1. Read in English
  2. អានជាភាសាខ្មែរ

WRITTEN BY :  VONG SEREY VATANAK, 

DATE WEDNESDAY 12 DECEMBER 2018

EDITED BY : JOE CHANDRA

READ BY: BRITTANI DAVIS


Michael Kovrig , a former Canadian​ diplomat  to Beijing was arrested days after the arrest of Huawei executive. No explanation was given from the Chinese government so far. It is suspected that Mr. Kovrig's arrest is a response from Beijing’s government to Huawei's court case recently

Relationship between China and Canada has been noticeably deteriorating since the arrest of Ms. Meng Wanzhou , the daughter and chief financial officer of Huawei founder on December 1st

The Canadian government stated that it was aware of the case, and has been in direct contact with Chinese counterparts while also providing consular assistant to Mr. Kovrig's famiy

Who is Mr. Michael Kovrig? 

Mr Kovrig has been working since February 2017 as North East Asia senior advisor for the International Crisis Group, a Brussels-based think tank that focuses on conflict reduction research. He worked with Canada's foreign affairs ministry between 2010 and 2016 and was posted in Hong Kong and Beijing between 2012 and 2016

Act of retaliation 

China retaliated against Canada following Ottawa's accusation of the Chinese invading their computer system. China then, arrested two Canadians in Hong Kong. One of them was released soon after , and the other had to serve time several months before being deported. 

What is the update of Ms. Meng Wanzhou now? 

According to BBC News released early this morning, Ms. Meng was released on 7.4 million dollar bail by Canadian court. It was ruled that she must wear an electronic ankle tag and be under 24 hour surveillance. Ms. Meng is awaiting her extradition to the United States. The US president Donald Trump said that her case can be intervened by his administration if it will help national interests for the two nations.  

Some political analysts have viewed the current situation as a test for Canada as it has a strong tie with the United States while still economically engaging with China. As the US is tackling China about cyber intrusion, Canada will probably have to decide which side it should stand with when it comes to the global control over digital technology [5G]. A few western countries have opposed the presence of Huawei and ZTE , the top tech and telecom equipment firms because of national security reason.

 

លោក ម៉ៃខល ខូវរីក (Michael Kovrig) ដែលជាអតីតអ្នកការទូតកាណាដាមួយរូប ត្រូវបានរដ្ឋាភិបាលប៉េកាំងចាប់ខ្លួន ប៉ុន្មានថ្ងៃក្រោយពីមានការចាប់ខ្លួនកូនស្រីរបស់ក្រុមហ៊ុនទូរស័ព្ទចិនដ៏ល្បីមួយ ឈ្មោះថា Huawei ។ អ្វីដែលគេមានការសង្ស័យនោះគឺថា នេះអាចជាការសងសឹករបស់រដ្ឋាភិបាលចិនសម្រាប់ទង្វើររបស់រដ្ឋាភិបាល អូតាវា (កាណាដា)។ 

លោក ម៉ៃខល ខូវរីក គឺចាប់ផ្តើមធ្វើការចាប់តាំងពីដើមឆ្នាំ ២០១៧ ក្នុងតួនាទីជា អ្នកប្រឹក្សាជាន់ខ្ពស់អោយ International Crisis Group ហើយក៏ជាស្ថិតក្នុងក្រុម អ្នកវិភាគដែលផ្តោតលើការស្រាវជា្រវកាត់បន្ថយជម្លោះក្នុងតំបន់ផងដែរ។​ រូបលោកក៏ធ្លាប់ជាមន្រ្តីក្នុងក្រសួងការបរទេសរបស់កាណាដា ចាប់តាំងពីឆ្នាំ ២០១០ ដល់ ឆ្នាំ ២០១៦ ហើយត្រូវបានទទួលការតែងតាំងដំណែងនៅ ហុង កុង ចន្លោះឆ្នាំ ២០១២ ដល់ ឆ្នាំ ២០១៦។ 

ពុំមានការបញ្ជាក់ពីខាងភាគីចិនពីមូលហេតុនៃការចាប់ខ្លួនរបស់លោកនោះឡើយ។ កាលពីដើមខែធ្នូនេះ កូនស្រីរបស់ស្ថាបនិក ក្រុមហ៊ុន Huawei ត្រូវបានចាប់ខ្លួនតាមសំណើររបស់រដ្ឋាភិបាលអាមេរិក ហើយកំពុងរងចាំចំណាត់ការធ្វើបត្យាប័ណទៅកាន់ទឹកដីអាមេរិក។ កាលចាប់ខ្លួននេះគឺមានការសង្ស័យថាបានជាប់ទាក់ទងនិងការក្លែងបន្លំប្រព័ន្ធហិរញ្ញវត្ថុជាមួយនិងប្រទេសអ៊ីរ៉ង់ ដែលកំពុងស្ថិតក្រោមទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ទំនាក់ទំនងរបស់ចិន និង កាណាដាហាក់បីដូចជាពុំសូវជាល្អប្រសើរឡើយ នៅពេលដែលជម្លោះក្នុងតំបន់សេដ្ឋកិច្ចពាក់ព័ន្ឋនិង រនាំងពន្ធផ្សេងៗ ដូចជា អាលុយម៊ីញ៊ូម និង ដែកថែប ។ សម្រាប់កាណាដា សហរដ្ឋអាមេរិចគឺជាទីផ្សារដែកថែប និង អាលុយម៊ីញ៊ូម ដ៏ធំ។ 

កាលពីព្រឹកមិញនេះ តុលាការកាណាដា បានសម្រេចអនុញ្ញាតិអោយអ្នកស្រី ម៉េង វ៉ាន់ចូវ ស្ថិតនៅក្រៅឃុំ ក្នុងទឹកប្រាក់តម្កល់ ៧.៤ លានដុល្លា សហរដ្ឋអាមេរិក ដោយមានលក្ខខណ្ឌ មួយចំនួនដូចជា អ្នកស្រីត្រូវស្ថិតក្រោមការតាមដាន ២៤ ម៉ោង និង តម្រូវអោយពាក់ ឧបករណ៍កងជើងតាមដាន ( Electronic Ankle Tag) ។ 

សម្រាប់អ្នកវិភាគខ្លះមើលឃើញថាការចាប់ខ្លួន អ្នកស្រី ម៉េង វ៉ាន់ចូវនេះ គឺជាតេស្តសាកល្បងនូវទំនាក់ទំនងផ្នែកការទូតវវាង ចិន អាមេរិក និង កាណាដា។ សម្រាប់កាណាដា ខ្លួនហាក់បីដូចឈរក្នុងចំនុចកណ្តាលដ៏លំបាកមួយ។