គំនិតរបស់យើងគឺដូចជាសួនច្បារដែលមានដីដុះល្អ។ អ្វីដែលយើងដាំ—ដូចជាដំណាំល្អឬអាក្រក់—នឹងលូតលាស់ហើយបង្កើតទេសភាពល្អៗសម្រាប់ជីវិតរបស់យើងប្រចាំថ្ងៃ។ សួនច្បារដែលត្រូវបានថែទាំយ៉ាងល្អនឹងរីកចម្រើនដោយផ្កាស្រស់ស្អាតដែលគួរអោយទាក់ទាញ វាធ្វើអោយយើងគ្រប់គ្នាចង់គយគន់។ ផ្ទុយទៅវិញ សួនច្បារណាដែលមិនបានថែទាំនឹងត្រូវគ្របដណ្តប់ដោយស្មៅពុល សំរាម អ្វីដែលភ្នែកយើងពុំចង់សម្លឹង។ វាដូចគ្នាទៅនឹងគំនិតរបស់យើង គំនិតដែលយើងអនុញ្ញាតឱ្យចូលក្នុងចិត្តរបស់យើងកំណត់គុណភាពនៃពិភពខាងក្នុងចិត្តរបស់យើង។
អំណាចនៃគំនិត
គំនិតគឺមានអំណាច។ វាបង្កើតការជឿជាក់ ផលប៉ះពាល់ដល់អារម្មណ៍របស់យើង ហើយដឹកនាំសកម្មភាពរបស់យើងផងដែរ។ គំនិតវិជ្ជមានគឺដូចជាគ្រាប់ពូជនៃការលើកទឹកចិត្ត ក្តីសង្ឃឹម និងភាពច្នៃប្រឌិត ខណៈពេលដែលគំនិតអវិជ្ជមាន—ដូចជាការសង្ស័យខ្លួនឯង ក្តីខ្លាច និងក្តីអៀន—ជាស្មៅពុលដែលរាំងស្ទះសក្តានុពលរបស់យើង។ សួនច្បារដែលពោរពេញដោយស្មៅពុលមិនអាចរីកចម្រើនបាននោះទេ។
ពេលដែលយើងយកគំនិតរបស់យើងក្លាយជាទូរដាក់សំរាម យើងអនុញ្ញាតឱ្យការព្រួយបារម្ភ អំណោយទាន ឬឥទ្ធិពលអាក្រក់ចូលក្នុងចិត្តយើង។ ការប្រមូលផ្ដុំនេះធ្វើឱ្យយើងច្របូកច្របល់ វាស្រូបទាញថាមពលរបស់យើង ហើយវានិងបំផ្លាញទីកន្លែងសម្រាប់ការលូតលាស់។ ផ្ទុយទៅវិញ ការចិញ្ចឹមចិត្តដូចជាសួនច្បារដែលត្រូវបានគ្រប់គ្រងល្អ វានាំអោយយើងសម្រេចសេចក្តីប៉ងប្រាថ្នា និងអ្វីដែលយើងចង់បាន។
គន្លឹះទាំង ៣ ដើម្បី ការរីកចម្រើន
តើធ្វើដូចម្តេចដើម្បីចិញ្ចឹមសួនច្បារនៃគំនិតអ្នកអោយបានល្អ?
ជ្រើសរើសគ្រាប់ពូជរបស់អ្នកយ៉ាងច្បាស់លាស់ ដឹងពីអ្វីដែលអ្នកអនុញ្ញាតឱ្យចូលក្នុងផ្នែកនៃគំនិតរបស់អ្នក។ អោយជីវិតទទួលឥទ្ធិពលល្អៗ—ព័ទ្ធជុំវិញដោយមនុស្សវិជ្ជមាន អានសៀវភៅដែលបំផុសគំនិត និងការជជែកគ្នាជាមួយអ្នកដទៃជាមួយសន្ទនាដ៏មានន័យ។ ជៀសវាងបរិយាកាសពុល និយាយគ្មានគោលបំណង គ្មានបានការ ។ល។ ត្រូវរៀនកំណត់កផលប៉ះពាល់អវិជ្ជមានផ្សេងៗ មិនថាមកពីបណ្តាញសង្គម ព័ត៌មាន ឬមនុស្សជិតខាងវិជ្ជមានឡើយ។
ដកស្មៅពុលចេញពីក្នុងជីវិត ដូចដែលអ្នកថែសួនច្បារអញ្ចឹងដែរ។ ត្រូវដកស្មៅពុលចេញ អ្នកគួរតែស្វែងរកនិងដកគំនិតដែលមានប៉ះពាល់អាក្រក់ចេញ ពីជីវិតរបស់អ្នក។ ហ្វឹកហាត់ និងទទួលស្គាល់ បង្រ្កាបសំឡេងខាងក្នុងដែលអវិជ្ជមាន។
ចិញ្ចឹមចិត្តរបស់អ្នក ផ្ដល់សារធាតុចិញ្ចឹមដល់ចិត្តរបស់អ្នក ដូចអ្នកអោយជីទៅដំណាំក្នុងសួនច្បារដែរ។ ចំណាយពេលដកដង្ហើមល្អៗ សម្រាប់អ្នកជឿព្រះយ៉េស៊ូ យើងត្រូវអធិដ្ឋាន ចំណាយពេលអានគំនិតល្អៗដែលនាំមកនូវការលូតលាស់។ រកសៀវភៅ ណាដែលជម្រុញសកម្មភាពនិងបំផុសចិត្តឆេះឆួលនិងគំនិតច្នៃប្រឌិត។
មានការប្តេជ្ញា និងភាពជាប់លាប់ សួនច្បារដែលរីកចម្រើនមិនត្រូវបានដាំក្នុងមួយយប់នោះទេ។ រីកចម្រើនវាកើតឡើងបន្តិចម្តងៗ ដូចគ្នានិងការចិញ្ចឹមចិត្ត គំនិតល្អៗផងដែរ។
3 tips to be Successful
អត្ថប្រយោជន៍នៃចិត្តដូចជាសួនច្បារ
ចិត្តដែលបានលើកកម្ពស់ដូចជាសួនច្បារដែលមានគុណភាពល្អផ្ដល់ផលជាច្រើនសម្រាប់ជីវិតយើង។ វាជម្រុញអារម្មណ៍ល្អបំផុសការច្នៃប្រឌិត បង្កើតភាពធន់ និងរឹងមាំ។ ពេលយើងមានគំនិតល្អៗ សួនគំនិតគួរឲ្យគយគន់ ស្រស់បំព្រង អ្នកផងគេនិងមើលឃើញ គេចង់មកកាន់ជីវិតយើង។