិតជាខិតគៀកមកកាន់តែតូចទៅៗហើយ។ 

កាលពីដើមខែ កក្កដាថ្មីៗនេះ លោក ម៉ាក្រុង ប្រធានាធិបតីបារំាងបានសម្រេចអោយមាន ការបង់ពន្ធ ទៅលើប្រព័ន្ធបច្ចេកវិទ្យា ដែលសម្ពាធពន្ធនេះគឺសំដៅទៅលើ ក្រុមហ៊ុនមហាយក្សអាមេរិចកំាងធំៗទំាងបី ដូចជា ក្រុមហ៊ុន Google ក្រុមហ៊ុន Facebook និង ក្រុមហ៊ុន Amazon ដែលខាងប្រទេសបារំាងបានចោទថា បានរកស៊ីចំណេញច្រើនតាមប្រព័ន្ធអុីនធើណេត បើទោះក្រុមហ៊ុនទំាងនោះពុំមានវត្តមាន ឬ ចុះបញ្ជីក្នុងប្រទេសម្ចាស់ផ្ទះក៏ដោយ។ 

លោកប្រធានាធិបតី ដូណាល់ ត្រំាធ្លាប់បានរិះគន់នូវផែនការរបស់ម៉ាក្រុង តំាងពីមុនសភាបារំាងសម្រេចទៅទៀត ហើយលោកបានចាត់ទុកថា សកម្មភាពអត្តនោម័តនេះ គឺជារឿងមួយដ៏លីលាជាទីបំផុត។ 

សម្រាប់ការឆ្លើយតប លោកប្រធានាធិបតីត្រំាកំពុងតែពិចារណាក្នុងការដាក់ពន្ឋនំាចូលស្រាបារំាងវិញ។ លោកក៏ធ្លាប់ឌឺដង ទៅខាងប្រទេសបារំាងថា ស្រាអាមេរិចកំាងគឺមានឱជារសឆ្ងាញ់ជាងស្រាបារំាងទៅទៀត។ 

និយាយជាសរុបរួមមក ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ ហាក់បីដូចជាកំពុងបោះជំហានទៅរកការបង្រឹតបង្រួមច្រកទីផ្សារសេរីសាកល កាន់តែតូចទៅៗ ហើយ សង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចទំាងពីរគឺពិតជាបាននំាអស្ថេរភាពនិង ផលអវិជ្ជមានយ៉ាងខ្លាំងដល់បណ្តាប្រទេសដ៏ទៃផ្សេងៗទៀត។ 

បើសិនសួរថា តើសហរដ្ឋអាមេរិក និង ចិនអាចរកច្រកដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មបានដែរ ឬ ទេ?  ចម្លើយគឺពុំទាន់មាននរណាម្នាក់អាចប៉ាន់ស្មានដឹងមួយរយភាគរយនោះទេ ព្រោះការដោះស្រាយក៏អាស្រ័យទៅលើជំហររបស់ប្រទេសទាំងពីរ បូករួមនឹង វប្បធម៌ ក្នុងការចរចារ និង វប្បធម៌ ក្នុងការរកស៊ីរបស់ប្រទេសទំាងពីរ។

  • Related Posts

    ផ្នត់គំនិតសួនច្បារ មិនមែនសួនសំរាមទេ

    គំនិតរបស់យើងគឺដូចជាសួនច្បារដែលមានដីដុះល្អ។ អ្វីដែលយើងដាំ—ដូចជាដំណាំល្អឬអាក្រក់—នឹងលូតលាស់ហើយបង្កើតទេសភាពល្អៗសម្រាប់ជីវិតរបស់យើងប្រចាំថ្ងៃ។ សួនច្បារដែលត្រូវបានថែទាំយ៉ាងល្អនឹងរីកចម្រើនដោយផ្កាស្រស់ស្អាតដែលគួរអោយទាក់ទាញ វាធ្វើអោយយើងគ្រប់គ្នាចង់គយគន់។ ផ្ទុយទៅវិញ សួនច្បារណាដែលមិនបានថែទាំនឹងត្រូវគ្របដណ្តប់ដោយស្មៅពុល សំរាម អ្វីដែលភ្នែកយើងពុំចង់សម្លឹង។ វាដូចគ្នាទៅនឹងគំនិតរបស់យើង គំនិតដែលយើងអនុញ្ញាតឱ្យចូលក្នុងចិត្តរបស់យើងកំណត់គុណភាពនៃពិភពខាងក្នុងចិត្តរបស់យើង។  អំណាចនៃគំនិត គំនិតគឺមានអំណាច។ វាបង្កើតការជឿជាក់ ផលប៉ះពាល់ដល់អារម្មណ៍របស់យើង ហើយដឹកនាំសកម្មភាពរបស់យើងផងដែរ។ គំនិតវិជ្ជមានគឺដូចជាគ្រាប់ពូជនៃការលើកទឹកចិត្ត ក្តីសង្ឃឹម និងភាពច្នៃប្រឌិត ខណៈពេលដែលគំនិតអវិជ្ជមាន—ដូចជាការសង្ស័យខ្លួនឯង ក្តីខ្លាច និងក្តីអៀន—ជាស្មៅពុលដែលរាំងស្ទះសក្តានុពលរបស់យើង។ សួនច្បារដែលពោរពេញដោយស្មៅពុលមិនអាចរីកចម្រើនបាននោះទេ។ ពេលដែលយើងយកគំនិតរបស់យើងក្លាយជាទូរដាក់សំរាម យើងអនុញ្ញាតឱ្យការព្រួយបារម្ភ អំណោយទាន ឬឥទ្ធិពលអាក្រក់ចូលក្នុងចិត្តយើង។ ការប្រមូលផ្ដុំនេះធ្វើឱ្យយើងច្របូកច្របល់ វាស្រូបទាញថាមពលរបស់យើង ហើយវានិងបំផ្លាញទីកន្លែងសម្រាប់ការលូតលាស់។ ផ្ទុយទៅវិញ…

    សង្រ្គាមអូសបន្លាយ៖ សេដ្ឋកិច្ចរុស្សីប៉ះពាល់ខ្លាំង

    តើអ្នកចង់ឲ្យអាជីពគ្រូបង្រៀនភាសាអង់គ្លេសរបស់អ្នកទទួលស្គាល់ដោយស្ថាប័ន អប់រំគ្រូបង្រៀនលំដាប់ពិភពលោកដែរឬទេ? ចុះឈ្មោះចូលរៀន Online ថ្ងៃនេះ ទទួលបានការបញ្ចុះតម្លៃពិសេស បើតាមប្រភពកាសែតក្នុងស្រុកមួយ ដែលបានដកស្រង់ព័ត៍មានពីបរទេស បានអោយដឹងថា សង្រ្គាមរវាងប្រទេសរុស្សី និង ប្រទេសអ៊ុយក្រែនបានប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្សី។  វិស័យដែលបានប៉ះពាល់ខ្លាំងជាងគេនោះគឺមានដូចជា ម្ហូបអាហារ និង ប្រេងឥន្ធនៈ ជាពិសេស និង រួមមានរបស់ប្រើប្រាស់ជាច្រើនទៀត។  គិតមកត្រឹមខែកញ្ញានេះ អតិផលរិណា ឡើងមកដល់ ៦ ភាគរយ នេះបើយោងតាមប្រភពដ៏ដែល។  ឥទ្ធិពលសេដ្ឋកិច្ចនេះ បានរាលដាលរហូតធ្វើអោយបំណុលរបស់រដ្ឋាភិបាលរុស្សីជួបវិបត្តិតែម្តង ចំណែកខាងយោធារបស់រុស្សីវិញ នោះក៏កំពុងជួបបញ្ហាត្រាំត្រែង និង…

    One thought on “អត្ថបទវិភាគ៖ តើទីផ្សារសាកលកំពុងតែរួមតូចមែនឬ?

    1. ១. ប្រធានាធិបតិ –> ប្រធានាធិបតី
      ២. កំម្តៅ —> កំដៅ, កម្តៅ
      ៣. លោកត្រំាក៏បានកាន់បន្ថយ —> លោកត្រំាក៏បានកាត់បន្ថយ
      ៤. ផ្គល់ថវិការជួយ —> ផ្តល់ថវិការជួយ
      ៥. ដើម្បីបង្កើនប្រាក់ចំនេញ —> ដើម្បីបង្កើនប្រាក់ចំណេញ
      ៦. កម្មវីធីសិទ្ឋិមនុស្ស —> កម្មវិធីសិទ្ឋិមនុស្
      ៧. ជាតិសាស្រ្តរាងៗខ្លួន —> ជាតិសាស្រ្តរៀងៗខ្លួន
      ៨. លោកប្រធានាធិបតិ —> លោកប្រធានាធិបតី
      ៩. លោកក៏ធ្លាប់ដឺដង —> លោកក៏ធ្លាប់ឌឺដង
      ១០. ផល់អវិជ្ជមាន —> ផលអវិជ្ជមាន
      ១១. វប្បធម័ —> វប្បធម៌

    2. សូមអរគុណសម្រាប់ការកែប្រែអក្ខរាវិរុទ្ធ ។ បន្តិចទៀត គហទំព័ររបស់យើងខ្ញុំ និងមានអ្នកត្រួតពិនិត្យមើលកំហុសអក្ខរាវិរុទ្ធលើអត្ថបទមុននឹងចុះផ្សាយ។

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    ផ្នត់គំនិតសួនច្បារ មិនមែនសួនសំរាមទេ

    ផ្នត់គំនិតសួនច្បារ មិនមែនសួនសំរាមទេ

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤