កូន: “ប៉ា កុំធ្វើអោយម៉ាក់យំ”

ការឈ្លោះគ្នា ការរស់នៅមិនសូវចេះចុះសម្រុងគ្នា ការប្រេះឆា អាចកើតមានឡើងក្នុងសង្គមគ្រួសារ។ ជម្លោះទាស់ទែងគ្នាខ្លះក៏ឈានដល់ ការលែងលះផងដែរ។

កូនៗ ហាក់បីដូចជាចំណងដៃ ឬ ជា បំណុលមួយដែលឪពុកម្តាយមិនអាចផ្តាច់បាន។ ពេលខ្លះ ប្តីប្រពន្ធពិបាកចែកផ្លូវគ្នាដោយសារ កូនៗ នេះក៏ព្រោះតែពួកគេនៅអាណិតស្រលាញ់កូនៗ។ ហើយខ្លះទៀត ក៏បែរជាគិតថា កូនៗជាបន្ទុកទៅវិញ។

តាមការអង្កេតទូទៅ ប្តី ឬ ប្រពន្ធ ខ្លះមិនចង់ឲ្យកូនៗ ទទួលការប៉ះទង្គិចផ្លូវអារម្មណ៍អំឡុងពេល ខ្លួនទាស់ទែងគ្នានោះទេ។ តែក៏មានគូរស្រករខ្លះទៀត ភ្លេចគិតថា ការនិយាយខ្លាំងៗ ស្រែកប្រើពាក្យអសុរោះផ្សេងៗ គឺអាចដក់ក្នុងអារម្មណ៍របស់កូនចៅ។

មានពេលមួយ កូនប្រុសខ្ញុំ បានអង្កេតឃើញខ្ញុំ និង ភរិយា ជជែកបែប ខ្លំាងៗដាក់គ្នាទៅវិញទៅមក។ កូនៗរបស់ខ្ញុំបានសម្លឹងមើលខ្ញុំ និង ភរិយា ដោយទឹកមុខក្រៀមក្រំ។ បើទោះជា មើលទៅដូចជាមិនសមក៏ដោយ អារម្មណ៍ របស់ខ្ញុំគឺចង់យកតែឈ្នះ ប៉ុណ្ណោះ។ រំពេចនោះ ភរិយារបស់ខ្ញុំបានស្រក់ទឹកភ្នែក។ ខ្ញុំគិតថា ខ្ញុំឈ្នះហើយ តែសង្រ្គាមខាងក្នុងចិត្តរបស់ខ្ញុំដូចជាមិនរលត់ទាល់តែសោះ។ 

មួយរយៈក្រោយមក ជម្លោះរវាងយើងទំាងពីរនាក់ត្រូវបានដោះស្រាយ ដោយការចេះយោគយល់ និង អព្យាស្រ័យគ្នា។ យើងទំាងពីរនាក់ ក៏រីកចម្រើនក្នុងទំនាក់ទំនងរបស់យើងទំាង ២។ យើងមានពេលវេលា សើចសប្បាយជាមួយគ្នា ជាពិសេសជាមួយ កូនៗ។ 

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ពេលយើងទំាងពីរចាប់ផ្តើម សន្ទនាជជែក រឿងអ្វីមួយដែលមើលទៅ មិនទំនង កូនម្នាក់បានមកកាន់ខ្ញុំ  ហើយពោលថា  “ប៉ា!  សូមកុំធ្វើអោយម៉ាក់យំ ណា! “។  ពាក្យនេះ គឺដក់ជាប់ក្នុងដួងចិត្តរបស់ខ្ញុំ។ ហើយ អ្វីដែលធ្វើអោយនឹកឃើញរឿង កាលនៅពីក្មេងនោះ គឺពេលខ្ញុំឃើញ ឪពុកនិយាយខ្លំាងៗទៅកាន់ម្តាយ ហើយ ម្តាយខ្ញុំយំ ជាច្រើនលើក ជាច្រើន សារ។ ខាងក្នុងចិត្តខ្ញុំពិតជាចង់ចូលទៅកាន់លោកឪពុករបស់ខ្ញុំ ហើយប្រាប់គាត់ថា “ប៉ា!  សូមកុំធ្វើអោយម៉ាក់យំ ណា! “

មនុស្សប៉ុន្មានអ្នក ឆ្លងជម្ងឺ កូវីដ ១៩ នៅកម្ពុជា?

អ្នកឆ្លង
0
អ្នកជា
0
អ្នកស្លាប់
0
  • Related Posts

    រឿងប្រុញ-ប្រាជ្ញ៖ បញ្ហាអាក្រក់លើពិភពលោក

    ប្រុញ ៖ ប្រាជ្ញ, តើឯងដឹងទេថា មួយរយៈនេះ មានរឿងអាក្រក់ៗជាច្រើន នៅក្នុងសង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទារក ស្លាប់ដាច់ដៃដាច់ជើង បាញ់ប្រហារជីវិតដូចសត្វធាតុ។ ប្រាជ្ញ៖ សម្លាញ់ នៅក្នុងសង្គមមនុស្ស តាមរយៈបណ្តាញប្រព័ន្ធព័ត៍មានសង្គម ឯងគ្រាន់តែឃើញត្រឹមមួយច្បិចតែប៉ុណ្ណោះ។ វានៅមានរឿងសាហាវៗ ជាច្រើនទៀតដែលបានកើតឡើងក្នុងទីងងឹត ដែលមនុស្សលោកប្រពឹត្តិ ដែលឯងមិនដឹង ។ តទៅមុខទៀត យល់ល្អឯងគួររៀនបិទភ្នែក បិទត្រចៀក បិទការគិតខ្លះ ពេលឃើញរឿងរ៉ាវអាក្រក់ផ្សេងៗ នៅលើហ្វេសប៊ុក ដើម្បីបញ្ជៀសភាពភ័យខ្លាច និង តក់ស្លុតផ្សេងៗ។…

    “ឆ្នែតហើយ ទើបគេមកច្រៀង មិនមែនច្រៀងហើយបានឆ្អែតទេ”

    កាលពី ៥ ឆ្នាំមុន ខ្ញុំបានទទួលអាហាររូបករណ៍ ទៅសិក្សាផ្លាស់ប្តូរបទពិសោធន៍ វិជ្ជាជីវៈការងារ និង រៀនសូត្រភាពជាអ្នកដឹកនាំនៅសហរដ្ឋអាមេរិក។ ឬហៅជាភាសាខ្មែរថា កម្មវិធីជំនួបប្រកបវិជ្ចាជីវះ របស់អ្នកដឹកនាំវ័យក្មេងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីនេះផ្តល់ឱកាសដល់យុវជនដ៏មានសក្តានុពល មកពីក្នុងតំបន់ អាស៊ាន ដែលមកពីស្ថានប័ន អង្គការ ស្ថានប័នក្រុមហ៊ុនឯកជន ឬ បុគ្គលិករដ្ឋាភិបាល មកសិក្សាស្វែងយល់ ពង្រឹង និង ពង្រីកទំនាក់ទំនង ជម្រុញអោយមានការយល់ដឹងពីគ្នាទៅវិញទៅមក រវាងអាស៊ាន និង សហរដ្ឋអាមេរិក ជាប្រយោជន៍ដើម្បីអោយអ្នកដឹកនាំជំនាន់ក្រោយរៀនចេះពីការសហការគ្នាជាដៃគូ ចេះធ្វើការងារជាក្រុម ឲ្យទទួលបានផលផ្លែជានិរន្ត៍។ …

    One thought on “កូន: “ប៉ា កុំធ្វើអោយម៉ាក់យំ”

    1. Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង