ការវៈកាត់ប្តូរគ្រាប់ភ្នែកដំបូងគេនៅសហរដ្ឋអាមេរិក

(ប្រភពព័ត៍មាន VOA)  យោងតាមប្រភពព័ត៍មាន VOA ចុះផ្សាយកាលពីថ្ងៃទី ១៣ ខែ វិច្ឆិការ ឆ្នាំ ២០២៣ ដែលមានចំណងជើង អត្ថបទថា “Man Receives World’s First Eye Transplant” ដែលប្រែថា បុរសម្នាក់ទទួលការវះកាត់ប្តូរភ្នែកដំបូងគេ។

នៅក្នុងអត្ថបទនេះផងដែរ ខ្មែរបុត្ថាណាការ (Khmerbotanaka) បានធ្វើការបកប្រែ សម្រួលមកជាភាសាខ្មែរ ដើម្បីអោយមានភាពងាយស្រួលដល់មិត្តអ្នកអានរបស់យើង។

ការវះកាត់ផ្លាស់ប្តូរភ្នែកដំបូងនេះ គឺធ្វើឡើងនៅក្នុងទីក្រុង ញ៉ូយ៉ក សហរដ្ឋអាមេរិក ដោយលោកវេជ្ជបណ្ឌិត Dr. Eduardo D. Rodriguez ។ ចំណែកអ្នកជម្ងឺដែលទទួលការវៈកាត់នេះមានឈ្មោះថា Aaron James  អារ៉ន ជេម។

នៅក្នុងមន្ទីពេទ្យមួយនៅទីក្រុង ញ៉ូយ៉ក New York សហរដ្ឋអាមេរិកបានប្រកាសថាថ្មីៗនេះ ខ្លួនបានធ្វើការវះកាត់ផ្លាស់ប្តូរគ្រាប់ភ្នែកដោយជោគជ័យ ហើយ អ្នកជម្ងឺគឺមានអាការៈសុខភាពល្អជាធម្មតាទេ។

ការវះកាត់នេះគឺធ្វើឡើងកាលពី ខែ ឧសភា ស្ថិតនៅ មណ្ឌលសុខភាព ឡង់ហ្គូន សាកលញ៉ូយ៉ក New York University Langone Health ។ 

តែបើទោះបីជា ការវះកាត់នេះទទួលបានជោគជ័យក៏ដោយ លោក អារ៉នដែលជាអ្នកជម្ងឺទទួលបានគ្រាប់ភ្នែកថ្មីក៏ពុំទាន់ាអាចមើលឃើញនៅឡើយទេ ហើយខាងមន្ទីពេទ្យបានប្រាប់ថា វាត្រូវការពេលមួយរយៈ មុននឹងគាត់អាចមើលឃើញជាមួយគ្រាប់ភ្នែកថ្មីវិញ។  តែទោះជាយ៉ាងណា លោក អារ៉ន កំពុងតែមានសុខភាពល្អជាធម្មតាទេ។ នេះគឺជាអ្វីដែលពិភពលោកកំពុងរងចាំមើល ពីប្រសិទ្ធិភាពក្នុងការវះកាត់វេជ្ជសាស្រ្តក្នុងការផ្លាស់ប្តូរអវយវៈមនុស្ស។

បើយោងតាម គេហទំព័ររដ្ឋាភិបាលងអាមេរិក នាយកដ្ឋានសុខភាពសប្បុរសធម៍អវយវៈ គឺថាគ្រប់ៗគ្នាអាចធ្វើការសម្បទានអវយវៈរបស់ខ្លួនបាន គឺមិនគិតពីអាយុ ជាតិសាសន៍ ណានោះឡើយ។ តែការធ្វើការស្ម័គ្រចិត្តសម្បទានអវយវៈគឺត្រូវតែធ្វើឡើងក្រោមលក្ខខណ្ឌ និងអនុឡោមតាមច្បាប់របស់រដ្ឋាភិបាលអាមេរិចកាំង។ លោកអ្នកអាចធ្វើការស្វែងយល់បន្ថែមទៀតបានតាមរយៈគេហទំព័ររដ្ឋាភិបាលអាមេរិចកាំង HRSA ។ 

លោក អារ៉ន Aaron គឺជាងអគ្គិសនី អាយុ ៤៦ ឆ្នាំមកពីទីក្រុង Hot Springs រដ្ឋ Arkansas សហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០២១ លោកជួបឧបទេវហេតុគ្រោះថ្នាក់ដោយសារ ផ្ទុះសេខ្សែចរន្តអគ្គិសនី ហើយបានធ្វើអោយរងរបួសយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅលើផ្ទៃមុខ និង មានស្ថានភាពធ្ងន់ប៊ិះជិតបាត់បង់អាយុជីវិត។ លោកគ្រូ វេជ្ជបណ្ឌិតសម្រេច វៈកាត់យកគ្រាប់ភ្នែកខាងឆ្វេងរបស់គាត់ ដោយសារភាពឈឺចាប់នៃមុខរបួសខ្លាំងពេក។

នេះគឺជាលោក អារ៉ន ហើយ យើងសង្ឃឹមថា លោកនឹងទទួលបានការមើលឃើញដ៏ជោគជ័យ នៅពេលខាងមុខដ៏ខ្លី។

Facebook
Twitter
LinkedIn
  • VATANAK2011

    Related Posts

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    សារព័ត៍មាន BBC បានរាយការណ៍ថា អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស បាញ់ទៅកាន់គោលដៅយោធាសំខាន់ៗនៅក្នុងប្រទេសរុស្ស៊ីជាលើកដំបូង។ ប្រទេសអ៊ុយក្រែនត្រូវបានដាក់កម្រិតក្នុងការប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយក្នុងព្រំដែនរបស់ខ្លួន។សេចក្តីរាយការណ៍អំពីការវាយប្រហារកើតឡើងបន្ទាប់ពីអ៊ុយក្រែនត្រូវបានផ្តល់ការអនុញ្ញាតពីទីក្រុងវ៉ាស៊ីនតោនក្នុងការបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅទឹកដីរុស្ស៊ី។ រដ្ឋាភិបាលបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះ ប៉ុន្តែមន្ត្រីបានបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិ John Healey បាននិយាយទៅកាន់សមភាគីអ៊ុយក្រែនរបស់គាត់កាលពីយប់ថ្ងៃអង្គារនេះ។ ការឆ្លើយតបរបស់រដ្ឋមន្រ្តីទំនងជាត្រូវអនុវត្តការប្រុងប្រយ័ត្នចំពោះរបាយការណ៍នេះ ដោយសារតែមានការព្រួយបារម្ភលើ ទំនាក់ទំនងជាមួយនិងប្រទេសរុស្ស៊ី ក៏ដូចជាដើម្បីធានាថាការបាញ់នេះ គឺមិនមែនដឹកនាំដោយចក្រភពអង់គ្លេសនោះទេ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov ក៏បានបដិសេធក្នុងការបញ្ជាក់ថា ប្រទេសរបស់លោកបានប្រើប្រាស់មីស៊ីល Storm Shadow នៅក្នុងទឹកដីរុស្ស៊ី ប៉ុន្តែបាននិយាយថា ខ្លួនកំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារប្រទេសជាតិខ្លួនប៉ុណ្ណោះ…

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    You Missed

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?