By: VONG SEREY VATANAK 

Wednesday July 31 -2019


ចាប់តំាងពីលោក ដូ ណាល់ត្រំាឡើងមកជាប្រធានាធិបតិសហរដ្ឋអាមេរិកមក ច្រកទ្វាសេដ្ឋកិច្ចទីផ្សារសេរីពិភពលោកហាក់បីដូចជាកំពុងរំកិលរួមតូចទៅៗ នេះបើយោងតាមការយល់ឃើញរបស់មតិមួយចំនួន។ 

នៅពេលដែលរដ្ឋបាលលោកត្រំា បានចេញគោលនយោបាយ សហរដ្ឋអាមេរិកជាអាទិភាព ( America First)  ពិភពលោកចាប់ផ្តើមមានភ្ញាក់ផ្អើលនៅពេលដែលមើលឃើញ ជំហានសហរដ្ឋអាមេរិកបានដើរចេញពី សន្ឋិសញ្ញាសម័្ពន និង បានដកខ្លួនចេញពីការចំណាយជាច្រើនទៀតចេញពីស្ថាប័នសាកលមួយចំនួនដែលលោកត្រាំចាត់ទុកថា មិនចំាបាច់ ឬ មិនមានប្រយោជន៍។

ប្រមាណជា ២ ទៅ ៣ ខែបន្ទាប់ពីលោកបានឡើងកាន់ដំណែងជាប្រធាធិបតិ រដ្ឋបាលលោកត្រំា បានសម្រេចដកខ្លួនចេញពី សន្ឋិសញ្ញាទីក្រុងប៉ារីសស្តីពីបំរែបំរួលអាកាសធាតុពិភពលោក (https://en.wikipedia.org/wiki/Presidency_of_Donald_Trump) ។ លោកត្រំាក៏ចោទថា បញ្ហាកំម្តៅនៃភពផែនដី បរិស្ថានគឺបណ្តាលមកពីមនុស្សខ្លួនឯង។ សម្រាប់ការឧបត្ថមចំណាយផ្សេងៗទៅកាន់ស្ថាប័នសាកល មួយចំនួនដែលមានដូចជា អង្គការសហប្រជាជាតិ លោកត្រំាក៏បានកាន់បន្ថយ ​និង មានគម្រោងកាត់បន្ថយជំនួយជាច្រើនផ្សេងទៀត។​

 

ខាងក្រោមនេះជាមែកធាងដែលសហរដ្ឋអាមេរិកបានផ្ទត់ផ្ទង់ថវិការជួយ។​ 

 

 

ជាទូទៅ គោលការណ៍របស់អ្នកជំនួញ រកស៊ី ដើម្បីបង្កើនប្រាក់ចំនេញ ខ្លួនត្រូវរិះរកវីធីកាត់បន្ថយ ការចំណាយ ហើយត្រូវរកបន្ថែមប្រភពប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន ឬ ស្ថាប័នរបស់ខ្លួន។  ចំពោះលោកប្រធានាធិបតិអាមេរិក លោកបានមើលឃើញថា ការចំណាយរបស់ប្រទេសរបស់ខ្លួន គឺចាយទៅលើអ្វីដែលមិនចំាបាច់ ខ្ជះខ្ជាយ ហើយថ្នាក់ដឹកនាំរបស់លោកក៏បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើ ថ្នាក់ដឹកនាំអាណត្តិមុនៗ ដែលមកពីគណះបក្សប្រជាធិបតេយ្យ។ 

 

កាលពីឆ្នាំទៅនេះ រដ្ឋបាលលោកប្រធានាធិបតិសម្រេចយល់ស្របជាមួយសភាអាមេរិក ក្នុងការឧបត្ថមចំណាយទៅលើកម្មវិធីសំខាន់ៗមួយចំនួន ក៏ប៉ុន្តែ រដ្ឋបាលលោកក៏នៅតែរៀបផែនការកាត់បន្ថយថវិការចំណាយ ជាង ២៥ លានដុល្លា ទៅកម្មវីធីសិទ្ឋិមនុស្សនៅក្នុងអង្គការសហប្រជាជាតិ។ 

 

និយាយជារួមមក ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំមកពីគណះបក្សសាធាណរដ្ឋ ដែលរូបលោកត្រំាផ្ទាល់មិនមែនជាអ្នកមានបទពិសោធន៍ខ្លាំងខាងផ្នែកការទូត តែពោរពេញដោយបទពិសោធន៍ក្នុងរកស៊ី លោកហាក់បីដូចអនុវត្តផែនការមេ ខ្លំាងទៅលើគោលនយោបាយ អាទិភាពអាមេរិកំាងមុន (America First ) ។ លោកក៏បានរិះគន់ ស្ថាប័នសាកលមួយចំនួន ជាពិសេសគឺ អង្គការពាណិជ្ជកម្មពិភពលោក ដែលអនុញាតិអោយប្រទេសចិន អនុវត្តការរកស៊ីតាមរបៀបដែលលោកចោទថា លេងខ្សែលើ។ ម្លោះហើយបានជា ប្រទេសអាមេរិកក៏ចំាផ្តើមលែងទុកចិត្តស្ថាប័នសាកលមួយនេះក្នុងការគ្រប់គ្រងលើការរកស៊ីក្នុងបណ្តាប្រទេសដ៏ទៃទៀតនៅលើសាកលលោក។ 

មិនយូរប៉ុន្មាន សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង ចិនបានផ្ទុះឡើង ហើយបានប៉ះពាល់ទៅដល់ស្ថេរភាពសេដ្ឋកិច្ចពិភពលោកទាំងមូល។ 

 

សម្រាប់អ្នកវិភាគសេដ្ឋកិច្ចមួយចំនួនយល់ឃើញថា មហាអំណាចហាក់បីដូចជាចាប់ផ្តើមរឹតរួម នូវច្រកទីផ្សារសេរីរបស់ខ្លួនតាមគោលនយោបាយ ឬ យុទ្ឋសាស្រ្តអភិវឌ្ឍន៍ជាតិសាស្រ្តរាងៗខ្លួន ។ សម្រាប់ប្រទេស រុស្សីវិញ លោកពូទីន ធ្លាប់បានលើកឡើងថា ខ្លឹមសារនៃ ទីផ្សារសេរី ឬ ច្រកទីផ្សារសេរីសាកល ហាក់បីដូចជាចាស់កំរិលទៅហើយ។ ក្នុងន័យនេះ ប្រហែលជាលោកមើលឃើញថា ច្រកសេដ្ឋកិច្ចទីផ្សារសេរីសាកលពិតជាខិតគៀកមកកាន់តែតូចទៅៗហើយ។ 

 

កាលពីដើមខែ កក្កដាថ្មីៗនេះ លោក ម៉ាក្រុង ប្រធានាធិបតិបារំាងបានសម្រេចអោយមាន ការបង់ពន្ធ ទៅលើប្រព័ន្ធបច្ចេកវិទ្យា ដែលសម្ពាធពន្ធនេះគឺសំដៅទៅលើ ក្រុមហ៊ុនមហាយក្សអាមេរិចកំាងធំៗទំាងបី ដូចជា ក្រុមហ៊ុន Google ក្រុមហ៊ុន Facebook និង ក្រុមហ៊ុន Amazon ដែលខាងប្រទេសបារំាងបានចោទថា បានរកស៊ីចំណេញច្រើនតាមប្រព័ន្ធអុីនធើណេត បើទោះក្រុមហ៊ុនទំាងនោះពុំមានវត្តមាន ឬ ចុះបញ្ជីក្នុងប្រទេសម្ចាស់ផ្ទះក៏ដោយ។ 

លោកប្រធាធិបតិ ដូណាល់ ត្រំាធ្លាប់បានរិះគន់នូវផែនរបស់ម៉ាក្រុង តំាងពីមុនសភាបារំាងសម្រេចទៅទៀត ហើយលោកបានចាត់ទុកថា សកម្មភាពអត្តនោម័តនេះ គឺជារឿងមួយដ៏លីលាជាទីបំផុត។ 

 

សម្រាប់ការឆ្លើយតប លោកប្រធានាធិបតិត្រំាកំពុងតែពិចារណាក្នុងដាក់ពន្ឋនំាចូលស្រាបារំាងវិញ។ លោកក៏ធ្លាប់ដឺដង ទៅខាងប្រទេសបារំាងថា ស្រាអាមេរិចកំាងគឺមានឱជារសឆ្ងាញ់ជាងស្រាបារំាងទៅទៀត។ 

និយាយជាសរុបរួមមក ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ ហាក់បីដូចជាកំពុងបោះជំហានទៅរកការបង្រឹតបង្រួមច្រកទីផ្សារសេរីសាកល កាន់តែតូចទៅៗ ហើយ សង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចទំាងពីរគឺពិតជាបាននំាអស្ថេរភាពនិង ផល់អវិជ្ជមានយ៉ាងខ្លាំងដល់បណ្តាប្រទេសដ៏ទៃផ្សេងៗទៀត។ 

 

បើសិនសួរថា តើសហរដ្ឋអាមេរិក និង ចិនអាចរកច្រកដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មបានដែរ ឬ ទេ?  ចម្លើយគឺពុំទាន់មាននរណាម្នាក់អាចប៉ាន់ស្មានដឹងមួយរយភាគរយនោះទេ ព្រោះការដោះស្រាយក៏អាស្រ័យទៅលើជំហររបស់ប្រទេសទាំងពីរ បូករួមនឹងវប្បធម័ក្នុងការចរចារ និង វប្បធម៍ក្នុងការរកស៊ីរបស់ប្រទេសទំាងពីរ។