កំណាព្យ៖ ថ្លាថ្លែងរឿងញាតិ

កំណាព្យ៖ “ថ្លាថ្លែងរឿងញាតិ”

♡♡♡♡

ក)ថ្លាថ្លែងរឿងញាតិ       ប្រុសស្រីរួមជាតិ     ញាតិខាងរបង

រៀនយកអាសារ        ជាប្អូនជាបង          ញាតិជាប់របង

                      ជាញាតិក្បែរខ្លួន។

ខ)រៀន​ហុច​រៀន​ហៅ      ឃើញចេញចូលក្រៅ      សួរសុខឲ្យស្ទួន

  ឃើញខ្វះឲ្យហុច        កុំសម្ងំពួន              កុំកំណាញ់ខ្លួន

                     ត្រឹមយកអាសារ។

គ)កុំប្រឹងសម្ងែង         ប្រឹងអួតក្តែងៗ        ដោយចិត្តឬស្យា

កុំឌឺកុំឌង             នាំមិត្តប្រេះឆារ           ផ្លូវចិត្តឈឺផ្សារ

                 ព្រោះមិនយោគយល់។

ឃ)ចង់ឈ្នះចង់ចាញ់      ចិត្តផ្ចងចិត្តផ្ចាញ់       នាំចិត្តអំពល់

ជម្លោះមិនស្រាយ         ទុកដូចថ្នាំពល់        ថ្ងៃមួយអាចដល់

                         សេចក្តីមរណា។

Facebook
Telegram
WhatsApp
  • Related Posts

    សំណេរកំណាព្យ៖ ការដឹកនាំមនុស្ស

    កំណាព្យ៖ ដឹកនាំ!
    **************
    ក) ដឹកនាំមនុស្ស នាំត្រូវនាំខុស អាស្រ័យលើដឹក
    រៀននាំអោយស្ទាត់ រៀនដឹកអោយថ្នឹក រៀននាំរៀនដឹក
    រៀនក្រែងរៀនកោត។

    កំណាព្យ៖ អាពាហ៍ពិពាហ៍

    កំណាព្យ: អាពាហ៍ពិពាហ៍ —————————— អាពាហ៍ពិពាហ៍     រៀនយោគយល់គ្នា រៀនចេះអត់ឱន     រៀនផ្តល់អោយគ្រប់ រៀនផ្តល់អោយគ្រាន់  រៀនដោះអោយទាន់ មុនក្លាយជាធំ។ អាពាហ៍ពិពាហ៍         ពេលខឹងនឹងគ្នា រៀនចេះរំសាយ       កំហឹងអាចដល់ វិនាសអន្ដរាយ         រឿងក្តៅក្រហាយ ត្រូវប្រុងប្រយ័ត្ន។ អាពាហ៍ពិពាហ៍     …

    You Missed

    ផ្នត់គំនិតសួនច្បារ មិនមែនសួនសំរាមទេ

    ផ្នត់គំនិតសួនច្បារ មិនមែនសួនសំរាមទេ

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤