Print

 

ថ្ងៃ ពុធ ទី ១០ ខែ តុលា ឆ្នាំ ២០១៨

ដោយ ៖ វង សេរីវឌ្ឍនះ

           ***

ថ្មីៗនេះ ក្រុមហ៊ុន ផ្លែប៉ោម ដែលត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុនមហាយក្ស Iphone បានបញ្ចេញសេរីម៉ូដែលទំនើប ហើយមានតម្លៃថ្លៃៗយ៉ាងខ្លំាង

តែទោះជាតម្លៃថ្លៃយ៉ាងណាក៏ដោយ សម្រាប់អ្នកធូធារថវិការ វាមិនជាបញ្ហាអីសម្រាប់គេនោះទេ។ 

ទាក់ទងទៅនឹងលក្ខណ:ពិសេសផ្សេងៗ យើងឃើញថា អ្នកប្រើប្រាស់មិនទាន់បានយល់ដឹងគ្រប់ តួរនាទីរបស់វាទាំងអស់នោះទេ ជាពិសេសគឺរូបខ្ញុំបានផ្ទាល់ ពីព្រោះខ្ញុំក៏មិនសូវជា Fan របស់ អាយហ្វូនខ្លាំងដែរ។ 

ប្រហែលជាបងប្អូន ធ្លាប់លឺ Apple ID និង Passcode។ សម្រាប់អ្នកប្រើប្រាស់ខ្លះ គាត់យល់ ហើយអ្នកខ្លះទៀតក៏ពុំសូវយល់ដែរ។ លោកអ្នកអាចចាត់ទុកវាដូចជា អត្តសញ្ញាណប័ណ្ណ របស់អ្នកដើម្បី​តំណាងថា Iphone ដែលលោកកំពុងកាន់នៅក្នុងដៃគឺជា របស់អ្នក។ សម្រាប់ការបង្កើត Apple ID ខ្ញុំអាចបង្ហាញលោកអ្នកនៅពេលក្រោយបាន។ 

ចុះអ្វីទៅជា ICloud?  តាមពិតទៅ ពាក្យ ថា  I យើងអាចស្មានបានថាវាសំដៅទៅលើ Iphone ។ ហើយចុះពាក្យថា Cloud វិញ ? ជាភាសាអង់គ្លេស ពាក្យនេះគឺមានន័យថា ពពក ឬ នៅលើអាកាស។ អញ្ចឹងតើមានន័យថា ទូរស័ព្ទរបស់លោកអ្នកគឺអាចហោះទៅលើអាកាសមែន? ទេ មិនមែនអញ្ចឹងទេ។ ក្រុមហ៊ុន Apple គឺមានសេវា ICloud នេះគឺដើម្បីអោយលោកអ្នកអាច ផ្ទុកទិន្នន័យរបស់លោកអ្នក ដែលមានដូចជា រូបថត វិដេអូ ឯកសារផ្សេងៗ នៅលើ ពពក (ហាហាហា ទេ មិនមែនទេ គឺនៅលើ សេវា ICloud នេះឯង)  ក្រុមហ៊ុនគឺ អនុញ្ញាតិអោយលោកអ្នក អាចទទួល ៥ Gigabyte ឬ ៥ GB ដោយឥតគិតថ្លៃ។ មានន័យថាបើលោកទទួលបាន ៥ GB ដែលជាឃ្លំាងផ្ទុកទិន្នន័យលើអាកាសរបស់អ្នក ថែមទៀត ប្រសិនបើលោកអ្នកចេះប្រើ ICloud នេះ។ 

ក្រៅពីអត្ថប្រយោជន៏ក្នុងការផ្ទុកទិន្នន័យ ICloud ក៏អនុញ្ញាតិអោយលោកអ្នកកំណត់ទីតាំង ពេលទូរស័ព្ទរបស់លោកអ្នកបានបាត់។ លោកអ្នកអាច ចាក់សោរពីចម្ងាយ ឬ ក៏លុប ទិន្នន័យចោលទាំងអស់ពីចម្ងាយ។ ឧទាហរណ៏ ប្រសិនបើខ្ញុំកំណ់ត លើសេវា Icloud នេះ ជាមួួយ Apple ID របស់ខ្ញុំរួចហើយ ខ្ញុំអាចមានឃ្លំាងលើអាកាស ៥ GB។ តែដោយចៃដន្យ ចោរបានលួច Iphone របស់ខ្ញុំ ពេលនោះខ្ញុំអាច ចូលទៅកាន់ គេហទំព័រ Içloud ដើម្បី មើលទីតាំង និង ចាក់សោរ Lock វាពីចម្ងាយបាន។ ពេលដែល ចោរវាយកទូរស័ព្ទមកបើក Iphone នោះវាចេញសញ្ញា Locked ឬ គេហៅថា ICloud Locked។ ដូច្នេះ ចោរនោះហាក់បីដូចជាកំពុងកាន់ ដុំឥត មួយដុំ ឥតមានតម្លៃអញ្ចឹង ប្រសិនបើគេគ្មាន Apple ID និង Passcode ដើម្បីដោះវាចេញ។ 


Sponsored by 


 

ចុះថាតើយើងគួរតែខ្លាចក្នុងការប្រើ ICloud ឬ ទេ? 

តាមពិតទៅ មនុស្សខ្លះនៅតែមានភាពភ័យខ្លាចក្នុងការប្រើប្រាស់សេវា ICloud នេះ។ អ្វីដែលយើងត្រូវកត់ត្រាក្នុងបេះដូងនោះ គឺការចងចំា Apple ID ដែលយើងបានបង្កើត ពីព្រោះវាជា អត្តសញ្ញាណប័ណ្ណ ។ ឧ. ពេលយើងបាត់ទូរស័ព្ទ ហើយពេលនោះប៉ុលីសបានរកឃើញវាវិញ ហើយបានអះអាងទូរស័ព្ទនោះគឺជារបស់យើង។ ពេលនោះ ប៉ុលីសសួរ តើត្រូវធ្វើយ៉ាងបញ្ជាក់ថានេះជាទូរស័ព្ទរបស់យើង ហើយពួកគាត់សួររក អត្តសញ្ញាណប័ណ្ឌ ឬ Apple ID និង Passcode ។ ពេលនោះ យើងប្រាប់ថា សុំទោសលោកប៉ុលិស ខ្ញុំភ្លេចបាត់ហើយ។ 

បើសិនអ្នកជាប៉ុលីស តើអ្នកគួរតែប្រគល់ទូរស័ព្ទទៅអោយអស់អ្នកដែលថា សុំទោស ខ្ញុំភ្លេច Apple ID និង Passcode បាត់ហើយ?

 

សម្រាប់មតិកែតម្រូវ និង យោបល់ផ្សេងៗ​ ព្រមទំាង កំណែអក្ខរាវិរុទ្ឋ សូម Comment ខាងក្រោម៖