តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

កាលពីម្សិលមិញនេះ ពិភពលោកមានភាពចលាចលមួយបានកើតឡើងបន្ទាប់ពីមានការកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងសាកល។ ក្នុងនោះមានការផ្អាកជើងហោះហោះរជុំវិញពិភពលោក វិស័យសេវាធនាគារ និងសេវាថែទាំសុខភាពផ្សេងៗក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។

ក្រុមហ៊ុនអាកាសចរហោះហើរត្រូវបានផ្អាកដោយសារតែបញ្ហា IT ដែលជាកំហុសមួយដែលធ្វើឱ្យកុំព្យូទ័រជាច្រើនបង្ហាញអេក្រង់កំហុសពណ៌ខៀវ។ ចំណែកឯនៅខាងកម្ពុជាយើងវិញ កាលពីម្សិលមិញមានការរអ៊ាក់រអ៊ួល សេវាធនាគារ ABA ផងដែរ តែទោះជាយ៉ាងណាក៏ដោយ ពុំទាន់មានការអះអាងឬបញ្ជាក់ណាមួយថា មានបញ្ហាបច្ចេកវិទ្យានៅកម្ពុជាមានការប៉ះពាល់ជាមួយបញ្ហា ប្រព័ន្ធទំនាក់ទំនងសាកលនោះទេ។ 

បើយោងតាមសារព័ត៍មានបរទេស គេសង្កេតឃើញមានអ្នកដំណើរតាមយន្តហោះប្រទេសផ្សេងៗត្រូវតម្រង់ជួរវែងៗ ដោយសារការពន្យារពេល និងការលុបចោលជើងហោះហើរនៅអាកាសយានដ្ឋានជុំវិញពិភពលោក ព្រោះតែការចុះឈ្មោះត្រូវធ្វើឡើងដោយដៃ។

តើអ្វីទៅដែលជាបញ្ហាបង្ករអោយមានភាពចលាចលសាកលនេះ?

ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត ឬ Cybersecurity ឈ្មោះថា Crowdstrike បានទទួលស្គាល់ថាបញ្ហាគឺបណ្តាលមកពីការអាប់ដេត (Updates) របស់កម្មវិធីកំចាត់មេរោគរបស់ខ្លួន ដែលត្រូវបានរចនាឡើងដើម្បីការពារប្រព័ន្ធប្រត្តិបត្តិការរបស់ Microsoft Windows ពីការវាយប្រហារពីពួក Hackers (ចោរបច្ចេកវិទ្យាតាមអ៊ីនធើណេត)។

3 tips to be Successful

កម្មវិធី Crowdstrike ត្រូវបានគេស្គាល់ថាសម្រាប់ផលិតកម្មវិធីកំចាត់មេរោគមួយ ដែលមានបំណងការពារពួក Hacker ពីការរំខានប្រភេទនេះ នេះបើយោងតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់។

ប្រធានក្រុមហ៊ុន Crowdstrike លោក George Kurtz បានបញ្ជាក់ថា បញ្ហាគឺប៉ះពាល់តែ Windows PCs និងមិនមានប៉ះពាល់លើប្រព័ន្ធប្រតិបត្តិការផ្សេងទៀត (Operating Systems)នោះទេ ហើយ ឬសគល់នៃបញ្ហានេះគឺកើតឡើងដោយសារតែមានការអាប់ដេត (Updates)ថ្មីៗតែប៉ុណ្ណោះ។

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Microsoft ថា ការរំខានដ៏ធំនេះ គឺមិនមានការប៉ះពាល់ដល់ ឧបករណ៍ប្រើប្រាស់ជាលក្ខណះបុគ្គលនោះទេ។ វាប៉ះពាល់តែ ឧបករណ៍អាជីវកម្មរបស់ជំនួញតែប៉ុណ្ណោះ តែទោះជាយ៉ាងណា ក្រុមហ៊ុន Microsoft កំពុងណែនាំអតិថិជនឱ្យសាកល្បងវិធីសាស្ត្រសាមញ្ញមួយ ដើម្បីធ្វើឱ្យអ្វីៗដំណើរការវិញ គឺត្រូវ – បិទ និងបើកម្តងទៀត – ក្នុងករណីខ្លះរហូតដល់ 15 ដងឯណោះ។ 

គួរបញ្ជាក់ផងដែរ ថាកាលពីម្សិលមិញនេះ ក៏មានមតិមួយចំនួនលើកឡើងថា វាជាការវាយប្រហារសន្តិសុខបច្ចេកវិទ្យាសាកល តែមិនទាន់ហ៊ានអាចសន្និដ្ឋានបានថាវាជាការប៉ុនប៉ងអីអោយពិតប្រាកដនោះទេ។ 

នាយកដ្ឋាន Homeland Security របស់សហរដ្ឋអាមេរិក បានជួបជាមួយ ក្រុមហ៊ុន Crowdstrike ដើម្បីត្រួតពិនិត្យសុវត្ថិភាពផ្សេងៗសម្រាប់ការពារ ប្រយោជន៍រាល់អ្នកប្រើប្រាស់ទាំងអស់។ 

Facebook
Telegram
WhatsApp
  • Related Posts

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីលរបស់ខ្លួន។ ក្រសួងការបរទេសបានហៅការដាក់ទណ្ឌកម្មនេះថាជា “ការរើសអើង” ដែលអាចប៉ះពាល់ដល់សន្តិសុខតំបន់ និងស្ថិរភាពអន្តរជាតិ

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្នើសុំយ៉ាងទាំងចិត្តដល់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឱ្យគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ លោក ហ្សេលេនស្គី បានសង្កត់ថា ការចរចារដោយផ្ទាល់ជាមួយលោក ត្រាំ គឺសំខាន់ ដើម្បីបង្ហាញឱ្យឃើញស្ថានភាពនៃសង្គ្រាម និងតួនាទីដ៏សំខាន់នៃការគាំទ្រពីសហរដ្ឋអាមេរិក។ ក្នុងនាមជាអ្នកស្វែងរកសន្តិភាព លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយត្រូវមានការធានាសន្តិសុខដ៏រឹងមាំ ដើម្បីទប់ស្កាត់ការខូចខាតនៅពេលអនាគត។”

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង