វិស័យកសិកម្ម: ឧបសគ្គបច្ចុប្បន្នក្នុងប្រទេសវៀតណាម

ប្រមាណជាង ៣ទសសវត្សមកនេះ វិស័យកសិកម្មប្រទេសវៀតណាមត្រូវបានគេមើលថាមានការីកចម្រើនយ៉ាងខ្លំាង។ របាយការណ៍ឆ្នាំ ២០១៨ បានបង្ហាញថា ចំណូលសរុបនៃការនំាចេញវិស័យកសិកម្មមានរហូតដល់ ៤០ កោដ លានដុល្លាអាមេរិក​ (កាសែត ខ្មែរថាម)

នាយករដ្ឋមន្រ្តី វៀតណាមលោក ញូយ៉េន ស៊ន ផឹក (Nguyen Xuan Phuc) ជឿលើសក្តានុពលលើវិស័យកសិកម្ម ដោយជម្រុញអោយមានការចូលរួមជាមួយបណ្តាប្រទេសជឿនលឿនខាងវិស័យកសិកម្មទាំង ១៥ នៅលើពិភពលោក។

ក្នុងទសវត្សទី ៨០ (១៩៨០s) ប្រទេសវៀតណាមបានជួបប្រទះវិបត្តិស្បៀងអាហារ និង ភាពអត់ឃ្លានយ៉ាងខ្លំាង។ ដោយឃើញដូច្នេះ ថ្នាក់ដឹកនាំប្រទេសក៏សម្រេច ប្រើប្រាស់កញ្ចប់ថវិការ រដ្ឋមួយចំនួនដើម្បីជម្រុញសន្ទុះ នៃការរីកចម្រើនក្នុងវិស័យមួយនេះ។

ថវិការនេះត្រូវបានយកទៅអភិវឌ្ឍទៅលើ ការពង្រីកវិសាលភាព និង ការស្រាវជ្រាវខាងផ្នែកកសិកម្ម សង់ប្រព័ន្ធធារាសាស្រ្ត ហេដ្ឋារចនាសម័ន្ធ ព្រមទំាងសាងសង់ទីតាំងផលិតធាតុផ្សំ ផ្សេងៗនៃគ្រឿងកសិកម្ម។

ជាលទ្ឋផល វៀតណាមបានមានការរីកចម្រើនយ៉ាងខ្លំាងទៅលើវិស័យកសិកម្ម សុវត្ថិភាពស្បៀងអាហារជាតិ ហើយក៏អាចប្រកួតលើទីផ្សារអន្តរជាតិដោយជោគជ័យ ដោយសារតែផលិតផលដើម មានតម្លៃធូធ្លៃ។

បើទោះជាមានការរីកចម្រើនខ្លំាងយ៉ាងនេះក៏ដោយ វិស័យកសិកម្មវៀតណាមក៏ចាប់ផ្តើមមានបញ្ហាប្រឈមមួយចំនួនក្នុងអំឡុងឆ្នាំ ១៩៩០ ។ នេះក៏ព្រោះតែការកាប់បំផ្លិចបំផ្លាញ ព្រៃឈើ តាមរយះការទន្រ្ទានយកព្រៃឈើធម្មជាតិ ការវាតទីក្នុងសមុទ្រដើម្បីចញ្ចឹមបង្កង និង ប្រើប្រាស់ថ្នាំពុល សម្លាប់សត្វល្អិតផ្សេងៗ ដែលបានបង្កផលប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លំាង។

អ្វីជាឧបសគ្គបច្ចុប្បន្នខ្លាំងរបស់វៀតណាមនោះគឺ ការបាត់បង់ឱកាសក្នុងការចូលរួមសមាហរនកម្មសេដ្ឋកិច្ចជាមួយភាគីនៅលើទីផ្សារពិភពលោក។ ការពីថ្មីៗនេះ វៀតណាមបានចូលរួមដៃគូពាណិជ្ជកម្មជាច្រើនដូចជា Comprehensive and Progressive Agreement for Trans-Pacific Partnership, the Vietnam–EU Free Trade Agreement and Investment Protection Agreement, and the Regional Comprehensive Economic Partnership (RCEP) ។

នៅក្នុងកិច្ចព្រមព្រៀងទំាងនោះ បណ្តាប្រទេសដៃគូទាមទារអោយមាននូវការធានានូវការជៀសវាងបញ្ហា បរិស្ថាន បញ្ហាសង្គម និង បញ្ហាពលករ ក្នុងប្រទេស។ ហើយនេះគឺជាឧបសគ្គ ឬ ផ្លូវរបត់មួយរបស់ប្រទេស កុម្មុយនីយ្ម មួយនេះ។

អ្វីៗទំាងអស់គឺអាស្រ័យលើឆន្ទះ អ្នកនយោបាយ ភាពវ័យឆ្មាត និង បុិនប្រសប់របស់ថ្នាក់ដឹកនំាប្រទេស នៅពេលដែលគេចាប់ផ្តើមគិតនូវផលប្រយោជន៍រួម។

  • Related Posts

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញសារព្រមានក្តៅៗទៅកាន់ប្រទេសលោកខាងលិចបន្ទាប់ពីប្រទេសទាំងនោះបានអនុញ្ញាតិអោយអ៊ុយក្រែនប្រើប្រាស់សព្វាវុធទំនើបរបស់ខ្លួនមកវាយប្រហារចូលក្នុងទឹកដីរុស្សី។  ជាការឆ្លើយតប ទៅនឹងអ៊ុយក្រែនប្រើប្រាស់ម៉ីស៊ីលរយះចម្ងាយឆ្ងាយ ៦ គ្រាប់របស់សហរដ្ឋអាមេរិច រុស្សីបានប្រើប្រាស់ ម៉ីស៊ីលវាយបកវិញ។  ម៉ីស៊ីលដែលរុស្សីបានប្រើនោះ គឺមានឈ្មោះថា Oreshnik ឬភាសាអង់គ្លេសជាបច្ចេកទេសគឺហៅថា Intermediate range ballistic missile (IRBM) ដែលបានបាញ់ចេញពីតំបន់ភាគខាងត្បូងរបស់រុស្សីឈ្មោះថា អាស្រ្តាខាន Astrakhan ។ ការវាយប្រហារនេះ គឺផ្លោងសំដៅទៅកាន់ទីកន្លែងមួយនៅតំបន់ ឌីនិបប្រូ (Dnipro) របស់ប្រទេសអ៊ុយក្រែន។  លោកប្រធានាធិបតី ពូទីន…

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    One thought on “វិស័យកសិកម្ម: ឧបសគ្គបច្ចុប្បន្នក្នុងប្រទេសវៀតណាម

    1. ជាលទ្ឋផល វៀតណាមបានមាន(ការ)រីកចម្រើនយ៉ាងខ្លំាងទៅលើវិស័យកសិកម្ម

    2. 1, ការវាតទីសមុទ្រក្នុងចញ្ចឹមបង្កង —> ការវាតទីក្នុងសមុទ្រដើម្បីចញ្ចឹមបង្កង

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង