By Charles McCaul 


Becoming a leader is a process.  In fact, there are five levels of leadership that we have to pass through to become what I call a Senior Leader.  However, we must begin somewhere!

Following are several truths we must embrace as we progress through the various levels, stages and seasons of leadership:

សម្រាប់ការរៀនពាក្យ និង បកប្រែកថាខណ្ឌខាងលើសូមចុចទីនេះ

បិទការបកប្រែ

ការប្រែក្លាយខ្លួនទៅជាអ្នកដឹកនាំមួយរូបគឺវាជាដំណើរការមួយ។  តាមពិតទៅ, មានកំរិតនៃភាពជាអ្នកដឹកនាំ ៥ យ៉ាងដែលយើងត្រូវឆ្លងកាត់ដើម្បីក្លាយទៅជាអ្វីដែលខ្ញុំហៅថា អ្នកដឹកនាំ រៀមច្បង។ តែទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែចាប់ផ្តើមនៅត្រង់កន្លែងណាមួយ

ខាងក្រោមនេះ គឺជាសេចក្តីពិតជាច្រើនដែលយើងត្រូវអោបក្រសោបនៅពេលដែលយើងរីកចម្រើនតាមរយ:កំរិតផ្សេងេៗ តាមដំណាក់កាលផ្សេងៗ និង រដូវកាលនៃអ្នកដឹកនាំផ្សេងៗ

  1. Process :​ ដំណើរការ
  2. To pass through: ឆ្លងកាត់
  3. To embrace : ​អោបក្រសោប
  4. Stages  ដំណាក់កាល
  5. Seasons រដូវកាល
  6. To progress  រីកចម្រើន
  7. Various ផ្សេងៗ


1. The higher you go, the longer it takes. 

Don’t think you will arrive quickly.  In fact, things that usually sprout up quickly also wither quickly.  Learn from mentors and allow time, experience and failures to do their work in you.  Your best years are probably after your 45 years old.

សម្រាប់ការរៀនពាក្យ និង បកប្រែកថាខណ្ឌខាងលើសូមចុចទីនេះ

បិទការបកប្រែ

ទី ១. អ្នកឡើងកាន់តែខ្ពស់ វាត្រូវការពេលវេលាកាន់តែវែង

អ្នកមិនត្រូវគិតថា អ្នកនឹងមកដល់ភា្លមៗនោះទេ។ តាមពិតទៅ អ្វីៗទាំងអស់ដែលរីកលូតលាស់ឡើងភ្លាមៗក៏អាចក្រៀមស្វិតទៅភ្លាមៗវិញដែរ។  ត្រូវរៀនពីអ្នកផ្តល់ឱវាទ និងអនុញ្ញាតិអោយមានពេលវេលាគ្រប់គ្រាន់ ត្រូវទុកអោយបទពិសោធន៏ និង ភាពបរាជ័យធ្វើការនៅក្នុងជីវិតរបស់អ្នក។ ប្រហែលជាឆ្នាំដ៏អស្ចារ្យបំផុតរបស់អ្នកគឺនៅពេលដែលអ្នកមានវ័យ ៤៥ ឆ្នាំ ឯណោះ

  1. To sprout up : រីកលូតលាស់
  2. Mentors: អ្នកផ្តល់ឱវាទ
  3. Experience: បទពិសោធន៏
  4. Failures: ភាពបរាជ័យ


2. The higher you go, the higher level of commitment it takes from you.  

Often, we start out with the commitment to do the right thing as a leader – make good decisions, produce results – but as we go higher we find there must be a greater commitment to become the right kind of leader – honest, hold to your values, do the right thing even when it  hurts – this takes a higher level of commitment.

សម្រាប់ការរៀនពាក្យ និង បកប្រែកថាខណ្ឌខាងលើសូមចុចទីនេះ

បិទការបកប្រែ

ទី ២. អ្នកឡើងកាន់តែខ្ពស់ វាត្រូវការប្តេជ្ញាចិត្តកាន់តែខ្លាំង

ជារឿយៗ ជាអ្នកដឹកនាំ យើងចាប់ផ្តើមជាមួយការប្តេជ្ញាចិត្តធ្វើអ្វីដែលត្រឹមត្រូវ ដូចជា សម្រេចចិត្តល្អៗ បង្កើតផលល្អៗ ក៏ប៉ុន្តែនៅពេលដែលយើងឡើងទៅកាន់ជណ្តើរនៃអ្នកដឹកនាំកាន់តែខ្ពស់ គឺយើងត្រូវបង្កើនការប្តេជ្ញាចិត្តរបស់យើងកាន់តែខ្ពស់ដែរ ដើម្បីក្លាយទៅជាប្រភេទអ្នកដឹកនាំដ៏ត្រឹមត្រូវមួយរូប ដែលមានចិត្តស្មោះត្រង់ ចេះរក្សាគុណតម្លៃខ្លួន ធ្វើអ្វីដែលត្រឹមត្រូវ បើទោះជាត្រូវរងការឈឺចាប់ក៏ដោយ។ ហើយនេះវាទាមទារការប្តេជ្ញាចិត្តក្នុងកំរិតមួយដ៏ខ្ពស់

  1. Often: ជារឿយៗ
  2. To start with :  ចាប់ផ្តើមជាមួយ
  3. Commitment: ការប្តេជ្ញាចិត្ត
  4. To make good decisions:  សម្រេចចិត្តល្អៗ
  5. To produce : ផលិត ឬ បង្កើត


3. The higher you go, the greater the growth in you, your followers and your organization.  

As we rise to a higher and higher level of leadership we gain more experience in people skills, producing fruit and making the right decisions that increases our personal growth as a leader and person, and also the ability to lead others to the next level which multiplies our growth, influence and productivity.

សម្រាប់ការរៀនពាក្យ និង បកប្រែកថាខណ្ឌខាងលើសូមចុចទីនេះ

បិទការបកប្រែ

ទី ៣. អ្នកឡើងកាន់តែខ្ពស់ ការរីកចម្រើនក្នុងអ្នកក៏កាន់តែខ្លាំង រាប់ទាំងអ្នកដើរតាមអ្នក និង អង្គភាព ( អង្គការ ឬ ក្រុមហ៊ុន) របស់អ្នក

នៅពេលដែលយើងឡើងទៅកាន់កំរិតមួយខ្ពស់ កាន់តែខ្ពស់ទៅៗ ក្នុងភាពជាអ្នកដឹកនាំ យើងនឹងទទួលបានបទពិសោធន៏បន្ថែមទៀត នៅក្នុងជំនាញទំនាក់ទំនងជាមួយនិងមនុស្ស ការបង្កើតផលផ្លែ និង រៀនពីការសម្រេចចិត្តត្រឹមត្រូវ ដែលវាអាចធ្វើអោយអ្នករីកចម្រើនក្នុងលក្ខណះបុគ្គល ជាអ្នកដឹកនាំល្អ ហើយក៏មានសមត្ថភាពដឹកនាំអ្នកដ៏ទៃទៅកាន់កំរិតមួយទៀតដែលអាចធ្វើអោយការរីកចម្រើន ឥទ្ធិពល និង ផលិតភាពការងារ កាន់តែពហុគុណច្រើនឡើង។ 

  1. People Skills : ជំនាញទំនាក់ទំនងមនុស្ស
  2. To produce fruit: បង្កើតផលផ្លែ
  3. To increase : ធ្វើអោយរីកចម្រើន
  4. Personal Growth: ការីកចម្រើនផ្ទាល់ខ្លួន
  5. To multiply : ពហុគុណ
  6. Influence : ឥទ្ធិពល
  7. Productivity : ផលិតភាព


 4. You never leave your previous levels.  

One level  of leadership builds upon the previous one.  Don’t forget the lessons learned at the previous levels as you will find you may need them again.  Don’t take short-cuts.  All that we learned in primary school benefits us in high school which benefits us in university.  The same as we progress through the various levels of leadership.

សម្រាប់ការរៀនពាក្យ និង បកប្រែកថាខណ្ឌខាងលើសូមចុចទីនេះ

បិទការបកប្រែ

ទី ៤. អ្នកនឹងមិនអាចចាកចេញពីកំរិតចាស់របស់អ្នកឡើយ

កំរិតថ្មីមួយនៃភាពជាអ្នកដឹកនាំគឺសង់ពីលើកំរិតដឹកនាំកាលពីមុន។ ចូរកុំភ្លេចអោយសោះថា​ អ្នកអាចនឹងត្រូវការរំលឹក មេរៀនចាស់ៗដែលអ្នកបានរៀនកាលពីមុនឡើងវិញ។ អ្នកមិនត្រូវគិតតែពីរកផ្លូវកាត់នោះឡើយ។ ឧ. រាល់អ្វីដែលយើងបានរៀនកាលនៅបឋមសិក្សា វាផ្តល់ប្រយោជន៏ដល់ពេលយើងចូលរៀនវិទ្យាល័យ ហើយអ្វីដែលយើងបានរៀននៅឯវិទ្យាល័យគឺនឹងផ្តល់អត្ថប្រយោជន៏ ពេលដែលយើងចូលទៅសាកលវិទ្យាល័យ។ ដូចគ្នាពេលដែលយើងកំពុងរីកចម្រើនតាមកំរិតផ្សេងៗក្នុងភាពជាអ្នកដឹកនាំរបស់យើងដូច្នោះដែរ។ 

  1. To build up: សង់ពីលើ
  2. To forget: ភ្លេច
  3. Previous (adj):  កាលពីមុន
  4. To need: ត្រូវការ
  5. To benefit: ផ្តល់ប្រយោជន៏


 5. As a leader, you will not be on the same level as your followers. 

Your focus is different.  Your priorities are different.  You see things from a different perspective as a leader.

សម្រាប់ការរៀនពាក្យ និង បកប្រែកថាខណ្ឌខាងលើសូមចុចទីនេះ

បិទការបកប្រែ

ទី ៥. ក្នុងភាពជាអ្នកដឹកនាំ អ្នកនឹងមិនអាចស្ថិតនៅកំរិតដូចគ្នាជាមួយអ្នកដើរតាមរបស់អ្នកបានឡើយ។ 

ការផ្តោតទិសដៅរបស់អ្នកគឺខុសពីអ្នកដើរតាមរបស់អ្នក។ អាទិភាពរបស់អ្នកគឺខុសពីអ្នកដើរតាមរបស់អ្នក។ គ្នុងភាពជាអ្នកដឹកនាំ អ្នកនឹងមើលឃើញជ្រុងផ្សេងខុសពីអ្នកដើរតាមរបស់អ្នក។


6. However, you must work hard to carry your followers and fellow-leaders up to the next level with you. 

You can’t leave them behind.  You must share your experiences, victories and defeats with them so they, too, can rise up to the next level as you grow.

សម្រាប់ការរៀនពាក្យ និង បកប្រែកថាខណ្ឌខាងលើសូមចុចទីនេះ

បិទការបកប្រែ

ទី ៦. ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវតែខិតខំប្រឹងប្រែងជួយអ្នកដើរតាម និងជួយដឹកនាំដ៏ទៃទៀត អោយឡើងទៅកំរិតថ្មីមួយជាមួយអ្នកដែរ

អ្នកមិនអាចទុកពួកគេចោលបានទេ ។ អ្នកត្រូវតែចែករំលែកបទពិសោធន៏ ជ័យជំនះ ភាពបរាជ័យ ដើម្បីអោយពួកគេអាចឡើងទៅកំរិតថ្មីដែរ នៅពេលដែលអ្នករីកចម្រើន។