(ប្រភព: BBC) បើយោងតាម ប្រភពចារកម្មរបស់បញ្ចឹមប្រទេស និង ក្រុម Kurdish បានរាយការណ៍ទៅសារព័ត៌មាន ប៊ីប៊ីស៊ី ថ្មីៗនេះថា សកម្មភាពភាពកេណ្ឌទ័ពរបស់ក្រុម ភេរវករ ហៅថា ISIS កំពុងតែកើនធំឡើងៗ នៅក្នុងតំបន់មួយក្នុងប្រទេសអ៊ីរ៉ាក់។
លោក ឡាហ៊ួ ឡាតាបានី (Lahur Talabany) ដែលជាមន្ត្រីជាន់ខ្ពស់ក្នុងអង្គភាពប្រឆាំងអំពើភេរវកម្មរបស់ពួក ឃើដ (Kurdish) បាននិយាយថាក្រុម ភេរវករ អាយស៊ីស នេះគឺជាក្រុមដ៏គ្រោះថ្នាក់ជាងក្រុម ភេវរករ អាល់កៃដា ទៅទៀត។
លោកបានបន្ថែមថា ពួកគេមាន យុទ្ធសាស្ត្រល្អ មានតាកតិចប្រសើរ បច្ចេកទេសខ្ពស់ នឹងមានធនធានលុយច្រើន។ ម្លោះហើយបានជាគេអាចទិញ រថយន្ត ស្បៀងអាហារ និង សំភារៈផ្សេងៗ យកទៅកន្លែងលាក់ខ្លួនបាន។
ប្រមាណជាង ១២ ខែមកនេះគេបានឃើញមានសកម្មភាព កេណ្ឌទ័ពរបស់ក្រុម អាយស៊ីស នៅតំបន់ក្រុម ឃើដ ដែលមានទីតាំងស្ថិតនៅខាងជើងប្រទេស អ៊ីរ៉ាក់។
កន្លែងលាក់ខ្លួនរបស់ពួកគេគឺនៅតាមជ្រលងភ្នំ ដែលរដ្ឋាភិបាលមានការលំបាកក្នុងការគ្រប់គ្រង ដោយសារពួកគេសង់រូងភ្នំក្រោមដីក្នុងការលាក់ខ្លួន។
លោកបន្តមានប្រសាសន៍ថា បើសិនជាភាពវឹកវរខាងនយោបាយនៅតែបន្តក្នុងរាជធានី បាងដាដ (អ៊ីរ៉ាក់) ច្បាស់ណាស់ថា ក្រុមភេរវករនេះនឹងឆក់ឱកាស វាយក្តោបក្តាប់ឡើងវិញនៅពេលណាមួយជាមិនខាន។
តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?
នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។