1. English News
  2. អានជាភាសាខ្មែរ
  3. រៀនពាក្យអង់គ្លេស

Americans are warned when making their trip to China following some arrests on Canadian citizens since December 2018. Those with dual citizenship , American and Chinese , are more likely to be targeted by Beijing. 

According to BBC's report, 13 Canadians had been jailed for unknown reasons since 1 December 2018. It is believed that the arrests aimed to hold these Canadians hostage while wanting the release of the Huawei chief financial official Meng Wanchou who was detained in Canada and waiting for extradition to the United States. Her arrest was related to conducting financial transaction with Iran 's banks , the country with US's sanctions. 

Those dual citizens  who travel to China are advised to use US passport with valid China visa and should immediately inform the US embassy if they are arrested or detained.  

American citizen-arrests in China

Prior to the Canadian citizen arrests, a few American citizens were prevented from leaving China , accused of committing economic crimes. 
 
Victor, and Cynthia Liu , the children of a high profile businessman , have been jailed since June last year. 
 
Beijing denied political reasons behind those arrests It said that two of the Canadians , the high profile figures , were charged with harming China's national security. 
 
It is believed that the move of China is a tit-for tat action following the arrest of Huawei Founder's daughter, Meng Wanzhou. 
 
 

ថ្ងៃ សុក្រ ទី ៤ ខែ មករា ឆ្នាំ ២០១៩


រដ្ឋាភិបាលអាមេរិកបានព្រមានជនជាតិរបស់ខ្លួនអោយមានការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរទៅកាន់ប្រទេសចិន។ សេចក្តីប្រកាសព្រមាននេះគឺកើតឡើងបន្ទាប់ពីមានការចាប់ខ្លួនជនជាតិកាណាដាថ្មីៗនេះ ។ 

ពលរដ្ឋដែលមានសញ្ជាតិ ២ (អាមេរិក នឹង ចិន) គឺជាទិសដៅរបស់រដ្ឋាភិបាលចិនដែលអាចប្រឈមនឹងការហាមឃាត់មិនអោយចាកចេញពីប្រទេសចិន។ 

បើយោងតាមរបាយការណ៍ ការសែត BBC ជនជាតិកាណាដា ១៣ នាក់ត្រូវបានចាប់ខ្លួនចាប់ផ្តើមតាំងពីដើមខែធ្នូ ឆ្នាំ ២០១៨ មកម្ល៉េះ។ គេជឿថាការចាប់ខ្លួននេះគឺក្នុងគោលបំណងចាប់អ្នកទាំងនោះជាចំនាប់ខ្មំាង ដោយរដ្ឋាភិបាលចិនចង់អោយមានការដោះលែង ប្រធានហិរញ្ញវិត្ថុ អ្នកស្រី ម៉េង វ៉ានចូវ ( Meng Wanzhou)​ ដែលជាកូនស្រីរបស់ស្ថាបនិក ក្រុមហ៊ុនមហាយក្សចិនមួយឈ្មោះ Huawei ។ អ្នកស្រីកំពុងជាប់ឃុំឃាំងនៅប្រទេសកាណាដា ហើយកំពុងរងចាំការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក។ អ្នកស្រីត្រូវបានចោទពីបទពាក់ព័ន្ឋនឹងការចរន្តសាច់ប្រាក់តាមរយ:ធានាគារជាមួយប្រទេស អ៊ីរ៉ង់ ដែលជាប្រទេសកំពុងស្ថិតក្រោម ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និង អន្តរជាតិ។ 

ខាងស្ថានទូតអាមេរិកបានស្នើអោយពលរដ្ឋរបស់ខ្លួនដែលមានសញ្ជាតិ ២ អោយប្រើ លិខិតឆ្លងដែន អាមេរិកំាង និង ទិដ្ឋាការស្របច្បាប់ដើម្បីស្នាក់នៅប្រទេសចិន ហើយសូមអោយមានការរាយការណ៍ជាបន្ទាន់បើសិនជាមានការចាប់ខ្លួន ឬ ឃុំឃាំងណាមួយ។ 

ជនជាតិអាមេរិកត្រូវបានចាប់ខ្លួន


មុននឹងមានការចាប់ខ្លួនជនជាតិកាណាដា ពលរដ្ឋអាមេរិកំាង ៣ នាក់ក៏ត្រូវបានចាប់ខ្លួនដោយរដ្ឋាភិបាលប៉េកាំង ដោយចោទប្រកាន់ពីបទ ឧក្រិដ្ឋកម្មសេដ្ឋកិច្ច។ វីចទ័រ នឹង ស៊ីនធា លូ ដែលជាកូនរបស់អ្នកជំនួញធំម្នាក់ត្រូវបានជាប់ឃុំឃាំងចាប់តាំងពីខែ មិថុនា ឆ្នាំ ២០១៨។ 

ក្រុងប៉េកាំងបដិសេដរាល់ការចោទប្រកាន់ថាការចាប់ខ្លួនទាំងនេះគឺមានការពាក់ព័ន្ឋនឹងរឿងនយោបាយ។ អតីតអ្នកការទូកកាណាដា និង មន្រ្តីមួយរូបទៀតត្រូវបានរដ្ឋាភិបាលប៉េកាំងចោទពីបទ បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ប្រទេសចិន។ 

គេជឿថាចំណាត់ការរបស់ចិនក្នុងការចាប់ខ្លួននេះគឺធ្វើឡើងក្នុងគោលបំណងសងសឹក ដោយសារមានការចាប់ខ្លួនកូនស្រីរបស់ក្រុមហ៊ុនចិនដ៏ល្បីមួយ ។

 

 
 
  1. To warn: ព្រមាន  ឬ ប្រាប់អោយប្រយ័ត្ន
    1. The police warned them not to stay late at night in this area: ប៉ូលីសប្រាប់អោយពួកគេប្រុងប្រយ័ត្នកុំនៅយប់ជ្រៅពេកនៅក្នុងតំបន់នេះ
  2. To make a trip to somewhere: ធ្វើដំណើរទៅកន្លែណាមួយ
  3. Dual Citizenship: សញ្ជាតិពីរ
  4. Following: បន្ទាប់ពី
  5. To be jailed: ជាប់គុក
    1. He was jailed for stealing : គាត់ជាប់គុកពីបទលួច
  6. Unknown reasons: ហេតុផលមិនច្បាស់
  7. To detain: ចាប់ខ្លួន
  8. To hold sb hostage: ចាប់នរណាម្នាក់ជាចំណាប់ខ្មំាង
  9. Extradition: ធ្វើបត្យាប័ន
  10. To prevent: ហាមឃាត់