ថ្ងៃ ពុធ ទី ១០ ខែ តុលា ឆ្នាំ ២០១៨
ដោយ ៖ វង សេរីវឌ្ឍនះ
***
ថ្មីៗនេះ ក្រុមហ៊ុន ផ្លែប៉ោម ដែលត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុនមហាយក្ស Iphone បានបញ្ចេញសេរីម៉ូដែលទំនើប ហើយមានតម្លៃថ្លៃៗយ៉ាងខ្លំាង
តែទោះជាតម្លៃថ្លៃយ៉ាងណាក៏ដោយ សម្រាប់អ្នកធូធារថវិការ វាមិនជាបញ្ហាអីសម្រាប់គេនោះទេ។
ទាក់ទងទៅនឹងលក្ខណ:ពិសេសផ្សេងៗ យើងឃើញថា អ្នកប្រើប្រាស់មិនទាន់បានយល់ដឹងគ្រប់ តួរនាទីរបស់វាទាំងអស់នោះទេ ជាពិសេសគឺរូបខ្ញុំបានផ្ទាល់ ពីព្រោះខ្ញុំក៏មិនសូវជា Fan របស់ អាយហ្វូនខ្លាំងដែរ។
ប្រហែលជាបងប្អូន ធ្លាប់លឺ Apple ID និង Passcode។ សម្រាប់អ្នកប្រើប្រាស់ខ្លះ គាត់យល់ ហើយអ្នកខ្លះទៀតក៏ពុំសូវយល់ដែរ។ លោកអ្នកអាចចាត់ទុកវាដូចជា អត្តសញ្ញាណប័ណ្ណ របស់អ្នកដើម្បីតំណាងថា Iphone ដែលលោកកំពុងកាន់នៅក្នុងដៃគឺជា របស់អ្នក។ សម្រាប់ការបង្កើត Apple ID ខ្ញុំអាចបង្ហាញលោកអ្នកនៅពេលក្រោយបាន។
ចុះអ្វីទៅជា ICloud? តាមពិតទៅ ពាក្យ ថា I យើងអាចស្មានបានថាវាសំដៅទៅលើ Iphone ។ ហើយចុះពាក្យថា Cloud វិញ ? ជាភាសាអង់គ្លេស ពាក្យនេះគឺមានន័យថា ពពក ឬ នៅលើអាកាស។ អញ្ចឹងតើមានន័យថា ទូរស័ព្ទរបស់លោកអ្នកគឺអាចហោះទៅលើអាកាសមែន? ទេ មិនមែនអញ្ចឹងទេ។ ក្រុមហ៊ុន Apple គឺមានសេវា ICloud នេះគឺដើម្បីអោយលោកអ្នកអាច ផ្ទុកទិន្នន័យរបស់លោកអ្នក ដែលមានដូចជា រូបថត វិដេអូ ឯកសារផ្សេងៗ នៅលើ ពពក (ហាហាហា ទេ មិនមែនទេ គឺនៅលើ សេវា ICloud នេះឯង) ក្រុមហ៊ុនគឺ អនុញ្ញាតិអោយលោកអ្នក អាចទទួល ៥ Gigabyte ឬ ៥ GB ដោយឥតគិតថ្លៃ។ មានន័យថាបើលោកទទួលបាន ៥ GB ដែលជាឃ្លំាងផ្ទុកទិន្នន័យលើអាកាសរបស់អ្នក ថែមទៀត ប្រសិនបើលោកអ្នកចេះប្រើ ICloud នេះ។
ក្រៅពីអត្ថប្រយោជន៏ក្នុងការផ្ទុកទិន្នន័យ ICloud ក៏អនុញ្ញាតិអោយលោកអ្នកកំណត់ទីតាំង ពេលទូរស័ព្ទរបស់លោកអ្នកបានបាត់។ លោកអ្នកអាច ចាក់សោរពីចម្ងាយ ឬ ក៏លុប ទិន្នន័យចោលទាំងអស់ពីចម្ងាយ។ ឧទាហរណ៏ ប្រសិនបើខ្ញុំកំណ់ត លើសេវា Icloud នេះ ជាមួួយ Apple ID របស់ខ្ញុំរួចហើយ ខ្ញុំអាចមានឃ្លំាងលើអាកាស ៥ GB។ តែដោយចៃដន្យ ចោរបានលួច Iphone របស់ខ្ញុំ ពេលនោះខ្ញុំអាច ចូលទៅកាន់ គេហទំព័រ Içloud ដើម្បី មើលទីតាំង និង ចាក់សោរ Lock វាពីចម្ងាយបាន។ ពេលដែល ចោរវាយកទូរស័ព្ទមកបើក Iphone នោះវាចេញសញ្ញា Locked ឬ គេហៅថា ICloud Locked។ ដូច្នេះ ចោរនោះហាក់បីដូចជាកំពុងកាន់ ដុំឥត មួយដុំ ឥតមានតម្លៃអញ្ចឹង ប្រសិនបើគេគ្មាន Apple ID និង Passcode ដើម្បីដោះវាចេញ។
Sponsored by
ចុះថាតើយើងគួរតែខ្លាចក្នុងការប្រើ ICloud ឬ ទេ?
តាមពិតទៅ មនុស្សខ្លះនៅតែមានភាពភ័យខ្លាចក្នុងការប្រើប្រាស់សេវា ICloud នេះ។ អ្វីដែលយើងត្រូវកត់ត្រាក្នុងបេះដូងនោះ គឺការចងចំា Apple ID ដែលយើងបានបង្កើត ពីព្រោះវាជា អត្តសញ្ញាណប័ណ្ណ ។ ឧ. ពេលយើងបាត់ទូរស័ព្ទ ហើយពេលនោះប៉ុលីសបានរកឃើញវាវិញ ហើយបានអះអាងទូរស័ព្ទនោះគឺជារបស់យើង។ ពេលនោះ ប៉ុលីសសួរ តើត្រូវធ្វើយ៉ាងបញ្ជាក់ថានេះជាទូរស័ព្ទរបស់យើង ហើយពួកគាត់សួររក អត្តសញ្ញាណប័ណ្ឌ ឬ Apple ID និង Passcode ។ ពេលនោះ យើងប្រាប់ថា សុំទោសលោកប៉ុលិស ខ្ញុំភ្លេចបាត់ហើយ។
បើសិនអ្នកជាប៉ុលីស តើអ្នកគួរតែប្រគល់ទូរស័ព្ទទៅអោយអស់អ្នកដែលថា សុំទោស ខ្ញុំភ្លេច Apple ID និង Passcode បាត់ហើយ?
Thanks for sharing. I read many of your blog posts, cool, your blog is very good.
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?