បើយោងតាម កាសែតបរទេស BBC ដែលទើបតែចុះផ្សាយថ្ងៃនេះបានអោយដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រផែនការបទឈប់បាញ់អ៊ីស្រាអែល-ហ្គាហ្សាដែលស្នើឡើងដោយសហរដ្ឋអាមេរិក។
សំណើនេះកំណត់លក្ខខណ្ឌសម្រាប់ “បទឈប់បាញ់ពេញលេញ និងការបញ្ឈប់តែម្តង” ដែលមានដូចជា ការដោះលែងចំណាប់ខ្មាំងដែលកាន់កាប់ដោយក្រុមហាម៉ាស ការប្រគល់សាកសពចំណាប់ខ្មាំងដែលបានស្លាប់ និងការផ្លាស់ប្តូរអ្នកទោសប៉ាឡេស្ទីនជាដើម។
សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន 14រូប ក្នុងចំណោម 15នាក់ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិក រីឯប្រទេសរុស្ស៊ីវិញធ្វើអនុប្បវាទ(មិនសម្រេចបោះ)នោះឡើយ។
គន្លឹះទាំង ៣ ដើម្បី ការរីកចម្រើន
បើយោងតាមសេចក្តីសម្រេចនេះ បានលើកឡើងថា អ៊ីស្រាអែលបានទទួលយកសំណើបទឈប់បាញ់នេះ ហើយជំរុញឱ្យក្រុម Hamas យល់ព្រមផងដែរ។ វាមានន័យថាក្រុមប្រឹក្សាសន្តិសុខបានចូលរួមជាមួយរដ្ឋាភិបាលមួយចំនួន ក៏ដូចជាក្រុម G7 នៃបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោក ក្នុងការគាំទ្រផែនការបីផ្នែកដែលត្រូវបានបង្ហាញដោយប្រធានាធិបតី Joe Biden កាលពីថ្ងៃទី 31 ឧសភា។