អំណាចនៃការអធិដ្ឋាន

ខ្ញុំធ្លាប់ជាយុវវ័យដែលឆេះឆួលដោយភ្លើងរបស់ព្រះវិញ្ញាណបរិសុទ្ធពីព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ថាមានអ្វីមួយបានជម្រុញខ្ញុំអោយអធិដ្ឋានសម្រាប់ឪពុកម្ដាយរបស់ខ្ញុំនៅម៉ោងប្រហែល ៣ រសៀល។ ខ្ញុំហាក់ជាមិនយល់ហេតុអ្វីបានជាមានការជំរុញឱ្យខ្ញុំអធិស្ឋានសម្រាប់លោកឪពុកអ្នកម្តាយរបស់ខ្ញុំនៅពេលនោះទេ គឺខ្ញុំគ្រាន់តែដឹងថាពួកគេ ត្រូវធ្វើដំណើរទៅធ្វើកិច្ចការងាររបស់ពួកគាត់។

What are the fruit of the Holy Spirit

ខ្ញុំបានជួបពួកគាត់នៅពេលល្ងាច។ គាត់បានប្រាប់ខ្ញុំថា ខណៈដែលកំពុងបើកបរល្ងាចមិញ ពួកគាត់ទាំងពីរ ប៊ិះតែមានគ្រោះថ្នាក់ចរាចរប់នៅលើផ្លូវ តែមិនដឹងយ៉ាងម៉េច វាហាក់បីដូចជាមានអ្វីមួយដែលជួយការពារអាយុជីវិតរបស់ពួកគាត់។ អ្វីដែលខ្ញុំជឿនោះគឺថាអំណាចនៃការអធិស្ឋាន។

ពេលខ្លះព្រះរក្សាជីវិតយើងលើផែនដីនេះសម្រាប់គោលបំណងរបស់ផងទ្រង់។ យើងគ្រាន់តែមិនអាចយល់បានច្រើនអំពីគោលបំណងដ៏ពិតនៅក្នុងជីវិតយើងទេ លុះត្រាតែយើងដឹងថាយើងជានរណា ហើយហេតុអ្វីយើងមានវត្តមាននៅលើផែនដីមួយនេះ។

3 tips to be Successful

បងថ្លៃរបស់ខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ ស្របពេលដែលប្រពន្ធរបស់គាត់ ដែលជាបងស្រីច្បងរបស់ខ្ញុំកំពុងសំរាលកូននៅឯមន្ទីពេទ្យជប៉ុន។ ក្នុងនាមជាសាច់ថ្លៃ យើងមានបញ្ហាប្រឈមធំ ព្រោះយើងត្រូវមើលថែទាំងម្តាយសម្រាលកូន និង ឪពុកកំពុងគ្រោះថ្នាក់ចរាចរសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉េត។ 

ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ទាំងយប់ដែលបងថ្លៃជួបនោះ មានយុវជនម្នាក់បានស្លាប់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ហើយបងប្រុសរបស់ខ្ញុំមានសភាពធ្ងន់ធ្ងរជាងគេ។ អ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាំងកណ្តាលយប់។ ព្រឹកឡើងខ្ញុំប្រញាប់ទៅមន្ទីរពេទ្យដើម្បីមើលគាត់ទាំងភ័យស្លន់ស្លោ។ អ្វីដែលខ្ញុំគ្រាន់តែឃើញពេលនោះ គឺបុរសម្នាក់ដេកលើគ្រែសង្គ្រោះបន្ទាន់ដោយសន្លប់បាត់បង់ស្មារតី – បំពង់ទុយោពណ៌ក្រហមធ្លាក់ចុះជាដំណើរការយកឈាមពីតំបន់ក្រលៀនរបស់គាត់។ ខ្ញុំមិនមែនជាវេជ្ជបណ្ឌិត ហើយខ្ញុំមិនអាចយល់បាននោះទេ។ អ្វីដែលខ្ញុំត្រូវបានគ្រូពេទ្យប្រាប់គឺប្រសិនបើឈាមបន្តហូរក្នុងរយៈពេល 1 ឬ 2 ម៉ោងបន្ទាប់ គាត់នឹងមិនរស់បានទេ។

ពេលនោះ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីអធិស្ឋានទៅកាន់ព្រះយ៉េស៊ូវ។ ខ្ញុំបានផ្ញើសារទៅមនុស្សជាច្រើន ហើយបានទាក់ទងទៅមនុស្សជាច្រើនដែលខ្ញុំស្គាល់ ដើម្បីជួយអធិស្ឋានឲ្យបងប្រុសរបស់ខ្ញុំ។ នេះជាការអធិដ្ឋានរបស់ខ្ញុំ “ព្រះអម្ចាស់អើយ សូមរក្សាជីវិតបងប្រុសរបស់ទូលបង្គំ និងពន្យារពេលវេលារបស់គាត់នៅលើផែនដីនេះផង ដើម្បីអោយគាត់មានពេលវេលាទទួលការសង្រ្គោះ មុននឹងជីវិតគាត់លើផែនដីផុតទៅ”។
ដោយការអស្ចារ្យ មិនយូរប៉ុន្មាន បន្ទាប់ពី 50 ឬ 60 នាទីខ្ញុំកំពុងយកចិត្ត សម្លឹងលើពណ៌នៅខាងក្នុងបំពង់ទុយោក្រហម(ឈាម) វាកាន់តែថ្លាទៅៗ គឺលែងមានឈាមតទៅទៀត។ ភាពធូរស្រាលក្នុងចិត្តបានមកដល់ ហើយស្នាមញញឹមរបស់ខ្ញុំនិងអ្នកនៅជុំវិញខ្ញុំ បានងើបឡើងវិញ។ បងថ្លៃប្រុសរបស់ខ្ញុំ បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ 

គន្លឹះទាំង ៣ ដើម្បី ការរីកចម្រើន

Facebook
Telegram
WhatsApp
  • Related Posts

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    នៅក្នុង ម៉ាថាយ ៦:២៤ ព្រះយេស៊ូវបានមានបន្ទូលថា « គ្មានអ្នកណាអាចបម្រើម្ចាស់ពីរនាក់បានឡើយ។ ទាំងអ្នកនឹងស្អប់មួយនិងស្រឡាញ់មួយ, ឬអ្នកនឹងត្រូវបានលះបង់ដើម្បីមួយនិងមើលងាយអ្នកផ្សេងទៀត. អ្នកមិនអាចបម្រើព្រះទាំងលុយបានទេ»។ ប្រធានបទស្តីពីថវិការ ការបម្រើព្រះ ការស្រលាញ់ប្រាក់ ការខ្វះខាត និង ការរើសអើងរវាងគ្រីស្ទបរិស័ទ្ធធូរធារ ឬក្រីក្រ ហាក់ដូចជារឿងចម្រូងចម្រាស ឬ ស្រពិចស្រពិលនៅក្នុងបរិយាកាសក្រុមជំនុំឬ សហគមន៍គ្រីស្ទាន។  តើគ្រីស្ទបរិស័ទ្ធដែលមានលុយច្រើន ធូរធារ មានទ្រព្យធនច្រើន នៅលើផែនដីសុទ្ធតែជាជនពុតត្បុត ឬជាមនុស្សមិនស្រលាញ់ព្រះឬ?  តើគ្រីស្ទបរិស័ទ្ធដែលមានជួបការខ្វះខាត ភាពក្រីក្រ និងទុក្ខលំបាក នៅលើផែនដីសុទ្ធតែជាអ្នកស្រលាញ់ព្រះខ្លាំងជាង គ្រីស្ទបរិសទ្ធដែលមានធូរធារ ឬ យ៉ាងណា? ម្ចាស់គឺជាអ្វីដែលធ្វើឲ្យយើងជាទាសករ…

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង