ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

(BBC) ប្រទេសម៉ាឡេស៊ីកំពុងតែតាមដាន កាប៉ាល់មួយគ្រឿងដែលបានរត់គេចខ្លួនបន្ទាប់ពីកប៉ាល់ដឹកដឹកប្រេងដ៏ធំមួយនេះបានបុកជាមួយកប៉ាល់មួយទៀត មុនពេលរត់ចេញពីកន្លែងកើតហេតុ និងបិទប្រព័ន្ធតាមដានរបស់វាចេញពីសន្តិសុខសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

សន្តិសុខជាតិឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានអោយដឹងថា ខ្លួនបានកំណត់ទីតាំង និងបានឃាត់ខ្លួនកាប៉ាល់មួយឈ្មោះថា ស៊ើរ៉េ វ័ន្ត ( Ceres I )ដែលមានលើកទង់ជាតិ São Tomé និង Príncipe នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ី។

កប៉ាល់នេះបានបុកជាមួយកប៉ាល់មួយទៀតឈ្មោះថា ហានៀ នីល (Hafnia Nile) ដែលមានទង់ជាតិសិង្ហបុរី។ ការបុកគ្នានេះបានកើតឡើង កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលបណ្តាលឱ្យកប៉ាល់ទាំងពីរឆេះតែម្តង។

មន្ត្រីក្នុងប្រទេសសិង្ហបុរីបាននិយាយថា សមាជិកនាវិកទាំងអស់នៅលើកប៉ាល់ទាំងពីរត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងចម្ងាយប្រហែល 55 គីឡូម៉ែត្រភាគឦសាននៃកោះ ផេនដ្រា ប្រេនកា (Pedra Branca) ប្រទេសសិង្ហបុរី។

ប្រធានក្រុមស្វែងរក និងជួយសង្គ្រោះរបស់ឆ្មាំឆ្នេរសមុទ្រម៉ាឡេស៊ី លោក Zin Azman Mohamad Yunus មិនបានពន្យល់ពីមូលហេតុដែលនាវាដឹកប្រេង São Tomé និង Príncipe បានព្យាយាមរត់គេចនោះទេ ប៉ុន្តែបានបន្ថែមថា អាជ្ញាធរនិងបើកការស៊ើបអង្កេតបន្ថែមទៀតទៅលើរឿងនេះ។

មូលហេតុនៃការប៉ះទង្គិចគ្នានៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ អាជ្ញាធរដែនសមុទ្រសិង្ហបុរីបាននិយាយថា ចរាចរណ៍កប៉ាលផ្លូវទឹកដ៏មមាញឹកនៅដំណើរការធម្មតា និងមិនមានការប៉ះពាល់អ្វីធំដុំនោះទេ។

ទោះយ៉ាងណាក៏ដោយ មន្ត្រីឆ្មាំសមុទ្រម៉ាឡេស៊ី បានរកឃើញថា មានការកំពប់ប្រេង រហូតគ្របដណ្តប់ជុំវិញ ១៧ គីឡូម៉ែត្រក្រឡានៅលើផ្ទៃទឹកសមុទ្រប្រទេសម៉ាឡេស៊ី។

កប៉ាល់ ស៊ើរ៉េ វ័ន្ត (Ceres I) គឺបានដឹកប្រេងឆៅដ៏ច្រើនលើសចំណុះ។ របាយការណ៍មួយចំនួនបានបង្ហាញថា វាអាចជាផ្នែកមួយនៃអ្វីដែលគេហៅថា ‘កងនាវាងងឹត’ ដែលដឹកប្រេងពីប្រទេសដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិ។

បើយោងតាមសារព័ត៍មានបរទេស បានអោយដឹងថា ការស៊ើបការណ៍ទីផ្សារមួយឈ្មោះថា S&P Global Commodities at Sea បានរកឃើញថា កប៉ាល់ដែលគ្រប់គ្រងដោយក្រុមហ៊ុននាវាសៀងហៃឈ្មោះថា  Prosperity Ship Management របស់ប្រទេសចិន ពីមុនក៏ធ្លាប់បានដឹកប្រេងឆៅអ៊ីរ៉ង់ ដែលជាកម្មវត្ថុនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផងដែរ។

(សម្រួលនិងបកប្រែអត្ថបទដើមពី BBC -សូមចុចទីនេះសម្រាប់ចូលទៅទំព័រដើមរបស់ប្រភពព័ត៍មាន)

Facebook
Telegram
WhatsApp
  • Related Posts

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីលរបស់ខ្លួន។ ក្រសួងការបរទេសបានហៅការដាក់ទណ្ឌកម្មនេះថាជា “ការរើសអើង” ដែលអាចប៉ះពាល់ដល់សន្តិសុខតំបន់ និងស្ថិរភាពអន្តរជាតិ

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្នើសុំយ៉ាងទាំងចិត្តដល់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឱ្យគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ លោក ហ្សេលេនស្គី បានសង្កត់ថា ការចរចារដោយផ្ទាល់ជាមួយលោក ត្រាំ គឺសំខាន់ ដើម្បីបង្ហាញឱ្យឃើញស្ថានភាពនៃសង្គ្រាម និងតួនាទីដ៏សំខាន់នៃការគាំទ្រពីសហរដ្ឋអាមេរិក។ ក្នុងនាមជាអ្នកស្វែងរកសន្តិភាព លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយត្រូវមានការធានាសន្តិសុខដ៏រឹងមាំ ដើម្បីទប់ស្កាត់ការខូចខាតនៅពេលអនាគត។”

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង