គេហទំព័របរទេសមួយឈ្មោះថា https://asia.nikkei.com/ បានដកស្រង់ព័ត៍មានពីទីក្រុង ហាណូយ ប្រទេសវៀតណាម បានអោយដឹងថា មានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជប៉ុនមួយបានជួយកម្ពុជាបោះជំហានដ៏ធំឆ្ពោះទៅរកការក្លាយជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីលំដាប់កំពូលរបស់ពិភពលោក ដែលនេះគឺជាគោលដៅមួយដ៏វែងឆ្ងាយសម្រាប់កម្ពុជា។ នៅដើមខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុនមួយឈ្មោះថា មីរ័ត្ន ហូលឌីង (Mirarth Holdings) បានប្រារព្ធពិធីបញ្ចប់សាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតូចមួយ នៅខេត្តកំពង់ធំ ភាគកណ្តាល ជាប់ខេត្តសៀមរាប។ បើយោងតាមលោកអភិបាលរងខេត្តកំពង់ធំ លោក ញឹក បាន ខេង (Nhek Ban Kheng) មានប្រសាសន៍ថា “រោងចក្រថ្មីនេះ ជានិមិត្តរូបនៃយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីក្លាយជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោក”។ ការអភិវឌ្ឍន៍មជ្ឈមណ្ឌលកែច្នៃ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់របស់